Tag: Telegraph
Football News
អង់គ្លេស កែប្រែច្បាប់ Premier League ថ្មីក្នុងឆ្នាំ ២០២៤
សម្រាប់ក្រុមណាដែលក្លាយជាជើងឯកនៃពានរង្វាន់ FA Cup នឹងមានកៅអីឡើងទៅលេងពានកំពូលរបស់អឺរ៉ុប Champions League ដោយស្វ័យប្រវត្តិតែម្តងចាប់ពីឆ្នាំ ២០២៤ តទៅ ខណៈបច្ចុប្បន្នច្បាប់ថ្មីនេះត្រូវបានព្រមព្រៀងដោយ UEFA ហើយ។ យោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា ម្ចាស់ជើងឯកនៃពានរង្វាន់ FA Cup នឹងទទួលបានកៅអីលេងនៅ Champions League ដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើក្រុមនោះធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រកួតប្រជែងជាមួយពានទីមួយរបស់ អឺរ៉ុបមួយនេះ (UCL) កន្លងមក។ គួរដឹងថា នៅពេលខាងមុខ UEFA មានផែនការគ្រោងនឹងពង្រីកក្រុមបន្ថែមដែលមានដល់ទៅ ៣៦ ក្រុម ដើម្បីប្រកួតប្រជែងនៅក្នុងពានរង្វាន់ UCL។ ហើយនេះអាចជាដើមចមមួយផងដែរ ដែលសមាគមន៍បាល់ទាត់ អឺរ៉ុប អនុញ្ញាតឱ្យក្រុម អង់គ្លេស អាចមានក្រុមបន្ថែមដើម្បីចូលរួមប្រកួតពាន UCL ក្រៅពីក្រុមដែលមានចំណាត់ថ្នាក់ Top ៤ នៅក្នុងលីគ៕
04 Apr 2022
44 views
Football News
ជម្រើសជាតិអង់គ្លេសរូបនេះបែរជាកើតទុក្ខពេលដឹងថាខ្លួនឡើងតម្លៃក្នុងទីផ្សារដោះដូរ
កីឡាករ Declan Rice ត្រូវបានគេបង្ហើបឱ្យដឹងថា គាត់មិនសប្បាយចិត្តនោះទេ ដែលក្រុម West Ham ដាក់តម្លៃខ្លួនផ្ទេរចេញរបស់គាត់ថ្លៃបែបនេះសម្រាប់ទីផ្សារដោះដូររដូវក្តៅ, ជាក់ស្តែងតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នគឺបានឡើងរហូតដល់ទៅ ១០០ លានផោន ឬប្រមាណជា (១៣៦ លានដុល្លាអាមេរិក) ឯណោះ។ ខ្សែបម្រើកណ្តាលវ័យ ២២ ឆ្នាំ គឺជាគោលដៅធំមួយរបស់ក្រុម Chelsea និង Manchester United, ចំណែកឯក្រុម Manchester City ក៏បានចូលរួមដេញថ្លៃលើកីឡាករកំពុងឡើងកូដរូបនេះដែរ។ ប៉ុន្តែយ៉ាងណាគ្រប់ក្លិបទាំងអស់សុទ្ធតែមានការទាក់ទើរដោយសារតែតម្លៃខ្លួនរបស់បុរសសញ្ជាតិ អង់គ្លេស រូបនេះមានតម្លៃថ្លៃពេក។ យោងតាមរបាយការណ៍របស់គេហទំព័រ Telegraph បានឱ្យដឹងថា Rice មិនសប្បាយចិត្តនោះទេ ដែលក្រុមញញួរយក្សដាក់តម្លៃខ្លួនរបស់គាត់ខ្ពស់កប់ពពកបែបនេះ។ ហើយបើតាមការអះអាងរបស់ប្រភពដដែលបានបន្ថែមថា ខ្សែបម្រើកណ្តាលរូបនេះបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្រុម West Ham ២ លើកមកហើយ, មែនទែនទៅគាត់គឺមិនចង់បន្តកុងត្រាថ្មីជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ មួយនេះទេ៕
22 Aug 2021
168 views