Tag: Solskjaer
Football News
Pochettino បានក្លាយជាបេក្ខភាពទីមួយសម្រាប់តំណែង Man Utd
Pochettino បានក្លាយជាបេក្ខភាពទីមួយសម្រាប់តំណែងអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ ចាប់តាំងពីការបណ្តេញលោក Solskjaer នៅចុងសប្តាហ៍មុន។ Man Utd កំពុងរៀបចំប្រកាសតែងតាំងលោក Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នរយៈពេលប្រាំមួយខែរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែច្បាស់ណាស់ថាផែនការរយៈពេលវែងរបស់ពួកគេគឺជួលអ្នកចាត់ការផ្សេងទៀត។ លោក Ralf នឹងចូលរួមក្នុងការសម្រេចចិត្តលើអ្នកគ្រប់គ្រងថ្មី ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងកាន់តំណែងទីប្រឹក្សារយៈពេលពីរឆ្នាំបន្ទាប់ពីតួនាទីដឹកនាំរយៈពេលប្រាំមួយខែរបស់គាត់។ Pochettino នៅតែជាជម្រើសដំបូងក្នុងការក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍ ប៉ុន្តែនេះគឺជាស្ថានភាពដែលអាចផ្លាស់ប្តូរបាន។ វាត្រូវបានគេយល់ថាភាគីបារាំងនឹងមិនអនុញ្ញាតឱ្យអ្នកចាត់ការរបស់ពួកគេចាកចេញភ្លាមៗនោះទេ។ មិនមានការទាក់ទងជាផ្លូវការឬការផ្ដល់យោបល់រវាងក្លឹបទាំងពីរនោះទេ។ Ralf មិនទាន់ត្រូវបានគេប្រកាសជាអ្នកចាត់ការជាផ្លូវការនៅឡើយទេ ដែលមានន័យថា Carrick បណ្ដោះអាសន្នបច្ចុប្បន្ននឹងទទួលបន្ទុកក្នុងការធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យ៕
28 Nov 2021
87 views
Football News
Pochettino ចាប់អារម្មណ៍នឹងយកការងារមាន Old Trafford
ក្រុមបិសាចក្រហម Manchester United បានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាអ្នកចាត់ការទូទៅ បន្ទាប់ពីបរាជ័យបន្តបន្ទាប់ជាច្រើនប្រកួត ជាមួយនឹងលោក Michael Carrick មកដឹកនាំក្រុម មុនពេលគ្រូបង្វឹកថ្មីត្រូវបានតែងតាំង។ យោងតាមសារព័ត៌មាន Daily Mail លោក Mauricio Pochettino មានបំណងក្នុងការទទួលយកការងារបន្តពីលោក Ole និងចង់ត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ។ គ្រូបង្វឹកសញ្ជាតិហ្សង់ទីនរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅឯទឹកដី PSG នោះទេ ហើយលោក មានការខកចិត្តក្នុងការគ្រប់គ្រងដែលពោរពេញដោយភាពអត្មានិយម។ លើសពីនោះ គ្រួសាររបស់លោក Pochettino នៅតែស្ថិតក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ធ្វើការជាអ្នកចាត់ការទូទៅរបស់ Spurs ។ សរុបមក Pochettino ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងារជាគ្រូបង្ចឹករបស់ Man United នៅពេលដែល Solskjaer ជំនួសលោក Jose Mourinho ក្នុងខែធ្នូ ឆ្នាំ 2018 ៕
22 Nov 2021
131 views
Football News
Glazer យល់ព្រមឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបបណ្តេញលោក Solskjaer ចេញហើយ
ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United បានសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីចាញ់ Watford កាលពីយប់មិញក្នុងលិទ្ធផល 4 ទល់នឹង 1 ។ យោងតាមអ្នកកាសែត Fabrizio Romano ម្ចាស់ក្លឹប Joel Glazer ក៏បានយល់ព្រមលើការបណ្តេញគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះផងដែរ។ សេចក្តីថ្លែងការណ៍ផ្លូវការកំពុងដំណើរការ ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីបង្ហាញពីការគោរពចំពោះលោក Solskjaer និងចែកផ្លូវគ្នាដោយសន្តិវិធី។ មានរបាយការណ៍លើកឡើងថា Darren Fletcher និង Michael Carrick បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងក្រុមជាដំណោះស្រាយបណ្តោះអាសន្នប្រសិនបើមិនទាន់រកអ្នកមកជំនួសលោក Solskjaer បាននោះ។ Man United បានចាញ់ 4 លើកក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់លោក Solskjaer ដោយឈរនៅលេខ 7 ក្នុងតារាង Premier League ៕
21 Nov 2021
147 views
Football News
Zidane មិនព្រមដឹក Man Utd ឥឡូវនេះទេ តែអាចនឹងដឹកនាំរដូវកាលក្រោយ
ពាក្យចចាមអារ៉ាមជាច្រើនដែលបានយកមកចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្លឹប Manchester United ទាក់ទងចង់បាន លោក Zinedine Zidane មកជំនួសតំណែងលោក Ole Gunnar Solskjaer ក្នុងពេលជិតពាក់កណ្ដាលរដូវកាលឆ្នាំ២០២១/២២ នេះតែម្ដង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Express ។ យ៉ាងណាក្ដី បើយោងតាមការចុះផ្សាយរបស់ Sport Bild នៅក្នុងថ្ងៃនេះបានឲ្យដឹងថា លោក Zidane មិនព្រមមកដឹកនាំ Man Utd ឥឡូវនេះទេដោយលោកចង់បន្តសម្រាកកម្សាន្ត រហូតដល់រដូវកាលក្ដៅក្រោយ ទើបលោកគិតគូរពីអាជីពដឹកនាំក្លឹបវិញ។ តំណែងរបស់លោក Solskjaer មានការរងសម្ពាធខ្លាំងពីអ្នកគាំទ្រ អ្នកវិភាគ ក៏ដូចជាកីឡាករមួយចំនួនរបស់ Man Utd តាំងពីចាញ់ប្រកួតនឹង Liverpool ៥-០ ខណៈដែរនៅក្នុងថ្ងៃពុធ ម្សិលមិញខាងក្លឹបនេះទើបសម្រេចគ្នា នឹងស្វែងរកអ្នកចាត់ការថ្មី ដើម្បីផ្លាស់ប្ដូរលោក Ole ចេញពីតំណែង។ បើតាមប្រភពទាំងខាងពីរខាងលើ ដោយសារតែ លោក Zidane មិនព្រមមកនៅក្នុងពេលនេះ ដូច្នេះលោក Ole អាចនឹងនៅបន្តដឹកនាំ Man
18 Nov 2021
131 views
Football News
ក្លិប Man Utd គ្មានគម្រោងក្នុងការបណ្តេញលោក Solskjaer ចេញទេ
តំណែងរបស់លោក Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុម Manchester United នឹងនៅមានសុវត្ថិភាពដដែល បើទោះបីជាលោកដឹកនាំក្រុមមិនសូវបានល្អក៏ដោយ បើយោងទៅតាមរបាយការណ៍។ ជាការពិតណាស់ ចាប់តាំងពីពាក់កណ្តាលនៃខែកញ្ញាមក គឺក្រុម Man Utd តែងតែទទួលរងនូវការបរាជ័យជារៀងរហូតនៅក្នុងក្របខណ្ឌ Premier League ទោះយ៉ាងដូចជាយប់មិញជាដើមដែលពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City រហូតដល់លទ្ធផល ៤-២។ បើយោងទៅតាមសារកាសែត The Athletic បានចុះផ្សាយឲ្យដឹងថា ក្លិប Man Utd នៅតែគាំទ្រឲ្យលោក Solskjaer បន្តដឹកនាំក្រុម ហើយគ្មានគម្រោងចង់យកគ្រូណាផ្សេងមកជំនួសទេ។ លើសពីនេះទៅទៀតក្លិបក៏បានបញ្ជាក់ថា លោក Solskjaer មានគុណសម្បត្តិច្រើនសម្រាប់ក្រុម ចាប់តាំងពីថ្ងៃដែលលោកមកដឹកនាំមកម្ល៉េះ អ៊ីចឹងហើយទើបក្លិបគ្មានគម្រោងក្នុងការបណ្តេញលោកចេញទេ៕
17 Oct 2021
118 views
Football News
Agbonlahor៖“ United ត្រូវការដក Ole ចេញ”
អតីតខ្សែប្រយុទ្ធក្រុម Aston Villa លោក Gabriel Agbonlahor ជឿជាក់ថាមាននរណាម្នាក់ត្រូវជំនួសលោក Ole Gunnar Solskjaer នៅក្រោមការដឹកនាំក្រុម Manchester United ។ Agbonlahor បានប្រាប់ talkSPORT៖“ ប្រសិនបើខ្ញុំជាក្រុមប្រឹក្សាភិបាលក្លឹប Man United ខ្ញុំនឹងធ្វើអ្វីដែលក្លឹប Chelsea បានធ្វើចំពោះ Lampard ។ ពួកគេបានបណ្ដេញគាត់ចេញទាំងដែលគាត់ជាវីរបុរសរបស់ក្លឹបប៉ុន្តែប្រធានក្លឹប Chelsea បានបណ្ដេញគាត់ហើយនាំយក Tuchel ហើយមើលថាមានអ្វីកើតឡើង។ ក្រុម Man United ត្រូវការយកលោក Ole ចេញរួចហើយផ្តល់ឱ្យគាត់នូវការងារនៅកន្លែងណាមួយរបស់ក្លឹប ហើយនាំលោក Conte ចូលហើយក្រុមនឹងកាន់តែប្រសើរជាមួយកីឡាករទាំងនេះ។ ខ្ញុំគ្រាន់តែគិតថាការសម្រេចចិត្តមួយចំនួនរបស់គាត់ (Solskjaer) គឺមិនទាន់ល្អប៉ុន្មានទេ។ សម្រាប់ខ្ញុំ ក្រុម Man United ត្រូវការនាំយកលោក Conte ឬ Zidane មកដឹកនាំអ្នកចាត់ការដែលនឹងធ្វើឱ្យកីឡាករល្អជាងនេះ” ៕
27 Sep 2021
214 views
Football News
លោក Ole ស្នើសុំក្រុមជម្រើសជាតិអង់គ្លេស កុំទាន់ឲ្យកោះហៅកីឡាករម្នាក់នេះទៅចូលរួម
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ចង់ពន្យារពេលការវិលត្រឡប់របស់ Mason Greenwood ទៅកាន់ក្រុមជម្រើសជាតិអង់គ្លេសមុនការប្រកួតជម្រុះ World Cup ខាងមុខនេះ។ ជាការពិតណាស់ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិ Andorra និង Hungary នៅខែតុលាខាងមុខនេះ ទន្ទឹងនឹងនេះលោក Gareth Southgate កំពុងចាប់អារម្មណ៍ចង់កោះហៅ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំខាងលើ មកចូលរួមវិញ បន្ទាប់ពីរូបគេបានខកខានអស់រយៈពេល១ឆ្នាំ។ ទោះយ៉ាង សារព័ត៌មាន Daily Mail បានរាយការណ៍ថាលោក Solskjaer បានស្នើសុំឲ្យ Greenwood បន្តនៅជាមួយក្រុមបិសាចក្រហមសិន អំឡុងពេលសម្រាកពីការប្រកួតថ្នាក់អន្ដរជាតិនេះ។ លោក ខ្លាចការកោះហៅរបស់ក្រុមជម្រើសជាតិអង់គ្លេសអាចធ្វើឱ្យប៉ះពាល់ដល់រូបគេព្រោះវានឹងធ្វើឱ្យគេស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងខណៈពេលដែលគេត្រូវបន្ថែមការងារដ៏ធ្ងន់មួយនេះ។ លោក Solskjaer ចង់ការពារ Greenwood ហើយលោកជឿជាក់ថា គេត្រូវការ ការមើលថែ និង ការជ្រោមជ្រែងឲ្យបានហ្មត់ចត់ រួមទាំងយកចិត្តទុកដាក់បំផុត ជុំវិញអាជីពរបស់គេនៅក្នុងក្រុមជម្រើសជាតិ៕
26 Sep 2021
158 views
Football News
លោក Solskjaer ថា មិនអាចរង់ចាំបានទេក្នុងការដាក់កីឡាកររូបនេះឲ្យចាប់ដៃគូប្រយុទ្ធជាមួយ Ronaldo
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer គិតថា Cristiano Ronaldo និង Edinson Cavani នឹងក្លាយទៅជាដៃគូក្នុងតំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមនៅក្នុងពេលខាងមុខនេះ។ ជាការពិតណាស់ ចាប់តាំងលីគកំពូលអង់គ្លេស Premier League ចាប់ផ្តើមការប្រកួតជាថ្មីនៅក្នុងរដូវកាលនេះ គឺ Cavani មិនទាន់បង្ហាញខ្លួនបានមួយប្រកួតនៅឡើយទេដោយសារបញ្ហារបួស ប៉ុន្តែ រូបគេទំនងជាមានវត្តមាននៅកៅអីបម្រុងក្នុងការប្រកួតរាត្រីនេះទល់នឹងក្លិប Aston Villa។ លោក Solskjaer បាននិយាយថា៖ ខ្ញុំពិតជារំភើបណាស់ដែលឃើញពួកគេទាំងពីរលេងជាមួយគ្នា ហើយ ខ្ញុំជឿជាក់ថា ពួកគេនឹងក្លាយទៅជាដៃគូប្រយុទ្ធដ៏ល្អ។ ខ្ញុំអាចមើលឃើញថា Ronaldo និង Cavani នឹងសហការគ្នាបានល្អ៕
26 Sep 2021
249 views
Football News
Solskjaer ថា Van de Beek សំខាន់សម្រាប់ Man Utd
លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងថ្ងៃនេះថាខ្សែបម្រើ Donny van de Beek នឹងសំខាន់សម្រាប់ក្លឹប Manchester United នៅថ្ងៃខាងមុខទោះជាកីឡាករនេះមិនសូវជាបានចូលលេងបានច្រើនក្ដី។ លោក Solskjaer បាននិយាយថា៖” រាល់ពេលដែលអ្នកចាញ់ប្រកួតអី អ្នកគួរតែមកមើលតាក់តិចប្រកួតស្មើរវាង Man Utd យើងនឹង Southampton កាលពីថ្ងៃមុនទៅ តែខ្ញុំមើលការប្រកួតបែបអញ្ចឹងៗរហូតហ្នឹង ទោះជាពេលខ្ញុំប្រកួតឈ្នះក្ដី “។ លោកបានបន្តថា៖” អញ្ចឹងសួរថាតើធ្វើបែបណាឲ្យខុសពីហ្នឹង ឲ្យប្រសើរជាងហ្នឹងវិញ? ខ្ញុំគិតថាខ្សែបម្រើ Nemanja Matić ល្អណាស់សម្រាប់យើង។ Martial គេឈិតនឹងស៊ុតចូលទៅហើយលើកមុន តែ Sancho និង Van de Beek នឹងសំខាន់សម្រាប់យើងនៅថ្ងៃអនាគត។ ក្រោយ Solskjaer និយាយបែបនេះ Van de Beek ត្រូវបានគេរំពឹងថាអាចនឹងបានចូលនៅប្រកួតតទល់នឹង Wolves នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ខណៈដែរ២ប្រកួតដំបូងនៅរដូវកាលថ្មីនេះ កីឡាករនេះមិនចូលលេងសោះ
24 Aug 2021
168 views
Other News
Man Utd គ្រោងបន្តកិច្ចសន្យារយៈពេលពីរឆ្នាំដល់ខ្សែការពារ Eric Baily
ក្លឹប Man Utdបានត្រៀមកិច្ចសន្យាថ្មី២ឆ្នាំទៀត ដើម្បីរក្សាទុកខ្សែការពារ Eric Baillyដល់ឆ្នាំ២០២២។ កិច្ចសន្យារបស់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះគ្រោងចប់នៅរដូវក្តៅនេះ ប៉ុន្តែ Man Utdចង់ពន្យារកិច្ចសន្យាបន្ថែមទៀត។ Baily មិនទាន់បានបង្ហាញមុខក្នុងក្រុមជម្រើស Man Utdនៅឡើយទេនៅរដូវកាលនេះ បន្ទាប់ពីរងរបួសក្បាលជង្គង់ អំឡុងប្រកួតកម្តៅសាច់ដុំមុនរដូវកាល ប៉ុន្តែលោក Ole Gunnar Solskjaerបានសារភាពថា Baily អាចនឹងមានឱកាសចូលរួមក្នុងក្រុមជម្រើស Man Utdសម្រាប់ជំនួបជាមួយក្រុម Liverpool ។ លោក Solskjaer បាននិយាយថា “គាត់ជិតនឹងត្រឡប់មកវិញ ហើយ។ គាត់អាចនឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។ សង្ឃឹមថា គាត់អាចលេងបាន៩០នាទីពេញ”។ បើទោះបីជាមានបញ្ហាប្រព័ន្ធការពារ ក៏លោក Solskjaer ចាត់ទុក Baily គឺជាផ្នែកសំខាន់នៃក្រុមជម្រើសរបស់លោក៕
18 Jan 2020
1040 views
Premier League News
លោក Sir Alex Ferguson ត្រលប់មកជួយ Man Utd វិញហើយ
គួរតែដឹងហើយអតីតអ្នកចាត់ការរូបនេះ គឺជាអ្នកបញ្ចុះបញ្ចូលប្រធានក្លឹបឱ្យលោក Ole Gunnar Solskjaer មកធ្វើជាអ្នកចាត់
24 Dec 2018
381 views
Premier League News
Man Utd បានតែងតាំងលោក Solskjaer ជាអ្នកចាត់ការទូរទៅបណ្ដោះអាសន្ន
អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះធ្លាប់លេងនៅក្នុងកីឡាដ្ឋាន Old Trafford
19 Dec 2018
364 views
Premier League News
Man Utd ច្រឡំដៃបង្ហោះរូបលោក Solskjaer ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ពួកគេ
Solskjaer វ័យ45ឆ្នាំ លេងឱ្យ Man Utd បាន 11រដូវកាល ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ វីដេអូមួយលើវិបសាយរបស់
19 Dec 2018
624 views