Tag: Special One
Football News
Mourinho ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Loftus-Cheek និង Harry Winks
អ្នកចាត់ការក្រុម AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Ruben Loftus-Cheek របស់ Chelsea និង Harry Winks របស់ Tottenham Hotspur ឲ្យចូលរួមជាមួយខ្លួននៅប្រទេសអ៊ីតាលី។ តាមការរាយការណ៍របស់ BBC ថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានទទូចថាក្រុម Roma ត្រូវការការពង្រឹងកីឡាករដូចជាកីឡាករ Premier League ទាំងពីរនាក់នេះ។ គួរកត់សម្គាល់ថា លោក Jose Mourinho ដែលបានយកកីឡាករ Loftus-Cheek ឱ្យចូលរួមក្រុម Chelsea ឈុតធំជាលើកដំបូងក្នុងឆ្នាំ ២០១៥ ។ អ្នកចាត់ការរហ័សនាម Special One ធ្លាប់បានធ្វើការជាមួយខ្សែបម្រើវ័យ ២៥ ឆ្នាំទាំងពីររូបនេះនៅក្លឹបពីរផ្សេងគ្នាក្នុងទីក្រុងឡុងដ៍៕
06 Nov 2021
134 views
Football News
លោក Mourinho ទទួលបានតំណែងថ្មីហើយក្រោយត្រូវបានក្លិប Tottenham បណ្ដេញចេញ
គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Roma នៅរដូវកាលក្រោយ ។ លោក Jose Mourinho គាត់បានចុះកុងត្រាជាមួយក្រុមមកពីទីក្រុងរ៉ូមរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ហើយនឹងចាប់ផ្តើមចូលកាន់ដំណែងមុនពេលចាប់ផ្តើមរដូវកាល ២០២១/២២ ។ ក្លឹបចុងក្រោយរបស់អ្នកចាត់ការរហ័សនាម Special One នោះគឺក្លិប Tottenham ដែលគាត់បានចាកចេញកាលពីខែមុន ។ ថ្ងៃនេះក្លឹប A.S Roma បានប្រកាសពីការចាកចេញរបស់អ្នកចាត់ការក្រុមរបស់ខ្លួនគឺលោក Paulo Fonseca នៅចុងបញ្ចប់នៃរដូវកាលនេះ ។ លោក Mourinho ធ្លាប់បានធ្វើការនៅប្រទេសអ៊ីតាលីរួចមកហើយជាមួយនឹងក្រុម Inter Milan ដោយឈ្នះពានរង្វាន់លីកកំពូល Seria A ចំនួន ២ និងពានរង្វាន់ Supercup ក៏ដូចជាពានរង្វាន់ Champions League ផងដែរ ។
04 May 2021
203 views