Tag: The Times
Football News
Cavani ចង់ចេញពី Man Utd ទៅលេងនៅក្លឹបយក្សរបស់អេស្ប៉ាញមួយ
ខ្សែប្រយុទ្ធ Edinson Cavani មានបំណងចង់ចាកចេញពី Manchester United ទៅចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ។ កីឡាករវ័យ៣៤ឆ្នាំកំពុងស្ថិតក្នុងកុងត្រាឆ្នាំចុងក្រោយនៅ Man United ហើយអាចនឹងមកកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ យោងតាមសារព័ត៌មាន The Times ឲ្យដឹងថា Cavani ដឹងច្បាស់ខ្លួនឯងថា គេគួរតែសាកលេងនៅ La Liga ម្ដង ដោយទៅលេងជាមួយ Barca ពេលបញ្ចប់រដូវកាលនេះ។ វិនាទីលេងរបស់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយចាប់ផ្ដើមមានកម្រិតនៅ Old Trafford ក្នុងរដូវកាល២០២១-២២ ចាប់តាំងពីការមកដល់របស់ Ronaldo។ គ្រាប់បាល់ចុងក្រោយរបស់ Cavani រកបានពេលប៉ះ Spurs ឈ្នះ ៣-០។ ហើយលទ្ធផលនេះបានធ្វើឲ្យលោក Nuno ត្រូវ Spurs បណ្ដេញចេញពីតំណែង៕
03 Dec 2021
78 views
Football News
គោលដៅរបស់ក្រុម Man City គឺ Haaland
ក្លិប Manchester City ដែលកំពុងត្រូវការខ្សែប្រយុទ្ធម្នាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រុយុទ្ធឆ្នើមវ័យក្មេង Erling Haaland របស់ក្លិប Borussia Dortmund ។ កាសែត The Times បានអះអាងថាភ្នាក់ងាររបស់កីឡាករសញ្ជាតិន័រវែសលោក Mino Raiola នឹងជួបពិភាក្សាជាមួយភាគីខាងក្លឹប Man City នៅខែមករាខាងមុខនេះជុំវិញការផ្លាស់ប្តូរកីឡាករវ័យ ២១ ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Haaland ជាមួយក្រុម Borussia Dortmund មានសុពលភាពរហូតដល់ឆ្នាំ ២០២៤ តម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូនៅឆ្នាំ ២០២២ ។ Haaland រកបាន ៦៨ គ្រាប់ក្នុង ៦៨ ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹបចាប់តាំងពីចូលរួមជាមួយ Dortmund នៅឆ្នាំ ២០២០ ៕
13 Oct 2021
170 views
Football News
Harry Kane ជឿជាក់ថា Spurs នឹងលក់គាត់នៅរដូវក្តៅនេះ
ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham Hotspur អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ កាសែត The Times បានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសជឿជាក់ថាម្ចាស់ក្លឹបរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីអនុញ្ញាតឱ្យរូបគេចាក់ចេញទៅ។ ប្រធានក្លិប Tottenham លោក Daniel Levy បានដាក់តម្លៃ Harry Kane ប្រហែល ១៥០ លានផោន។ ខណះដែលកីឡាករ Kane ផ្ទាល់ក៏បានប្រាប់ក្លឹបថាគាត់ចង់ចាកចេញហើយជម្រើសដែលគាត់ពេញចិត្តគឺ Manchester City ព្រោះគាត់ចង់ឈ្នះពានរង្វាន់។ ក្លឹបទទូចមិនមានចេតនាលក់កីឡាកររូបនេះទេ។ ទោះយ៉ាងណាកីឡាករវ័យ ២៨ ឆ្នាំរូបនេះជឿជាក់ថាក្លឹប Tottenham មានការផ្លាស់ប្តូរចិត្តនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហើយកំពុងឆ្ពោះទៅរកការអនុញ្ញាតិឱ្យគាត់ទៅខណៈពួកគេត្រូវការប្រាក់ដើម្បីមកពង្រឹងក្នុងក្រុមផងដែរ។
25 Jul 2021
154 views