Tag: The Daily Star
Football News
ក្លឹប PSG ត្រូវបង្ខំចិត្តលក់ Messi នឹង Neymar ដើម្បីគោរពច្បាប់ថ្មីនៃក្របខណ្ឌ Ligue ១
ក្លិប Paris Saint Germain ត្រូវបានរាយការណ៍ថាទំនងជាត្រូវបង្ខំចិត្តលក់ កីឡាករឆ្នើម Lionel Messi និង Neymar Jr ហើយនៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ Neymar និង Messi ធ្លាប់ត្រូវបានមានរបាយការណ៍ជាច្រើន ធ្លាប់ចុះផ្សាយម្តងហើយថា ក្លិប PSG ចង់លក់រូបគេចេញ ហើយក៏មានដំណឹងខ្លះៗថា គេទំនងជាអាចត្រលប់ទៅ Barca វិញថែមទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះ ក្លិប PSG នៅតែលេចឮថា មានគម្រោងចង់លក់កីឡាករឆ្នើមទាំងពីរខាងលើសាជាថ្មី។ បើយោងទៅតាមសារកាសែត The Daily Star បានចុះផ្សាយឲ្យដឹងថា PSG ប្រហែលជាត្រូវដក Messi និង Neymar ចេញពីក្រុម នៅរដូវក្តៅខាងមុខនេះ ដើម្បីគោរពច្បាប់ថ្មីនៃក្របខណ្ឌ Ligue ១៕
08 May 2022
24 views