Tag: Stan Kroenke
Football News
ក្លឹប Arsenal ផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ Mikel Arteta
Arsenal បានផ្ដល់កុងត្រាថ្មីរយៈពេល ៣ឆ្នាំដល់ លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។ នៅក្នុងពេលនេះ Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។ ក្នុងកុងត្រាថ្មីនេះ អ្នកចាត់ការនៅ Premier League ដែលមានវ័យក្មេងជាងគេរូបនេះនឹងបានឡើងប្រាក់ពលកម្ម ដោយទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។ Arsenal នៅខណៈនេះ កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត PL ដែលមាន ៤២ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៦៣ពិន្ទុ៕
25 Feb 2022
81 views