Tag: The Telegraph
Football News
Tottenham កំពុងសម្លឹងមើលអ្នកចាំទី Pickford របស់ Everton
កាសែត The Telegraph រាយការណ៍ថា អ្នកចាំទី Jordan Pickford របស់ Everton អាចនឹងចូលរួមជាមួយ Tottenham Hotspur ។ យោងតាមប្រភពបានឱ្យដឹងថា អ្នកចាត់ការថ្មីរបស់ Spurs លោក Antonio Conte មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករអង់គ្លេសរូបនេះចូលរួមក្នុងក្រុមរបស់គាត់ដើម្បីជំនួសកន្លែងអ្នកចាំទី Hugo Lloris ។ កិច្ចសន្យារបស់អ្នកចាំទីវ័យ 27 ឆ្នាំរូបនេះជាមួយក្រុមស្ករគ្រាប់ Everton នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ខាងមុខនេះ ខណៈដែលតម្លៃទីផ្សាររបស់ Jordan Pickford ត្រូវបានគេប៉ាន់ប្រមាណថា 25 លានអឺរ៉ូ ដែលជាចំនួនពិតប្រាកដដែល Everton បានទិញអ្នកចាំទីរូបនេះពីក្រុម Sunderland កាលពីឆ្នាំ 2017 ។ Jordan Pickford បានរក្សា Clean Sheet 3 ដងក្នុងការបង្ហាញខ្លួន 10 លើកសម្រាប់ក្លឹបនៅរដូវកាលនេះ៕
19 Nov 2021
117 views
Football News
Pochettino មានបំណងចង់វិលត្រលប់ទៅកាន់ទឹកដីអង់គ្លេសវិញ
គ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino មានបំណងចង់ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញបន្ទាប់ពីចូលកាន់ជិតមួយឆ្នាំមក។ យោងតាមសារព័ត៌មាន The Telegraph អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមានចំណាប់អារម្មណ៍ក្នុងការចង់ត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមបារាំង PSG ផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ។ ប្រភពបានអះអាងថា Pochettino អាចនឹងជំនួសកន្លែងលោក Ole Gunnar Solskjaer នៅតំណែងរបស់គាត់ជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ។ មុនពេលចូលរួមជាមួយក្រុមអ្នកមានបារាំង PSG លោក Pochettino ដឹកនាំក្រុម Tottenham Hotspur ចន្លោះឆ្នាំ 2014 និង 2019 ដឹកនាំក្រុមអង់គ្លេសមួយនេះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2018/19 តទល់ជាមួយក្រុមហង្សក្រហម Liverpool ៕
14 Nov 2021
140 views
Football News
របាយការណ៍៖ Man United យល់ព្រមអនុញ្ញាតឱ្យ Pogba ចាក់ចេញហើយ
ទោះបីជាការពិតដែលថា Paul Pogba នឹងក្លាយជាកីឡាករឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ Manchester United នឹងមិនមិនលក់គាត់នៅក្នុងខែមករានេះនោះទេបើយោងតាមកាសែត The Telegraph ។ Man United អាចនឹងមិនទទួលបានប្រាក់ក្នុងការលក់កីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវខាតនូវទឹកប្រាក់ចំនួន 89 លានផោនដែលពួកគេបានចំណាយសម្រាប់ Pogba ទិញពី Juventus ក្នុងឆ្នាំ 2016 ។ Juventus គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Pogba។ កីឡាករវ័យ ២៨ឆ្នាំរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Real Madrid និង Paris Saint-Germain ផងដែរ៕
30 Oct 2021
97 views
Football News
ល្ហិចល្ហៀងថា គ្រូអ៊ីតាលីមួយរូបអាចនឹងជំនួស Arteta
ខណៈលោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal កំពុងរងសម្ពាធ ក្លឹបមានរហស្សនាមកាំភ្លើងធំមួយនេះ កំពុងគិតគូរក្នុងការស្វែងរកបេក្ខភាពថ្មី ដើម្បីជំនួសបុរសជនជាតិអេស្ប៉ាញរូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph ខាង Arsenal យល់ថាបេក្ខភាពលោក Antonio Conte ដែលជាទើបតែលាលែងចេញពីតំណែងគ្រូបង្គោលក្លឹប Inter Milan កាលពីខែឧសភា ជាបេក្ខភាពមួយដ៏សក្ដិសមក្នុងការឡើងមកកាន់ក្លឹប Arsenal។ លោក Conte បានដឹកនាំឱ្យក្លឹបអ៊ីតាលីខាងលើនេះបានឈ្នះពានលីគកំពូលអ៊ីតាលី Serie A ដោយបញ្ចប់កំណត់ត្រាឈ្នះពានលីគ ៩ឆ្នាំជាប់ៗគ្នារបស់ក្លឹប Juventus។ បុរសជនជាតិអ៊ីតាលីនេះក៏ធ្លាប់ដឹកនាំ Cheslea ដែរ ដោយដឹកឱ្យឈ្នះ Premier League កាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងណាក៏ដោយ បើតាម Telegraph លោក Arteta នៅមានពេលរហូតដល់ខែតុលា ដើម្បីបង្ហាញក្លឹបថា ទម្រង់លេងរបស់ក្លឹបរាជធានីឡុងដុងមួយនេះមានភាពប្រសើរឡើង។ Arsenal ពេលនេះកំពុងតែមាន ០ពិន្ទុ ក្រោយលេងលីគបាន ២ប្រកួត។ កាលពីរដូវកាលមុន ក្លឹបនេះជាប់លេខ ៨ ដោយមាន
24 Aug 2021
151 views
Football News
Zidane អាចទទួលនឹងដឹកនាំក្រុមជម្រើសជាតិបារាំងបន្ទាប់ពី Euro 2020
លោក Zinedine Zidane បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Real Madrid បន្ទាប់ពីរដូវកាល 2020/21 បានបញ្ចប់ក្នុងលីកប្រទេសអេស្ប់ាញ។ យោងតាមសារព័ត៌មាន The Telegraph បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនឹងរង់ចាំដឹកនាំក្រុមជម្រើសជាតិបារាំងបន្ទាប់ពីព្រឹត្តិការណ៍ Euro 2020 ចប់រួចរាល់។ បច្ចុប្បន្ននេះលោក Didier Deschamps កំពុងទទួលបន្ទុកជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនូវឡើយ។ មានការកត់សម្គាល់ថាក្រុមមកពីអតង់គ្លេស Tottenham បានព្យាយាមទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid លោក Zidane ថាតើគ្រូបង្វឹករូបនេះមានផែនការអ្វីខ្លះហើយតើគាត់នឹងមានឆន្ទៈធ្វើការនៅក្លឹបឡុងដ៍ឬយ៉ាងណា។ ប៉ុន្តែ Spurs ជឿជាក់ថាជម្រើសជាក់ស្តែងជាងនេះគឺអញ្ជើញលោក Antonio Conte ។
28 May 2021
226 views