Tag: Tavares
Football News
Arsenal បានព្រមព្រៀងទិញយកខ្សែការពារម្នាក់ពី Benfica ជិត១០លានដុល្លារ
ក្លឹប Arsenal ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា បានសម្រេចធ្វើកិច្ចព្រមព្រៀងទិញយកខ្សែការពារវ័យក្មេង Nuno Tavares ពីក្លឹប Benfica នៅក្នុងថ្ងៃនេះបើយោងតាមការចុះផ្សាយរបស់ Fotmob ។ បើតាមប្រភពខាងលើ Benfica រំពឹងនឹងលក់ Tavares ទៅឲ្យ Arsenal បានក្នុងតម្លៃជាង ២០លានដុល្លារ ប៉ុន្តែសម្រេចសម្រួលចុះឡើង បានព្រមព្រៀងគ្នាត្រឹមជាង ៩.៦លានដុល្លារដោយមិនទាន់គិតលុយឧបត្ថម្ភផ្សេងៗឡើយ។ លើសពីនេះទៀត Arsenal បានធ្វើការចុះកុងត្រាជាមួយខ្សែការពារនេះរយៈពេល ៥ឆ្នាំចាប់ពីរដូវកាលក្ដៅខាងមុខតទៅ។ គួរបញ្ជាក់ផងដែរកីឡាករអាយុ២១ឆ្នាំ Tavares ទើបបានប្រឡូកក្នុងអាជីពឲ្យក្រុមឈុតធំ Benfica ចាប់តាំងពីឆ្នាំ២០១៩មក៕
29 Jun 2021
172 views