Tag: Southgate
Football News
លោក Southgate បានបន្តកុងត្រាជាមួយជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ 2024
សមាគមបាល់ទាត់អង់គ្លេសទើបតែបានបញ្ជាក់ថាលោក Gareth Southgate នឹងបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2024 ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថាប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់នឹងត្រូវកើនឡើងទ្វេដងប្រហែល 6 លានផោន ហើយប្រសិនបើគាត់នៅនឹងរហូតដល់ចប់កុងត្រានោះលោក Southgate នឹងកាន់តំណែងរបស់គាត់លើសពី 8 ឆ្នាំ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 51ឆ្នាំរូបនេះ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 2018 ហើយបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Euro 2020 ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតដ៏សំខាន់មួយនេះចាប់តាំងពីឆ្នាំ 1966 ៕
23 Nov 2021
100 views
Football News
ល្អមែន! Lingard ស៊ុត២គ្រាប់ម្នាក់ឯងឲ្យជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard ជាដើម ដែលទើបជាប់ជម្រើសជាតិវិញ និងខ្សែប្រយុទ្ធ Bamford របស់ Leeds United ដែលទើបជាប់ជម្រើសជាតិលើកដំបូង។ ជាលទ្ធផលឃើញថា Lingard បានបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯង ស្របពេល Kane បាន១គ្រាប់ និង Saka បាន១គ្រាប់ផងដែរ។ ក្នុងពូល I នេះ ក្រុមអង់គ្លេស៥ប្រកួតឈ្នះទាំង៥ប្រកួត និងស៊ុតគេបាន១៧គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕
06 Sep 2021
217 views
Football News
លោក Southgate ដាច់ចិត្តសុំអ្នកគាំទ្ររបស់ខ្លួនកុំធ្វើរឿងមួយនេះ ទៅលើក្រុម អ៊ីតាលី ឱ្យសោះ
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Euro ២០២០ នៅថ្ងៃអាទិត្យ លោក Gareth Southgate បានសុំអង្វរអ្នកគាំទ្ររបស់ខ្លួនមិនឱ្យរំខានក្រុមជម្រើសជាតិ អ៊ីតាលី នៅពេលគោរពភ្លេងជាតិ។ ជាការពិតណាស់ អ្នកគាំទ្ររបស់ អង់គ្លេស ធ្លាប់បានបង្កជាការរំខានដល់ក្រុម អាល្លឺម៉ង់ និង ដាណឺម៉ាក កំលុងពេលដែលក្រុមតោកំណាចទាំង ៣ បានទម្លាក់ពួកគេចេញពីពាន Euro ២០២០ នៅកីឡដ្ឋាន Wembley។ នៅថ្ងៃ អាទិត្យ នេះអ្នកគាំទ្រចំនួន ៦ ម៉ឺននាក់ នឹងត្រូវអនុញ្ញាតឱ្យចូលទស្សនា, ហើយលោក Southgate បានស្នើសុំអ្នកគាំទ្ររបស់ក្រុម អង់គ្លេស ទាំងអស់ត្រូវតែបង្ហាញការគោរព និង ជៀសវៀងបង្កការរំខានដល់ក្រុមរបស់លោក Roberto Mancini ពេលគោរពភ្លេងជាតិ។ មុនការប្រកួតមកដល់លោក Southgate បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកគាំទ្ររបស់យើង ដែលតែងតែបង្ហាញការគោរពដល់ដៃគូប្រកួតប្រជែង។ យើងដឹងថា នៅពេលដែលពួកយើងលេងនៅក្រៅដីវិញ អ្នកគាំទ្ររបស់ពួកគេក៏មិនពេញចិត្តនឹងចម្រៀងរបស់យើងដែរ។ ខ្ញុំគិតថា វាគ្មានបានជួយអ្វីដល់ក្រុមឡើយ។ យើងអាចធ្វើការបំបាក់ស្មារតីដៃគូប្រកួត កំលុងពេលប្រកួត, ប៉ុន្តែវាគឺមានភាពខុសប្លែកគ្នាជាមួយចម្រៀងជាតិ៕
11 Jul 2021
190 views
Football News
Rashford ថាអង់គ្លេស គ្មានអ្វីត្រូវខ្លាចរអា អាល្លឺម៉ង់ទេ ទោះមានប្រវត្តិមិនល្អក៏ដោយ
ខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអង់គ្លេស មិនមានអ្វីត្រូវភ័យខ្លាចចំពោះក្រុមអាល្លឺម៉ង់ ឬក្រុមដទៃទៀតនោះទេសម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នេះ។ ក្រុមអង់គ្លេស នឹងត្រូវប៉ះជាមួយក្រុមអាល្លឺម៉ង់ នៅចុងសប្ដាហ៍នេះនៅកីឡដ្ឋាន Wembley សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ អាល្លឺម៉ង់ធ្វើមិនបានល្អប៉ុន្មាននោះទេនៅប៉ុន្មានប្រកួតកន្លងមក តាំងពីនៅ World Cup 2018 ម្ល៉េះ។ ខណៈដែលអង់គ្លេសវិញ ក្រោមការដឹកនាំរបស់លោក Southgate ឃើញថាទម្រង់លេងគ្រាន់បើ និងកាល World Cup 2018 បានឡើងដល់វគ្គ៤ក្រុមចុងក្រោយថែមទៀត។ ខណៈដែលប៉ះអាល្លឺម៉ង់នៅ Euro 2020 នេះ ខ្សែប្រយុទ្ធ Rashford បាននិយាយថា៖ “យើងចង់បង្កើតប្រវត្តិសាស្ត្រមួយ។ គោលដៅធំរបស់យើងគឺឈ្នះការប្រកួត។ ប្រសិនបើយើងធ្វើបាន យើងនឹងអាចកំណត់ត្រាហើយ។ មានតែក្រុមដ៏អស្ចារ្យមួយប៉ុណ្ណោះដែលគ្រប់គ្នាចង់ចាំ។ គ្មានអ្វីត្រូវភ័យខ្លាចអតីតកាលនោះទេ។ អ្នកមិនអាចថយក្រោយ និងផ្លាស់ប្ដូរវាឡើយ អ្វីដែលយើងអាចផ្លាស់ប្ដូរបានគឺការប្រកួតខាងមុខ”។ អង់គ្លេស ធ្លាប់មានការឈឺចាប់ច្រើនមកហើយក្រោមថ្វីជើងរបស់អាល្លឺម៉ង់នេះក្នុងការប្រកួតធំៗ។ ជាក់ស្ដែងកាល World Cup 1990 អង់គ្លេសបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចាញ់ប៉េណាល់ទីអាល្លឺម៉ង់៕
25 Jun 2021
210 views
Premier League News
គ្រូអង់គ្លេសថា នៅក្របខ័ណ្ឌ Premier League គឺលេងលឿនណាស់
គួរតែដឹហើយ ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League ប្រព្រឹត្តនៅថ្ងៃសុក្រទី 10 សីហា។ គឺកីឡាករបានសម្រាក់តែ 26ថ្ងៃប៉ុណ្នោះ
15 Oct 2018
353 views
Other News
Southgate ព្រឹត្តការណ៏ Euro 2020 ចប់ ខ្ញុំប្រហែលជាបាយបាយអង់គ្លេសហើយ
កិច្ចសន្យារបស់គ្រូបង្វឹកវ័យ 48ឆ្នាំរូបនេះជាមួយតោបីអង់គ្លេសផុតកំណត់នៅចុងបញ្ចប់នៃព្រឹត្តការណ៏ Euro 2020 គឹលោកនៅសល់
10 Sep 2018
347 views
Worldcup 2018 News
ប្រធានក្រុម Harry Kane នឹងដឹកនាំអង់គ្លេសលើកពាន World Cup ឱ្យបាន
ពិតណាស់ ខ្សែប្រយុទ្ធ Kane វ័យ 24 ឆ្នាំរូបនេះ ត្រូវលោក Southgate ប្រាប់ពីផែនការផ្ដល់ស្លាកប្រធានក្រុមឲ្យពាក់តាំងពីប៉ុន្មានសប្ដាហ៍
23 May 2018
325 views