Tag: Super Cup
Football News
ក្លឹប Real Madrid ឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយ Antonio Rudiger ហើយ
ក្លឹប Real Madrid បានឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយខ្សែការពារ Antonio Rudiger ហើយ បន្ទាប់ពី Chelsea ប្រកាសថា ខ្សែការពារសញ្ជាតិអាល្លឺម៉ង់នឹងមិនបន្តនៅជាមួយក្លឹបទៀតឡើយនៅរដូវកាលក្រោយ។ អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានទម្លាយឲ្យដឹងកាលពីពេលថ្មីៗ Rudiger បានប្រាប់លោកថា គេចង់ចាកចេញពីក្លឹប ពេលដែលកុងត្រាអស់នៅរដូវក្ដៅនេះ។ ទណ្ឌកម្មរបស់ប្រទេសអង់គ្លេសបានដាក់សម្ពាធលើ Chelsea មិនឲ្យបន្តកុងត្រាថ្មីលើកីឡាកររបស់ខ្លួន ហើយនេះក៏ជាកត្តាមួយផ្សេងទៀតនាំឲ្យ Rudiger មិនអាចបន្តនៅជាមួយក្លឹបដូចគ្នា។ ក្លឹបធំៗជាច្រើនដូចជា Real Madrid, Barcelona, Paris Saint-Germain និង Juventus សុទ្ធតែមានការចាប់អារម្មណ៍លើខ្សែការពារកណ្ដាលវ័យ២៩ឆ្នាំ។ ប៉ុន្តែបើតាមប្រភពពីអ្នកកាសែតដ៏ល្បី Fabrizio Romano បានឲ្យដឹងថា ពេលនេះ Real Madrid និង Rudiger បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីគ្នាហើយ នៅឡើយតែចុះកុងត្រាជាមួយគ្នាប៉ុណ្ណោះ។ គេមើលឃើញថា គ្រប់យ៉ាងកំពុងរលូន ដូច្នេះមិនយូរទេ គ្រប់គ្នានឹងឃើញ Rudiger បង្ហាញខ្លួនជាកីឡាកររបស់ Real នៅរដូវកាលក្រោយ។
26 Apr 2022
36 views
Football News
Klopp និយាយថា Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ជាគ្រូដ៏ឆ្នើមជាងគេលើលោក។ លោក Klopp បាននិយាយថា៖” Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក។ ខ្ញុំគិតថាយើងទាំងអស់គ្នាប្រាកដជាឯកភាពលើចំណុចនេះ ប៉ុន្តែវាអាចជាភាពចៃដន្យអីមិនដឹងដែលលោកដូចជាមិនជោគជ័យនៅប្រកួតពាន UCL។ ប៉ុន្តែម៉េចក៏ដោយបើនរណាមិនទុកចិត្តសមត្ថភាពរបស់គេ ខ្ញុំមិនដឹងនិយាយថាម៉េចទេ “។ លោក Klopp ក៏បានរៀបរាប់ពីការប្រកួតប្រជែងរវាង Liverpool និង Man City ក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះផងដែរដោយថា នេះរឿងដ៏ល្អ និងអស្ចារ្យដែលតែងតែមានការប្រកួតប្រជែងស្វិតស្វែងខ្លាំងរវាងក្រុមទាំងពីរ ដោយសារអញ្ចឹងលោកយល់បានឲ្យជួយក្លឹបលោកកាន់តែវិវត្តន៍រីកចម្រើនទៅមុខផងដែរ។ Pep បានដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ឈ្នះពាន PL ក្នុងរយៈពេល ៣រដូវកាលជាប់គ្នាចុងក្រោយ និងជួយឲ្យឈ្នះពាន League Cup ៤រដូវកាលចុងក្រោយជាប់គ្នាផងដែរ ព្រមទាំងឈ្នះពាន FA Cup ១ដង
09 Apr 2022
45 views
Football News
តិចភ្លេច! យប់នេះ Chelsea ប៉ះ Villarreal ដណ្ដើមពាន Super Cup
ក្លឹបតោខៀវ Chelsea នឹងត្រូវតទល់ជាមួយ Villarreal នៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ ប្រកួតដណ្ដើមពាន UEFA Super Cup។ ការប្រកួតនឹងរៀបចំឡើងនៅកីឡដ្ឋាន Windsor Park ក្នុងប្រទេសអង់គ្លេស។ ការដែលមានឈ្មោះមកដណ្ដើមពាន Super Cup ដោយសារ Chelsea ជាក្រុមជើងឯក Champions League ឯ Villarreal ជាម្ចាស់ពាន Europa League។ មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា Chelsea ត្រូវតែបញ្ចេញភាពក្លាហានដើម្បីប្រឈមមុខនឹង Villarreal ដោយគ្មានការភ័យខ្លាច។ សម្រាប់លោក Unai Emery វិញក៏បញ្ជាក់ដូចគ្នា Villarreal ត្រូវការនូវការជម្រុះទឹកចិត្តខ្លាំង ព្រោះត្រូវប៉ះក្រុមល្អជាងគេក្នុងលោក។ Chelsea និង Villarreal មិនធ្លាប់មានប្រវត្តិជួបគ្នាសូម្បីតែម្ដង ចាំមើលរាត្រីនេះនរណានឹងក្លាយជាម្ចាស់ពាន Super Cup?
11 Aug 2021
132 views
Football News
ការប្រកួតបាល់ទាត់អេស្បាញ Super Cup នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតរហូតដល់ឆ្នាំ ២០២៩
សហព័ន្ធកីឡាបាល់ទាត់រ៉ូយ៉ាល់អេស្បាញដែលតំណាងដោយលោកប្រធាន Luis Rubiales បានយល់ព្រមបន្តជាមួយអារ៉ាប៊ីសាអូឌីតទាក់ទងនឹងការប្រកួតបាល់ទាត់អេស្បាញ Super Cup ។ សារពត៍មាន Marca បានសរសេរថាការប្រកួតនេះនឹងប្រព្រឹត្តទៅនៅឯប្រទេសអារ៉ាប់រហូតដល់ឆ្នាំ ២០២៩ ដោយមានការព្រមព្រៀងរយៈពេល ៣ ឆ្នាំបន្តទៀត។ សហព័ន្ធអេស្ប៉ាញនឹងទទួលទឹកប្រាក់បានចន្លោះពី ២៤០ លានផោន ទៅ ៣២០ លានផោនក្នុងរយៈពេលនោះប្រសិនបើកិច្ចព្រមព្រៀងត្រូវបានអនុវត្តពេញលេញ។
07 Jun 2021
204 views
Football News
Iniesta យល់ព្រមបន្តកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លិប Vissel Kobe របស់លីកជប៉ុន
អតីតកីឡាកររបស់ក្លឹប Barcelona ខ្សែបម្រើ Andres Iniesta យល់ព្រមបន្តកុងត្រាជាមួយក្លិប Vissel Kobe ក្នុងលីក J1 League (លីកជប៉ុន) រហូតដល់ឆ្នាំ ២០២៣ នៅពេលគាត់ឈានចូលវ័យ ៣៩ ឆ្នាំ។ ខ្សែបម្រើចាស់វស្សា Andres Iniesta បានចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយនឹងក្លិប Vissel Kobe នៃ ក្របខ័ណ្ឌ J1 League (លីកជប៉ុន) ។ នៅថ្ងៃអង្គារនេះជាថ្ងៃកំណើតគម្រប់អាយុ ៣៧ ឆ្នាំរបស់ Iniesta ក្លឹបជប៉ុនបានបង្ហើបថាគាត់បានបន្តកុងត្រារហូតដល់ឆ្នាំ ២០២៣ ។ បន្ទាប់ពីអាជីពដ៏ភ្លឺស្វាងអស់រយៈពេល ២២ ឆ្នាំជាមួយក្លឹប Barcelona កីឡាករ Iniesta បានផ្លាស់មកលេងនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៨ ។ កាលពីថ្ងៃទី ១ ខែមករាខ្សែបម្រើរូបនេះបានជួយ ក្រុម Vissel Kobe ឲ្យឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Emperor’s
11 May 2021
255 views
Other Highlights
Highlight បាល់ទាត់ Juventus 1-3 Lazio
Highlight បាល់ទាត់ Juventus Vs Lazio Super Cup ក្របខ័ណ : Super Cup ថ្ងៃទី : ២២ ធ្នូ ២០១៩ លទ្ធផល : Juventus 1-3 Lazio
23 Dec 2019
243 views
Other News
Liverpool អាចនឹងដាក់ជម្រើស ១១ នាក់នេះពេលប៉ះ Chelsea នៅ Super Cup
ការប្រកួតរវាង Chelsea និង Liverpool នៅឯកីឡដ្ឋាន Vodafone Arena ដែលធ្វើឡើងនាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលអ្នកគាំទ្របានជជែកនិងត្រៀមខ្លួនរួចរាល់ក្នុងការទស្សនាប្រកួតដ៏ជក់ចិត្ត។ ក្លឹបហង្សទើបតែបរាជ័យក្រោមថ្វីជើង City នៅពានរង្វាន់ Community Shield តែសងបាន ៤-១ នៅជុំដំបូងទល់ Norwich នៅ Premier League។ ខណៈ Chelsea បានស្ពឹកមុខយ៉ាងដំណំនៅមុននេះ ក្រោមលទ្ធផល ៤-០ របស់ Man Utd នៅឯ Old Trafford។ តាមរយៈការព្យាករណ៍របស់ Sportsmole បានបង្ហាញនូវជម្រើស ១១ នាក់ដំបូងដែលក្លឹបហង្សអាចនឹងប្រើប្រាស់នៅរាត្រីនេះ។ ក្នុងនោះអ្នកចាំទី Alisson និង Nathaniel Clyne ត្រូវអវត្តមានដោយសារបញ្ហារបួស។ អ្នកចាំទី: Adrian ខ្សែការពារ: Robertson, Van Dijk, Matip, Arnold ខ្សែបម្រើ: Fabinho,
14 Aug 2019
288 views
La Liga News
Barcelona គួរផ្ដល់ ឈ្នះពានរង្វាន់ Athletic Bilbao ទៅកាន់កីឡាករ Ter Stegen
លោក Sergio Busquets បាននិយាយថាការទទួលជ័យជម្នះ 2-0 របស់ក្លឹប Barcelona លើក្រុម Athletic Bilbao គឺជាកម្មសិទ្ធិរបស់កីឡាករ Marc-Andre ter Stegen បន្ទាប់ពីកីឡាករអាល្លឺម៉ង់រូបនេះបានធ្វើការការពារគ្រាប់បាល់យ៉ាងល្អមួយដើម្បីរក្សាក្រុមរបស់ខ្លួននៅ Basque ។ Lionel Messi និង Paulinho បានរកគ្រាប់បាល់សម្រាប់ក្រុម Barcelona ដែលបានពង្រីកកំណត់ត្រាមិនស្គាល់ចាញ់សោះរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់រហូតដល់ 14 ប្រកួតប៉ុន្តែរឿងនោះមិនបានប្រាប់ពីរឿងទាំងមូលនៅ San Mames ទេ។ កីឡាករ Athletic មានភាពល្អប្រសើរនៅតង់ទី 2 ហើយបានខិតខំរកគ្រាប់បាល់តាមស្មើជាច្រើនលើកមុនពេលកីឡាករ Paulinho រកគ្រាប់បាល់ទី 2 របស់ Barca នៅក្នុងនាទីបន្ថែម។ Ter Stegen បានការពារគ្រាប់បាល់ ចំពោះ Aritz Aduriz នៅក្នុងតង់ទី 1 ហើយនៅក្នុងតង់ទី 2 កីឡាករ Raul Garcia បានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ។ អ្នកចាំទីរូបនេះបានរក្សាការស៊ុតបញ្ចូលទីចំនួន
30 Oct 2017
1168 views
Premier League News
Pepe មិនទាន់បានទទួលកាតលឿងនៅឡើយការលេងអោយក្លឹបBesiktas
លោកLaveran Lima Ferreira ហៅ ‘Pepe’ ទទួលបានកេរ្តិ៍ឈ្មោះដែល មានហេតុផលត្រឹមត្រូវដែល មិនទាក់ទងនឹងអាកប្បកិរិយាដែលលោកបានបង្ហាញ នៅលើ ទីលានសម្រាប់រដូវកាលជាច្រើន។ក្រោយការចាកចេញរបស់ Pepe ពីក្លិប Real Madrid ត្រូវបានគេជឿជាក់ថាមិនចាំបាច់ប្រើកំហុសដើម្បីក្លាយជាមនុស្សមានថាមពលដ៏ល្អបំផុតមួយនៅក្នុងពិភពលោកឡើយ។ ភាពរឹងមាំ របស់គាត់បើទោះបីជាគាត់មានអាយុ 34 ឆ្នាំក៏ដោយគាត់មិនអនុញ្ញាតឱ្យអ្នកណាយកឈ្នះលើការ វាយប្រហារគាត់ ដោយគ្មានការរំលោភបំពាន ឬត្រូវបានគេបន្ទោសឡើយ។ Pepe មិនទាន់បានទទួលកាតលឿងនៅឡើយក្នុងការលេងអោយក្លឹប Besiktas នៅក្នុងលីកកំពូលទួរគី។ ក្រុមដែលបានលេងរាល់នាទី (810) នៃការប្រកួតប្រាំបួនដងដែលបានលេងរហូតមកដល់បច្ចុប្បន្ននេះមានត្រឹមដប់កំហុស។ ជាមួយនឹងក្រុម Besiktas សម្រាប់ពេលនេះទើបតែបានទទួលកាតពណ៌លឿងមួយ នៅ Champions ទេ។ក្រុមកណ្តាលព័រទុយហ្គាល់ត្រូវបានបានទទួល នៃជ័យជំនះដោយ 1-2 មុនពេលម៉ូណាកូ នៅនាទី ១៦ ដោយក្រុមរបស់ពួកគេទទួលបាន 9 ពិន្ទុ។ នៅក្នុងការប្រកួតក្របខ័ណ្ឌ Super Cup ទួរគី Pepe មិនត្រូវបានគេស្ដីបន្ទោសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយវាជាការពិតដែលថាលោកបានធ្វើការពិន័យមួយដែលមានន័យថាការបរាជ័យនៃ Besiktas ប្រឆាំងនឹង Konyaspor (1-2) ក្នុងនាទីទី 91 ។ ប្រភពពី៖ marca.com
28 Oct 2017
454 views