Tag: Tammy Abraham
Football News
Mourinho ចង់នាំយកកីឡាករ Man United ចំនួន ៣ នាក់មកលេងនៅ Roma
អ្នកចាត់ការ Jose Mourinho កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅចូលរួមជាមួយក្លឹប Roma នៅប្រទេសអ៊ីតាលី។ ក្រោមការដឹកនាំរបស់ Mourinho ក្លឹប Roma ទំនងមិនអាចមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំបានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការរបស់បិសាចក្រហមមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលីបន្តទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។ ក្នុងចំណោមកីឡាករទាំង៣រូប Tammy Abraham បានបង្ហាញទម្រង់លេងល្អជាងគេ ដោយទល់នឹងពេលនេះរកបាន២៤គ្រាប់ហើយ។ នៅពេលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បានកីឡាករ៣រូបរបស់ Man United គឺ Diogo Dalot, Eric Bailly និង Nemanja Matic។ Matic បានប្រកាសរួចរាល់ហើយថា គេនឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់រដូវកាលនេះ។ ចំណែកឯក Bailly វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ លេងទើបតែបាន៧ប្រកួតគត់ ខណៈ
29 Apr 2022
33 views
Football News
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
ខ្សែប្រយុទ្ធរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham បានសរសើរខ្លាំងៗទៅកាន់ លោក Jose Mourinho ថាលោកជាគ្រូបង្គោលល្អជាងគេនៅលើលោក។ Abraham បាននិយាយថា៖” អ្នកដឹងស្រាប់ហើយពីអត្តចរិតរបៀបរបប លោក Mourinho យ៉ាងម៉េចខ្លះយើងទាំងអស់គ្នាសុទ្ធតែដឹងពីគាត់ហើយ។ និយាយទៅមានមូលហេតុមួយចំនួនដែលធ្វើឲ្យខ្ញុំហៅគាត់ថាជាគ្រូបង្គោលល្អជាងគេនៅលើលោក “។ កីឡាករនេះបន្តថា៖” គាត់នេះហើយចេះប្រើប្រាស់កីឡាករឲ្យត្រូវនឹងទេពកោសល្យរបស់គេ និយាយទៅគាត់ដឹងពីកីឡាករច្បាស់ ហើយគាត់ក៏ដឹងថាធ្វើយ៉ាងណាឲ្យយើងជាកីឡាករនេះមានអារម្មណ៍ថាយើងជាកីឡាករដ៏ពិសេសនៅពេលណាមួយ។ គាត់មិនដែលប្រាប់យើងពីរឿងទាំងនេះទេ តែយ៉ាងខ្ញុំតែងតែងចង់ខិតខំឲ្យអស់លទ្ធភាពជួយគាត់ “។ Abraham បានផ្លាស់ពី Chelsea មក Roma ក្នុងរដូវកាលឆ្នាំ២០២១/២២នេះ ដោយចូលរួមលេងបាន ៤១ប្រកួត និងរកបាន ២៣គ្រាប់។ រីឯ លោក Mourinho វិញទើបមកដឹកនាំ Roma ក្នុងរដូវកាលនេះ ដោយនៅខណៈនេះ Roma ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួត Serie A ដោយមាន ៥៤ពិន្ទុ ខណៈ AC Milan ក្លឹបឈានមុខក្នុងតារាងប្រកួតពាននេះ មាន៦៦ពិន្ទុ៕
05 Apr 2022
47 views
Football News
លោក Mourinho ចង់ឲ្យ Abraham បញ្ចុះបញ្ចូល Loftus-Cheek មកចូលរួម Roma
យោងតាមសារព័ត៌មានអ៊ីតាលី Romanista បានឲ្យអះអាងថា គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho ចង់បានខ្សែបម្រើ Ruben Loftus-Cheek របស់ Chelsea មករួមក្រុម។ លោក Mourinho នឹងអំពាវនាវឲ្យកីឡាករ Tammy Abraham ដែលអតីតខ្សែប្រយុទ្ធក្រុម Chelsea ជួយទាក់ទង Loftus-Cheek មកកាន់ទឹកដីអ៊ីតាលីដែរ។ ជាការពិតណាស់ Abraham និង Loftus-Cheek សុទ្ធតែបានរីកចម្រើសជាមួយគ្នា តាមរយៈថ្នាលយុវជនក្លិប Chelsea។ ហេតុនេះ អ្នកចាត់ការសញ្ជាតព័រទុយកាល់ សង្ឃឹមថាតាមរយៈអនុស្សាវរីយ៍ទាំងនោះ នឹងជួយឲ្យ Abraham អាចបញ្ចុះបញ្ចូលមិត្ដចាស់របស់គេ ឲ្យមក Serie A បាន។ ជាមួយគ្នានេះ មានការអះអាងថា ក្លិប Roma ចង់ចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងជាមុន ជាមួយនឹងជម្រើសទិញផ្ដាច់ ប៉ុន្ដែក៏មិនទាន់ច្បាស់ថាក្លិប Chelsea នឹងយល់ព្រមជាមួយលក្ខខណ្ឌនេះ ឬ អត់នោះទេ៕
19 Dec 2021
117 views
Football News
Abraham បានសុំទោសអ្នកគាំទ្រក្រុម Roma ចំពោះបរាជ័យទល់នឹងក្រុម Verona
បន្ទាប់ពីក្រុម Roma ចាញ់ក្រុម Hellas Verona ក្នុងលិទ្ធផល ៣ ទល់នឹង ២ កាលពីថ្ងៃអាទិត្យខ្សែប្រយុទ្ធ Tammy Abraham បានសុំទោសទៅអ្នកគាំទ្ររបស់ក្រុម Roma ។ ថ្វីបើបរាជ័យក៏ដោយអ្នកគាំទ្របានច្រៀងហើយខ្សែប្រយុទ្ធអង់គ្លេសបានសុំទោសក្នុងកីឡាដ្ធានចំពោះការលេងរបស់គាត់ទល់នឹងក្រុមនឹង Verona ។ បន្ទាប់ពីការប្រកួតអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះបានទៅឈរនៅពីចំងាយនៅឯ កីឡាករដ្ធាន Stadio Marcantonio Bentegodi ដើម្បីសុំទោសហើយអ្នកគាំទ្រក្រុម Roma បានឆ្លើយតបដោយការច្រៀងដែលក្នុងនោះមានអ្នកចូលរួមទាំងអស់។ ឥឡូវនេះក្រុម Roma នឹងត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយក្រុម Udinese នៅថ្ងៃព្រហស្បតិ៍មុនពេលធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Lazio ក្នុងការប្រកួត Derby della Capitale នៅថ្ងៃទី ២៦ ខែកញ្ញានៅឯកីឡាដ្ធាន Olimpico ៕
22 Sep 2021
147 views
Football News
Jose Mourinho បង្កើតការភ្ញាក់ផ្អើលនៅ Roma ជាមួយកំណត់ត្រាឈ្នះ១០០%
លោក Jose Mourinho អ្នកចាត់ការថ្មីរបស់ក្រុម AS Roma បានបង្កើតការភ្ញាក់ផ្អើលជាមួយកំណត់ត្រាឈ្នះ១០០% ក្នុងការចាប់ផ្ដើមដឹកនាំ៦ប្រកួតឈ្នះទាំង៦ ក្រោយយកឈ្នះ CSKA Sofia ៥-១ ក្នុងការប្រកួត UEFA Europa Conference វគ្គសន្សំពិន្ទុពូល C កាលពីយប់មិញក្នុងទឹកដី Stadio Olimpico របស់ Roma។ ម្ចាស់ផ្ទះចាប់ផ្ដើមបានតែ១០នាទីក៏ត្រូវក្រុមផ្ញៀវដែលជាក្រុមខ្លាំងរបស់ ប៊ុលហ្គារី រកបានមួយគ្រាប់មុនដោយ Graham Carey ។ ក្រោយមកម្ចាស់ផ្ទះក៏រកបានពីរគ្រាប់វិញមុនចប់វគ្គទី១ ដែលពីរគ្រាប់នោះរកបានដោយ Lorenzo Pellegrini នៅនាទីទី២៥ និង El Sharaawy នាទីទី៣៨។ ចូលដល់វគ្គទី២ខ្សែប្រយុទ្ធ Pellegrini ដដែលក៏បន្ថែមគ្រាប់បាល់មូយគ្រាប់ទៀតនាទីទី៦២ ដើម្បីបន្ថែមការនាំមុខ៣-១។ ក្រោយមកគ្រាប់បាល់បានអូសបន្លាយដល់នាទីទី៨២ទើបមានមួយគ្រាប់ទៀត ដែលរកបានដោយ Gianluca Mancini និងគ្រាប់បាល់ចុងក្រោយរកបានដោយ Tammy Abraham ដើម្បីបញ្ចប់ការប្រកួតម្ចាស់ផ្ទះ Roma យកឈ្នះ ៥-១ ។ បើនិយាយពីការប្រកួតសរុបរបស់លោក
17 Sep 2021
138 views
Football News
ផ្លូវការ៖ កីឡាករ Abraham ចូលរួមជាមួយក្រុម Roma ហើយក្នុងតម្លៃ ៤០ លានអឺរ៉ូ
ក្លិប AS Roma ទើបតែប្រកាសពីការចុះហត្ថលេខាលើកីឡាករ Tammy Abraham ពីក្រុមតោខៀវ Chelsea ។ ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបអ៊ីតាលីក្នុងតម្លៃខ្លួន ៤០ លានអឺរ៉ូ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លឹប AS Roma រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ។ កិច្ចព្រមព្រៀងផ្ទេររវាងភាគីទាំង ២ ត្រូវបានបញ្ចូលទាំងជម្រើសក្នុងការទិញត្រឡប់មកវិញក្នុងតម្លៃ ៨០ លានផោនផងដែរ។
17 Aug 2021
149 views
Football News
Abraham បានយល់ព្រមផ្ទេរទៅកាន់ទីក្រុងរ៉ូមហើយ
ខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុមតោខៀវ Chelsea កំពុងខិតជិតទៅចូលរួមជាមួយក្រុម AS Roma របស់លីកអ៊ីតាលីឆាបៗនេះ។ យោងតាម Fabrizio Romano និយាយថាក្លឹប AS Roma គ្រោងនឹងចុះហត្ថលេខាលើកីឡាកររូបនេះក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្នុងតម្លៃប្រហែល ៤០ លានអឺរ៉ូបូករួមទាំងប្រាក់រង្វាន់ដែលបានបង់ជាដំណាក់កាលជាមួយនឹងលក្ខខណ្ឌទិញក្នុងតម្លៃ ៨០ លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងរ៉ូមនៅល្ងាចថ្ងៃនេះដើម្បីពិនិត្យសុខភាពនិងចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៦ ជាមួយនឹងប្រាក់ខែ ៤,៥ លានអឺរ៉ូក្នុងមួយរដូវកាល។
15 Aug 2021
194 views
Football News
Chelsea និង Roma ព្រមព្រៀងគ្នាលើតម្លៃខ្សែប្រយុទ្ធ Abraham
ខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុមតោខៀវ Chelsea អាចបន្តអាជីពរបស់គេនៅលីក Serie A របស់អ៊ីតាលី។ ក្លឹបតោខៀវ Chelsea និង AS Roma ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងគ្នាក្នុងតម្លៃផ្ទេរប្រហែល ៣៥ លានផោនសម្រាប់កីឡាករវ័យ ២៣ ឆ្នាំនេះបើតាមការអះអាងរបស់វេបសាយ៍ Gialnluca Di Marzio ។ ភាគីទាំងពីរមិនទាន់សម្រេចចិត្តថាតើវាជាខ្ចីជើង ឬជាជម្រើសទិញពេញលេញទេ។ ចំនែកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះក៏មិនទាន់ដឹងខ្លួនឯងដែរ ។ កាលពីមុនមានសេចក្តីរាយការណ៍ថា Arsenal ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរប៉ុន្តែក្រុមតោខៀវមិនចង់លក់ទៅឲ្យគូប្រជែងឡើយ ។
10 Aug 2021
166 views
Football News
ប្រកួតមិត្តភាព London Derby ក្លឹបកាំភ្លើងធំ Arsenal ចាញ់ Chelsea ១-២
Chelsea នៅតែបន្តរកបានជ័យជម្នះក្នុងប្រកួតលក្ខខណៈមិត្តភាព បន្ទាប់ពីបានយកឈ្នះលើក្លឹបរួមទីក្រុងឡុងដ៏ Arsenal ២-១ កាលពីយប់មិញ។ ខ្សែប្រយុទ្ធ Kai Havertz ជាអ្នករកគ្រាប់ដំបូងឲ្យ Chelsea នាទី២៦ មុនពេល Granit Xhaka ជាអ្នករកគ្រាប់តាមស្មើឲ្យ Arsenal នាទីទី៦៩។ យ៉ាងណាមិញ នៅ៣នាទីបន្ទាប់ខ្សែប្រយុទ្ធ Tammy Abraham ធ្វើបានគ្រាប់ទីពីរឲ្យតោខៀវ ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងប្រកួតនេះផងដែរ។ ប្រកួតបន្ទាប់ Chelsea នឹងត្រូវជួបក្រុមរួមទីក្រុងឡុងដ៏មួយទៀតគឺ Spurs។ ការរៀបចំឲ្យមានការប្រកួតមិត្តភាព London Derby ច្រើនបែបនេះគឺដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់សប្បុរសធម៌សុខភាពផ្លូវចិត្តនៅចក្រភពអង់គ្លេស៕
02 Aug 2021
166 views
Football News
Chelsea អាចចុះហត្ថលេខាលើ Harry Kane បាន
អនាគតខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham នៅតែមិនទាន់ច្បាស់។ យោងតាមសារព័ត៌មាន The Athletic មិនត្រឹមតែ Manchester City ប៉ុណ្ណោះទេថែមទាំង Chelsea ក៏ចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះផងដែរ។ ប្រភពព័ត៌មានពីទីផ្សារដោះដូរកីឡាករបានរាយការណ៍ថាប្រធានក្លឹប Tottenham Hotspur លោក Daniel Levy ចូលចិត្តជម្រើសក្នុងការលក់កីឡាករអង់គ្លេសទៅឱ្យ Chelsea ល្អជាង Man City ព្រោះថា Tammy Abraham អាចត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងហើយវាមើលទៅមានលក្ខណៈជាក់ស្តែងជាងអ្វីដែលក្លឹបអាចផ្តល់បាន។ ក្លឹបតោខៀវ Chelsea មិនទាន់បានផ្តល់ជូនជាក់ស្តែងសម្រាប់ Kane នៅឡើយទេ។ គេមិនទាន់ដឹងថាតើ Kane ដែលបានធំធាត់នៅ Tottenham នឹងទទួលយកការផ្លាស់ទៅកាន់ក្លឹបឡុងដ៍មួយផ្សេងទៀតដែរឬទេ។
17 Jul 2021
201 views
Other News
Real Madrid កំពុងចាប់អារម្មណ៌កីឡាករវ័យក្មេង Tammy Abraham របស់ Chelsea
ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ Tammy Abraham។ កីឡាករ Tammy Abraham បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Frank Lampard ក្នុងរដូវកាល២០១៩/២០ នេះ។ តាមរយៈទម្រង់លេងដ៏ល្អមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លិប Real Madrid យ៉ាងខ្លាំង នេះបើយោងតាមការបញ្ជាក់របស់កាសែត Don Balon។ ដោយមើលឃើញថាខ្សែប្រយុទ្ធ Karim Benzema ហាក់មានវ័យកាន់តែជ្រេរ ក្លិប Real Madrid បាននាំយកកីឡាករ Luka Jovic មកជំនួសកន្លែងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករខែសីហា ប៉ុន្តែកីឡាករ Jovic ហាក់មិនទាន់សម្របខ្លួនបានជាមួយនឹងទម្រង់លេងរបស់ក្រុម Real Madrid ដោយរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ ក្នុងចំណោម១១ប្រកួតកន្លងទៅនេះ រូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ដោយតម្រូវអោយក្លិប Real Madrid ត្រូវស្វះស្វែងរកខ្សែប្រយុទ្ធផ្សេងទៀត ដើម្បីពង្រឹងក្រុម។ តាមរយៈប្រភពដដែលបានអោយដឹងថាតម្លៃខ្លួនរបស់ Abraham បច្ចុប្បន្នមានតម្លៃប្រមាណ៦០លានផោន(ឬប្រហែល៧៧លានដុល្លារអាមេរិក)។ គួររម្លឹកផងដែរថាកីឡាករ Tammy Abraham
08 Nov 2019
273 views
Other News
លោក Frank Lampard ទទូចឲ្យខ្សែប្រយុទ្ធ Tammy Abraham ខិតខំប្រឹងប្រែងបន្ថែមទៀត
គ្រូបង្វឹករបស់ក្រុម Chelsea លោក Frank Lampard ទទូចឲ្យកីឡាករ Tammy Abraham ប្រឹងប្រែងបន្ថែមទៀត បន្ទាប់ពីកីឡាកររូបនេះរកបាន៣គ្រាប់ ជួយឲ្យក្រុម Chelsea ឈ្នះក្រុម Wolves ៥-២ ។ Tammy នាំមុខគេនៅលើតារាងគ្រាប់បាល់ច្រើននៅក្របខណ្ឌ PL ដោយរកបាន៧គ្រាប់ ខណៈ៣គ្រាប់ចុងក្រោយនេះបានបន្ថែមលើចំនួនគ្រាប់បាល់រកបានក្នុងការបង្ហាញមុខពីរប្រកួតកន្លងទៅ។ កីឡាករវ័យ២១ឆ្នាំរូបនេះ ដែលជាប់ជម្រើសជាតិឈុតធំរបស់អង់គ្លេសពីរលើកកន្លងមកនេះ មិនមែនជាផ្នែកនៃក្រុមជម្រើសរបស់លោក Gareth Southgate សម្រាប់ការប្រកួតនាពេលថ្មីៗនេះទេ។ នៅពេលសួរនាំពីលទ្ធភាព Tammy សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងប្រកួតបន្ទាប់ Lampard បាននិយាយថា “របៀបគាត់បោះជំហានទៅមុខ ហើយច្បាស់ណាស់គាត់នឹងធ្វើឲ្យមានការចាប់អារម្មណ៍។ ខ្ញុំហ៊ានប្រាប់លោក Southgate ថា ត្រូវធ្វើអ្វីនោះទេ ប៉ុន្តែការរកបាន៧គ្រាប់ក្នុង៣ប្រកួត និងជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅពេលនេះនិងលេងប្រកបដោយគុណភាព គាត់គួរមានឱកាសបង្ហាញមុខគ្រប់ការប្រកួត”។ Lampard បន្តថា “របៀបរកគ្រាប់បាល់បីគ្រាប់ខុសផ្សេងគ្នា វាពិតជាបង្ហាញថា អ្នកត្រូវការ Tammy។ ការរកបានក្នុងស្ថានភាពរញ៉េរញ៉ៃ ការតែតបញ្ចូលទី និងការទាត់តាមបច្ចេកទេស”៕
17 Sep 2019
436 views
Other News
ម្តាយរបស់ Tammy Abraham ស្រក់ទឹកភ្នែកក្រោយរូបគេត្រូវបានការរើសអើងជាតិសាសន៍
ខ្សែប្រយុទ្ធ Tammy Abraham បាននិយាយថាម្ដាយរបស់រូបគេបានស្រក់ទឹកភ្នែកដោយសារការរើសអើងជាតិសាសន៍បានទទួលបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Super Cup។ Abraham ទាត់មិនចូលទីបាល់ប៉េណាល់ទីនិងផ្តល់ជ័យជម្នះដល់ Liverpool នៅ Istanbul កាលពីខែមុនហើយបន្ទាប់មកត្រូវបានទទួលរងការរំលោភបំពានលើបណ្តាញសង្គម។ Abraham អាយុ ២១ឆ្នាំ បានប្រាប់ CNN “ខ្ញុំចាំបាននិយាយជាមួយម្តាយរបស់ខ្ញុំ។ គាត់មានអារម្មណ៍រំជួលចិត្ត និងស្រក់ទឹកភ្នែក”។ អ្នកនាំពាក្យរបស់ក្លិបតោខៀវ Chelsea បាននិយាយថាក្លិបស្អប់ខ្ពើមចំពោះការចុះផ្សាយដែលគួរអោយស្អប់ខ្ពើម។ ចាប់តាំងពីពេលនោះមក Abraham បានរកបាន៤គ្រាប់ក្នុងការប្រកួតពីរលើកកន្លងមករបស់ក្រុមតោខៀវដោយបានបន្ថែមទៀតថា “វាពិតជាមិនល្អទេដែលឃើញកូនប្រុសរបស់អ្នកត្រូវបានគេរំលោភបំពាន។ ម្តាយរបស់ខ្ញុំកំពុងគិតថាហេតុអ្វីជារូបគាត់?”។“សម្រាប់ខ្ញុំ! ខ្ញុំជាមនុស្សខ្លាំងវាមិនប៉ះពាល់ដល់ខ្ញុំច្រើនទេ ប៉ុន្តែវាអាចប៉ះពាល់ដល់មនុស្សដែលមិនមានបុគ្គលិកលក្ខណៈរបស់ខ្ញុំ”។ “ខ្ញុំបានអង្គុយនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗ បន្ទាប់ពីការប្រកួតហើយបានបើកទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំនឹងមិនខ្មាស់អៀនពីស្ថានភាពនោះទេ ទោះបីជាខ្ញុំមានសារគាំទ្រខ្លះក៏ដោយ»។ខ្ញុំមានអារម្មណ៍រំជួលចិត្ត បន្ទាប់ពីទាត់បាល់ប៉េណាល់ទីមិនចូល។ ខ្ញុំមានបទពិសោធក្នុងការពិន័យកាលពីរដូវកាលមុន”។ Abraham ដែលបានបង្ហាញខ្លួន២លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស បានកោតសរសើរចំពោះការគាំទ្រដែលគាត់បានទទួលពីក្លឹបមិត្តរួមក្រុមនិងអ្នកចាត់ការរបស់គាត់។ Abraham បានបន្ថែមថា “Frank Lampard តែងតែលើកដៃរបស់គាត់លើស្មាខ្ញុំ។ វាដូចជាខ្ញុំមិនដែលខកខាននូវអ្វីដែលពួកគេគាំទ្រខ្ញុំហើយលើកខ្ញុំឡើងនោះពិតជាអ្វីដែលខ្ញុំត្រូវការ”។
10 Sep 2019
197 views