Tag: Team Viewer
Football News
Man UTD ប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីជាផ្លូវការហើយ
ក្លិបបិសាចក្រហម Manchester United បានប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីជាផ្លូវការសម្រាប់រដូវកាល ២០២១-២០២២ ដែលមានឆ្នូតពណ៌ទឹកសមុទ្រតូចៗ មើលទៅស្អាតប្លែកភ្នែក។ ឯកសណ្ឋានមួយនេះឧបត្ថម្ភដោយក្រុមហ៊ុន Adidas ដោយមានម្ចាស់ឧបត្ថម្ភធំរបស់ក្លិបគឺ Team Viewer ចូលមកជំនួស Chevrolet ។ ភ្លាមៗបន្ទាប់ពីក្លិបបានប្រកាសពីការបញ្ចេញឯកសណ្ឋានក្រៅដីនេះ អ្នកគាំទ្របិសាចក្រហមបានកោតសរសើរពេញបណ្ដាញសង្គមដោយនិយាយថាលើកនេះម៉ូតប្លែកជាងធម្មតាព្រោះយកពណ៌ទឹកសមុទ្រមកធ្វើជាពណ៌របស់អាវ។ គួរបញ្ជាក់ផងដែរថា ក្លិប Manchester United នឹងត្រូវប្រកួតនៅថ្ងៃទី១៤ខែសីហា ដោយការប្រកួតដំបូងត្រូវប៉ះនឹងក្លិប Leeds United នៅក្របខណ្ឌ Premier League ៕
31 Jul 2021
178 views