Tag: Stadio Marcantonio Bentegodi
Football News
Abraham បានសុំទោសអ្នកគាំទ្រក្រុម Roma ចំពោះបរាជ័យទល់នឹងក្រុម Verona
បន្ទាប់ពីក្រុម Roma ចាញ់ក្រុម Hellas Verona ក្នុងលិទ្ធផល ៣ ទល់នឹង ២ កាលពីថ្ងៃអាទិត្យខ្សែប្រយុទ្ធ Tammy Abraham បានសុំទោសទៅអ្នកគាំទ្ររបស់ក្រុម Roma ។ ថ្វីបើបរាជ័យក៏ដោយអ្នកគាំទ្របានច្រៀងហើយខ្សែប្រយុទ្ធអង់គ្លេសបានសុំទោសក្នុងកីឡាដ្ធានចំពោះការលេងរបស់គាត់ទល់នឹងក្រុមនឹង Verona ។ បន្ទាប់ពីការប្រកួតអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះបានទៅឈរនៅពីចំងាយនៅឯ កីឡាករដ្ធាន Stadio Marcantonio Bentegodi ដើម្បីសុំទោសហើយអ្នកគាំទ្រក្រុម Roma បានឆ្លើយតបដោយការច្រៀងដែលក្នុងនោះមានអ្នកចូលរួមទាំងអស់។ ឥឡូវនេះក្រុម Roma នឹងត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយក្រុម Udinese នៅថ្ងៃព្រហស្បតិ៍មុនពេលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Lazio ក្នុងការប្រកួត Derby della Capitale នៅថ្ងៃទី ២៦ ខែកញ្ញានៅឯកីឡាដ្ធាន Olimpico ៕
22 Sep 2021
150 views