Tag: The CR7 Champions League
Football News
Ronaldo ធ្លាប់ចង់ឲ្យប្ដូរឈ្មោះ Champions League មកដាក់បែបនេះវិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានអះអាងថា Champions League គួរតែប្ដូរឈ្មោះទៅជា «The CR7 Champions League» វិញ ដោយសារតែគាត់មានកំណត់ត្រាច្រើន នៅក្នុងប្រកួតពានរង្វាន់កំពូលរបស់អឺរ៉ុបមួយនេះ។ ពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ទើបបានបង្កើតប្រវត្ដិសាស្ដ្រថ្មីមួយទៀត ក្រោយជួយក្រុមបិសាចក្រុម Manchester United ឈ្នះលើ Villarreal ថ្មីៗនេះ ពោលបានក្លាយជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅក្នុងការប្រកួតពានរង្វាន់ Champions League គឺចំនួន១៧៨ដង ដោយបានវ៉ាដាច់អតីតមិត្ដរួមក្រុមនៅ Real Madrid គឺអ្នកចាំទី Iker Casillas ដែលបង្ហាញខ្លួនបាន ១៧៧ដង។ មិនតែប៉ុណ្ណោះបច្ចុប្បន្នគាត់ក៏ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់បំផុតនៅក្នុងពានរង្វាន់នេះដែរ ពោលបានចំនួន ១៣៦គ្រាប់ហើយ ខណៈ Messi ឈរលេខ២ មានចំនួន ១២១គ្រាប់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះ ធ្លាប់បាននិយាយកាលកំលុងខែឧសភា ឆ្នាំ២០១៨ ថា៖ តើអ្នកណាជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ? Champions League
02 Oct 2021
328 views