Tag: Ternana
Football News
Jose ដឹកនាំ Roma មិត្តភាពកម្ដៅសាច់ដុំ ឈ្នះ ១០-០
ក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងការប្រកួតមិត្តភាពជាលើកដំបូង បានយកឈ្នះលើក្រុម Montecatini ក្នុងលទ្ធផលដល់ទៅ ១០-០ ឯណោះ។ ខាងលើនេះ គ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំប៉ុណ្ណោះ ដោយមិនបានបើកឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។ ដោយ១០គ្រាប់នោះរកបានដោយ Perez, Mancini, Mayoral ៣គ្រាប់, Calafiori, Zaniolo, Zalewski, Diawara និងបាល់ចូលទីខ្លួនឯងរបស់ក្រុម Montecatini មួយគ្រាប់ទៀត។ លោក Jose Mourinho កំពុងរុះរើសមាជិកជាច្រើន ដោយលោកបានដាក់លក់ និងត្រៀមទិញចូលបន្ថែមផងដែរ។ រំលឹកថាក្រុម Montecatini ដែលលោក Jose Mourinho ដឹកនាំឈ្នះដល់ទៅ ១០-០ នេះ គឺជាក្រុមលេងនៅលីគ Serie D ឯណោះ។ ខណៈដែលប្រកួតបន្ទាប់ទៀតរបស់ Roma នឹងត្រូវប៉ះជាមួយ Ternana ដែលលេងនៅលីគ Serie B ៕
17 Jul 2021
274 views