Tag: Spotify
Football News
Barcelona ទទួលបានដៃគូសហការឧបត្ថម្ភថ្មីគឺក្រុមហ៊ុន Spotify ក្នុងតម្លៃ ៣០០លានដុល្លារ
ក្លឹប Barcelona បានចុះកុងត្រាជាមួយ Spotify ដែលក្រុមហ៊ុនចាក់ផ្សាយចម្រៀងដ៏បំផុត ធ្វើជាដៃគូសហការឧបត្ថម្ភធំបំផុតរបស់ក្លឹប ក្នុងតម្លៃ ៣០០លានដុល្លារ។ កុងត្រាធ្វើជាដៃគូសហការយុទ្ធសាស្ត្រនេះគឺមានរយៈពេល ៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ រដូវកាលឆ្នាំ២០២៥/២៦ ។ ដូច្នេះចាប់ពីរដូវកាលក្រោយទៅ ឈ្មោះទីលាន Camp Nou នឹងប្ដូរទៅជាឈ្មោះ Spotify Camp Nou រីសំលៀកបំពាក់កីឡាករនានា នឹងឈ្មោះ និង រូបសញ្ញា Spotify នៅពីលើអាវ។ ដៃគូសហការក្នុងរយៈពេលយូររវាង Barca និង Spotify នេះមានគោលបំណងចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក៏ដូចជាវិស័យចម្រៀង និងកម្សាន្ត នៅក្នុងក្រុមហ៊ុនទាំងពីរនេះឲ្យមានការរីកចម្រើនទៅមុខ៕
17 Mar 2022
88 views