Tag: Stade de France
Football News
Rodrygo Goes ជឿជាក់ថាគេនឹងស៊ុតបញ្ចូលទីទល់នឹង Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UCL
ខ្សែប្រយុទ្ធ Rodrygo Goes បានសារភាពថាមុនការប្រកួតទល់នឹង Manchester City កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺគេបានភ្នាល់ជាមួយឪពុកថាគេនឹងស៊ុតបញ្ចូលទី Hat-Trick តែដោយសារជាក់ស្ដែងគេរកបានតែ២គ្រាប់ អ៊ីចឹងហើយ ១គ្រាប់នៅសល់ គេនឹងស៊ុតបញ្ចូលទីទល់នឹង Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ។ Real Madrid ដែលបានបំបាក់ Manchester City ៦ ទល់នឹង ៥ បានឡើងមកជួបសត្រូវចាស់ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ខាងមុខនៅឯ Stade de France នាទីក្រុងប៉ារីស ប្រទេសបារាំង។ Rodrygo ឯណេះបានស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៩០ និង ៩០+១ ជួយឲ្យ Real Madrid ឈ្នះ Man City ៣ ទល់នឹង១ នៅជើងទី២នេះ ហើយរូបគេជឿជាក់ថាខ្លួនឯងនឹងបន្តស៊ុតបញ្ចូលទីទល់នឹង Liverpool ទៀត។ Rodrygo បានថ្លែងថា៖ “ខ្ញុំបានភ្នាល់គ្នាជាមួយឪពុករបស់ខ្ញុំថាខ្ញុំនឹងស៊ុតបញ្ចូលទី៣គ្រាប់(ទល់នឹង Man
07 May 2022
22 views
Football News
Schmeichel អតីតអ្នកចាំទី Man City ថា Real Madrid មិនស័ក្ដិសមទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រនោះទេ
លោក Peter Schmeichel អតីតអ្នកចាំទី Manchester City ដែលបច្ចុប្បន្នជាកីឡាករចូលនិវត្តន៍បាននិយាយទៅកាន់សារព័ត៌មាន CBS Sports នៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid មិនស័ក្ដិសមទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រនោះទេ។ លោក Peter បាននិយាយថា៖” Real Madrid មិនស័ក្ដិសមបានឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រអញ្ចឹងទេ។ ពួកគេលេងអន់បំផុតជាពិសេស ២ប្រកួតចុងក្រោយនេះ។ ឱកាសដំបូងរបស់ពួកគេស៊ុតចូលគឺនៅនាទីទី៩០ រីបន្តបន្ទាប់មកមានឱកាសទី២ ក៏ស៊ុតចូលម្ដងទៀត និងមានឱកាសទី៣ ក៏ស៊ុតចូលបន្ថែមទៀត “។ អតីតអ្នកចាំទី Man City នេះបន្តថា៖” សម្រាប់ Man City វិញគឺគ្រប់គ្រងប្រកួតជាប់តែម្ដងដូចអ្វីដែលពួកយើងបាននិយាយអញ្ចឹង តិកនិកយើងដូចមានកីឡាករ ១២នាក់ ដាក់លេងលើទីលានអញ្ចឹង “។ ទាំងជើងទី១ និងជើងទី២ នៃប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ខាង Man City ចាញ់ Real Madrid ក្នុងលិទ្ធផល
07 May 2022
22 views
Football News
Carragher ហ៊ាននិយាយថា Real Madrid គ្មានឱកាសឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UCL ឡើយ
អតីតកីឡាកររបស់ Liverpool លោក Jamie Carragher បាននិយាយថា Real Madrid នឹងមិនមានឱកាសឈ្នះពាន Champions League នៅរដូវកាលនេះឡើយ។ ក្រុមជើងឯករបស់ La Liga បានវាយបកយកឈ្នះ PSG, Chelsea និង Manchester City ក្នុងវគ្គចាញ់ធ្លាក់ ធានាបានកៅអីវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវលេងនៅថ្ងៃទី ២៩ ខែ ឧសភាទល់នឹង Liverpool ក្នុងទីក្រុងប៉ារីស។ ត្បិតតែ Madrid ធ្វើបានល្អបែបនេះក្ដី តែក្នុងកម្មវិធីរបស់ CBS Studio លោក Carragher បានរំឭកពាក្យដែលខ្លួនធ្លាប់និយាយថា Real Madrid នឹងមិនអាចឈ្នះ Champions League ឡើយ។ ឮបែបនេះ Micah Richards ដែលស្ថិតក្នុងកម្មវិធីជាមួយគ្នាបានសើច និងនិយាយទៅកាន់ Carragher ថា៖ “ឯងនឹងភ័យនៅវគ្គផ្ដាច់ព្រ័ត្រ”។ មិនទុកយូរ ភ្លាមនោះ Carragher បានតបវិញថា៖
06 May 2022
31 views