Tag: The Sun
Football News
Pogba នឹងបន្តស្នាក់នៅក្លិប Man United ប្រសិនលោកគ្រូ Rangnick បន្តដឹកនាំ
ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍មកថា Paul Pogba នឹងបន្តស្នាក់នៅក្លិបបិសាចក្រហម Manchester United ប្រសិនបើ លោកគ្រូ Ralf Rangnick នៅទទួលបន្ទុកដឹកនាំក្រុម។ Pogba វ័យ២៨ឆ្នាំ មិនទាន់ចូលលេងសូម្បីម្ដង ក្រោមការដឹកនាំរបស់លោក Rangnick ដែលមកជំនួសលោក Ole Gunnar Solskjaer តាំងពីខែធ្នូមក ដោយសារតែរូបគេ កំពុងសម្រាកព្យាបាលរបួស។ យ៉ាងណាមិញ អនាគតរបស់ខ្សែបម្រើសសញ្ជាតិបារាំងខាងលើ នៅ Man UTD កំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិល ដោយនៅសល់ត្រឹម៥ខែទៀតប៉ុណ្ណោះ កុងត្រាបច្ចុប្បន្នរូបគេ នឹងផុតសុពលភាពហើយ។ ជាមួយគ្នានេះ បើតាមរបាយការណ៍កន្លងមក Pogba បានបដិសេធសំណើកុងត្រាថ្មីពីក្លិប កាលពីរដូវក្ដៅឆ្នាំមុន ដូច្នេះមានន័យថា រូបគេអាចនឹងត្រូវចែកផ្លូវជាមួយក្លិបបិសាចក្រហម ដោយគ្មានតម្លៃខ្លួននាខែមិថុនាខាងមុខ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត The Sun កីឡាករ Paul Pogba មានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងសមត្ថភាពរបស់លោក Rangnick ដោយគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាន់ប៊ិចចុះកុងត្រាថ្មី។ គួររម្លឹកដែរថាPogba
30 Jan 2022
79 views
Football News
Arsenal អាចនឹងខ្ចីជើងកីឡាករ Luka Jovic ប្រសិនទិញមិនបានខ្សែប្រយុទ្ធ Dusan Vlahovic
ក្លិបកាំភ្លើងធំ Arsenal អាចនឹងខ្ចីជើងយកខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic ក្នុងរយៈពេលខ្លី ប្រសិនបើពួកគេ បរាជ័យក្នុងការបញ្ចុះបញ្ចូល យកខ្សែប្រយុទ្ធ Dusan Vlahovic មករួមក្រុមក្នុងខែមករានេះ។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Mikel Arteta មានបំណងនាំចូល ខ្សែប្រយុទ្ធមកបន្ថែមក្នុងក្រុម ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ប៉ុន្តែក្ដីសង្ឃឹម ក្នុងការចុះកិច្ចសន្យាយក តារាឆ្នើមក្រុម Fiorentina កីឡាករ Vlahovic ហាក់កាន់តែឆ្ងាយទៅៗ បើទោះជាព្យាយាម យ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើកិច្ចព្រមព្រៀង ម្ដងហើយម្ដងទៀតក៏ដោយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Arsenal កំពុងពិចារណា បង្វែរគោលដៅទៅរកដៃគូរួមជម្រើសជាតិ របស់ Vlahovic កីឡាករ Luka Jovic ។ គួរបញ្ជាក់ដែរថា Fiorentina បានត្រៀមរួចរាល់ ក្នុងការទទួលចំណូលពីការលក់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដោយ Arsenal គ្រោងនឹងចាយ៥០លានផោន បូកបន្ថែមនឹងការផ្ដល់
26 Jan 2022
136 views
Football News
កីឡាករ Anthony Elanga ជិតផ្ទេរទៅកាន់ក្លិបនៃលីគ Championship ហើយ
តារាវ័យក្មេងរបស់ Manchester United កីឡាករ Anthony Elanga ត្រូវបានគេរាយការណ៍មកថា ជិតផ្ទេរទៅកាន់ក្លិបនៃលីគ Championship ហើយ សម្រាប់រដូវកាលដែលនៅសេសសល់។ ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំបង្ហាញខ្លួនជម្រើសដំបូងឱ្យក្រុមបិសាចក្រហមបានចំនួន ៦ ប្រកួតមកហើយ ប៉ុន្តែការប្រកួតប្រជែងរបស់គាត់ជាមួយកីឡាកររាមច្បងដូចជាដំណើការមិនទាន់ល្អប្រសើរប៉ុន្មានឡើយ ដូច្នេះ Man UTD ចង់ឱ្យគាត់ទៅលេងក្លិបផ្សេងសិន ដើម្បីអាចមានឱកាសលេងបានច្រើនជាងនេះ។ យោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា Man UTD នឹងបញ្ជូនគាត់ឱ្យទៅក្លិបនៅលីគ Championship (លីគទ ២) ខ្ចីជើង ដើម្បីជួយគាត់ឱ្យមានឱកាសបង្ហាញខ្លួនបានច្រើនជាងនេះ។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្រុមបិសាចក្រហមហាក់មានសេចក្តីទុកចិត្តលើខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអ៊ែត ជាខ្លាំង ជាក់ស្តែងពួកគេទើបតែកុងត្រាឱ្យកីឡាកររូបនេះដល់ឆ្នាំ ២០២៦ ទេ៕
10 Jan 2022
93 views
Football News
ក្លឹប Man United មានបំណងតកុងត្រាឲ្យ Paul Pogba នឹងតំឡើងប្រាក់កបពពក
ក្លិប Manchester United បានផ្តល់កិច្ចសន្យាថ្មីដល់ Paul Pogba លើប្រាក់ឈ្នួលចំនួន ៥០មុឺនផោនក្នុងមួយសប្តាហ៍។ ជាការពិតណាស់ Pogba ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំ នៅសេសសល់កុងត្រាជាមួយក្រុមបិសាចក្រហមតែ ៦ខែទៀតប៉ុណ្ណោះ ដូច្នេះមានន័យថា រូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ។ រូបគេក៏មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅ Real Madrid និង Paris Saint Germain ខណៈ ក្លិបចាស់ Juventus ក៏បង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា កីឡាករសញ្ជាតិបារាំងខាងលើ នៅពុំទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយទេ ដែលបញ្ហានេះទៀតសោតកំពុងធ្វើឲ្យ Man Utd មានការព្រួយបារម្ភជាខ្លាំងទើបក្លិបគ្រោងនឹងផ្តល់ប្រាក់ឈ្នួលគេឲ្យគេចំនួន ៥០មុឺនផោន/សប្តាហ៍ ដើម្បីឲ្យរូបគេក្លាយជាកីឡាករមានប្រាក់ឈ្នួលច្រើនជាងគេប្រចាំក្លិប៕
08 Jan 2022
128 views
Football News
Lingard គ្រោងនឹងចូលជាមួយក្រុម West Ham United ក្នុងខែមករានេះ
ការពិភាក្សាកិច្ចសន្យារបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានគេរាយការណ៍ថាបានបរាជ័យ ដោយបញ្ជាក់ថារូបគេនឹងចាកចេញនៅខែមករាខាងមុខនេះ។ អនាគតរបស់ Jesse Lingard ជាមួយ Manchester United ហាក់មិនភ្លឺស្វាងឡើយ។ ការពិភាក្សាកិច្ចសន្យារបស់ Lingard ជាមួយ Man United ទំនងមិនបានសម្រេចនោះទេ។ រដូវកាលនេះ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយចាប់ផ្តើមជម្រើសដំបូងបានតែម្តងគត់។ យោងតាមកាសែត The Sun ខ្សែបម្រើរបស់ក្រុម Manchester United កីឡាករ Jesse Lingard នឹងចូលរួមជាមួយក្រុម West Ham United ក្នុងតម្លៃ 10 លានផោនក្នុងខែមករា។ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការលក់កីឡាករវ័យ 28 ឆ្នាំរូបនេះ មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Lingard ស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4
20 Nov 2021
103 views
Football News
ល្បីថា Kane លែងមានបំណងចាកចេញពី Spurs ក្រោយបាន Conte មកដឹកនាំ
ខ្សែប្រយុទ្ធ Harry Kane លែងមានបំណងចាកចេញពីក្លឹប Tottenham Hotspur ក្រោយបានលោក Antonio Conte ជាអ្នកចាត់ការថ្មីរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយ The Sun នៅក្នុងថ្ងៃនេះ។ កាលពីចុងរដូវកាលឆ្នាំ២០២០/២១កន្លងទៅ Kane ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ហាក់បីដូចមានភាពរកាំរកូសជាមួយថ្នាក់ដឹកនាំ Spurs ខ្លាំងព្រោះធ្វើឲ្យខូចគម្រោងការរបស់គេទៅកាន់ក្លឹប Manchester City។ លុះសម្រេចសម្រួលចុះឡើងកីឡាករនេះបន្តជាមួយក្លឹបនេះដដែលនៅរដូវកាលថ្មី ប៉ុន្តែនឹងចាកចេញទៅក្លឹបផ្សេងនៅឆ្នាំក្រោយ ទោះជានៅមានកុងត្រាដល់ឆ្នាំ២០២៤។ ក្រោយបានលោក Conte មកដឹកនាំក្លឹបនេះ Kane ហាក់លែងចង់មានគោលបំណងចាកចេញពី Spurs ទៀតដោយចង់លេងបន្តនៅក្លឹបនេះ។ យោងតាមសារព័ត៌មានជាច្រើន Kane អាចនឹងរីកច្រើនសមត្ថភាពទៅមុខទៀតក្រោមការដឹកនាំរបស់អ្នកចាត់ការមានបទពិសោធន៍ ១៦ឆ្នាំរូបនេះ៕
03 Nov 2021
184 views
Football News
Shevchenko អាចបន្តអាជីពជាគ្រូបង្វឹកនៅចក្រភពអង់គ្លេស
អតីតខ្សែប្រយុទ្ធតោខៀវ Chelsea និងជម្រើសជាតិអ៊ុយក្រែនលោក Andriy Shevchenko អាចបន្តអាជីពជាគ្រូបង្វឹកនៅប្រទេសស្កុតឡេនក្នុងចក្រភពអង់គ្លេស ។ យោងតាមសារព័ត៌មាន The Sun អ្នកចាត់ការវ័យ ៤៥ ឆ្នាំរូបនេះសង្ឃឹមថានឹងទទួលបានតំណែងគ្រប់គ្រងក្លឹបដំបូងគេនៅក្នុងលីកស្កុតឡេន ។ នៅរដូវក្តៅនេះគាត់បានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែនគាត់បានទទួលការងារនេះនៅឆ្នាំ ២០១៦ ក្នុងនាមជាជំនួយការអ្នកចាត់ការទូទៅនិងដឹកនាំពួកគេទៅអឺរ៉ូ ២០២០។ ក្រុមជម្រើសជាតិអ៊ុយក្រែនបានឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់អឺរ៉ុបជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ លោក Shevchenko ត្រូវបានក្លឹប Celtic ដាក់គាត់នៅក្នុងបញ្ជីឈ្មោះអ្នកស្នងតំណែងរបស់លោក Ange Postecoglou ដោយលោកបានបរាជ័យ ៧ ដងក្នុងការប្រកួតទាំងអស់៕
04 Oct 2021
165 views
Football News
Ronaldo បានផ្ញើសារទៅមិត្តរួមក្រុមថាពួកគេត្រូវតែឈ្នះពានមួយនេះ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ញើសារទៅមិត្តរួមក្រុមនៅក្លិបបិសាចក្រហម Manchester United ថាពួកគេត្រូវតែប្រជែងដណ្ដើមពាន Premier League ឲ្យបាននៅរដូវកាលថ្មីនេះ។ ម្ចាស់ពាន ballon d’Or ៥សម័យនេះបានចាកចេញពីក្លិប Juventus និងផ្ទេរមកកាន់ Manchester United វិញក្រោយចាកចេញអស់រយៈពេល១២ឆ្នាំដូច្នេះគេចង់នាំយកភាពជោគជ័យមកឲ្យក្លិប។ យោងតាមសារព័ត៌មាន The Sun កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានទាក់ទងទមិត្តរួមក្រុមទាំងអស់ថា៖ ពួកយើងត្រូវតែឈ្នះពាន Premier League។
04 Sep 2021
233 views
Football News
Arsenal កំពុងតែចង់បានកីឡាករ Kieran Trippier ដើម្បីយកមកជំនួស Bellerin
ក្លិបកាំភ្លើងធំ Arsenal នឹងចូលប្រជែងជាមួយ Manchester United ក្នុងការទិញយកខ្សែការពារ Kieran Trippier ដែលលេងនៅក្លិប Atletico Madrid និងក្រុមជម្រើសជាតិអង់គ្លេស។ បើទោះបីជា Trippier ត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំសំណើពី Man United ក៏ដោយក៏ Arsenal នៅតែជឿជាក់ថាពួកគេអាចទិញយកកីឡាកររូបនេះដោយយោងតាមសារព័ត៌មាន The Sun គឺ Arsenal បានពិភាក្សាខ្លះៗហើយជាមួយ Atletico Madrid និងកំពុងរៀបចំដាក់សំណើ។ Manchester United ទើបតែទិញយកខ្សែការពារ Raphael Varane ពី Real Madrid ទើបមិនចង់ចំណាយប្រាក់ដល់ទៅ៣៤លានផោន (ស្មើនឹងប្រមាណ៤១.៧លានដុល្លារអាមេរិក) ដើម្បីតាមទិញយកខ្សែការពារវ័យ៣១ឆ្នាំរូបនេះទេខណៈដែល Arsenal អាចឲ្យ AT.Madrid លើសពីនោះ។ Kieran Trippier បានជួយ Atletico Madrid លើកពាន La Liga នៅរដូវកាលមុនហើយបើសិន Arsenal ទិញយកគេបានមែននោះគេនឹងក្លាយជាកីឡាករទី៤ដែលក្លិបបានទិញយកនៅរដូវកាលថ្មីនេះ៕
08 Aug 2021
220 views
Football News
Arsenal ចង់ប្រជែងជាមួយ West Ham ក្នុងការចុះកុងត្រាជាមួយ Lingard
យោងតាមគេហទំព័រ The Sun បានអោយដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែព្យាយាមចុះកុងត្រាការផ្ទេរកីឡាករ Jesse Lingard របស់ Manchester United ដែលក្រុម West Ham United កំពុងតែខ្ចីជើង ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសក្នុងរដូវកាលផ្លាស់ប្តូរកីឡាកររដូវរងាក៏ប៉ុន្តែ Man United បានបដិសេធពួកគេ ។ ម្យ៉ាងវិញទៀតក្រុម Arsenal បានមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ Lingard នាពេលថ្មីៗនេះហើយត្រូវបានគេនិយាយថាបានធ្វើការសាកសួរបឋមអំពីការចុះហត្ថលេខាដែលអាចកើតមាន ។ ប្រាក់ខែរបស់ Lingard ជិត ១១០,០០០ ផោនក្នុងមួយសប្តាហ៍អាចជាបញ្ហាប្រឈមមួយសម្រាប់ West Ham ប៉ុន្តែក្រុមកាំភ្លើងធំមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញតាមការទាមទាររបស់គាត់។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះត្រូវបានបង្ហាញសម្ថតភាពលេចធ្លោចាប់តាំងពីចូលរួមជាមួយក្រុម West Ham ដោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨ លើកក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបញ្ចូលទី ៣-៣ ទល់នឹងក្រុម Arsenal កាលពីពេលថ្មីៗនេះ ។
12 Apr 2021
240 views