Tag: Steven Bergwijn
Football News
Eriksen ក្រោយជាសះស្បើយពីជំងឺបេះដូងបានបង្ហាញខ្លួនសាជាថ្មីឱ្យក្រុមជម្រើសជាតិ
ខ្សែបម្រើរបស់ Brentford កីឡាករ Christian Eriksen បានបង្ហាញខ្លួនសាជាថ្មីឱ្យក្រុមជម្រើសជាតិ ដាណឺម៉ាក ក្រោយជាសះស្បើយពីជំងឺបេះដូង ខណៈយប់មិញនេះគាត់ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។ ជារួមក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញក្រុម ហូល្លង់ បានបំបាក់ក្រុម ដាណឺម៉ាកក្នុងលទ្ធផល ៤ ទល់នឹង ២ ក្នុងនោះ ៤ គ្រាប់របស់ក្រុមមជ្ជរាជពណ៌ទឹកក្រូចគឺរកបានដោយ Steven Bergwijn ស៊ុត ២ គ្រាប់ និង Nathan Ake, Memphis Depay ម្នាក់មួយគ្រាប់ដោយឡែក ២ គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយ Vestergaard ស៊ុត ១ គ្រាប់ និង Eriksen ស៊ុត ១ គ្រាប់។ គួរបញ្ជាក់ថា ទាំង ហូល្លង់ និង ដាណឺម៉ាក ទទួលបានកៅអីដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ World Cup ២០២២ ដែល កាតា ធ្វើជាម្ចាស់ផ្ទះរួចរាល់ហើយ។
28 Mar 2022
50 views
Football News
ក្រុម Spurs យកឈ្នះ ក្រុម Leicester City នៅចុងម៉ោងទៅហើយ
ក្រុម Spurs បានយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ៣ ទល់នឹង ២ ដោយពួកគេរកបានដល់ទៅ ២គ្រាប់នៅចុងម៉ោងនាទី ៩៥ និង ៩៧។ ក្នុងការប្រកួតពានរង្វាន់ English Premier League នេះដែរ ក្រុមម្ចាស់ផ្ទះ Leicester City បាននាំមុខទៅលើក្រុម Spurs រហូតដល់នាទី ៩០+៥ ឯណោះ ។ ប៉ុន្តែសល់ប៉ុន្មាននាទីចុងក្រោយនេះ ក្រុមរបស់លោក Conte ធ្វើបានល្អ វាយបករហូតរកគ្រាប់បាល់តាមស្មើបានក្នុងនាទី ៩៥ នេះហើយចុងម៉ោងនាទី ៩៧ ពួកគេថែមបាន ១គ្រាប់ទៀត ដើម្បីយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ វិញតែម្ដង។ ដោយ២គ្រាប់ដែលធ្វើបាននៅចុងម៉ោងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះចេញពីជើងកីឡាករ Steven Bergwijn ដែលជាកីឡាករប្ដូរចូលនៅនាទី ៧៩។ ការធ្វើបានល្អនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រក្រុម Spurs ភ្ញាក់ផ្អើលក៏ដូចជាសប្បាយចិត្តខ្លាំងមែនទែនជាមួយលទ្ធផលនេះ៕
21 Jan 2022
83 views
Other News
Spurs បានសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Steven Bergwijnជាមួយក្លឹប PSV តម្លៃ២៧លានផោន
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប PSV Eindhoven ក្នុងកាចុះកុងត្រាយកខ្សែបម្រើស្លាប Steven Bergwijn នេះបើយោងតាមការចុះផ្សាយរបស់កាសែត De Telegraaf ។ ការចរចា ដើម្បីផ្ទេរកីឡាករSteven កាន់តែមមាញឹកខ្លាំងឡើងកាលពីចុងសប្តាហ៍ ហើយកីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានដកចេញពីក្រុមជម្រើសរបស់ក្លឹប PSVសម្រាប់ការប្រកួតស្មើ១-១ជាមួយក្រុម Twente បន្ទាប់ពីត្រូវបានអនុញាតឲ្យធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះ។ ក្លិបទាំងពីរ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃច័ន្ទ លុះដល់ពេលល្ងាច ទើបឈានដល់កិច្ចព្រមព្រៀង។ ក្នុងការចរចានោះដែរ ក្រុម PSV នឹងទទួលបានលើស ៣០លានអឺរ៉ូ (ឬប្រមាណ៣៣លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យ២២ឆ្នាំ។ អ្នកចាត់ការក្លឹប Spurs លោកJose Mourinhoចាប់ផ្តើមពង្រឹងក្រុមរបស់លោកឡើងវិញ បន្ទាប់ពីក្លឹប Spurs បានព្រមព្រៀងលក់កីឡាករ Christian Eriksenក្នុងតម្លៃ១៧លានផោនឲ្យក្លឹប Inter Milan ។ ការសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះនឹងបញ្ចប់ការចាប់អារម្មណ៍លើ Steven ដែលអាចលេងក្នុងតំណែងផ្សេងៗនៅតំបន់ប្រយុទ្ធនោះពីសំណាក់ក្លឹបផ្សេងៗទៀត៕ 🗣️ “To play here, it’s a dream for me.
29 Jan 2020
167 views