Tag: Theo Hernandez
Football News
Busquets មិនអស់ចិត្តគ្រាប់បាល់ Mbappe ជាបាល់ Offside
ខ្សែបម្រើរបស់អេស្ប៉ាញកីឡាករ Sergio Busquets បានរិះគន់ VAR សម្រាប់ការសម្រេចឲ្យគ្រាប់បាល់របស់ Kylian Mbappe ចូលជួយបារាំងឈ្នះចុងម៉ោងលើកពាន UEFA Nations League។ Mbappe រកបានគ្រាប់នៅកាលៈទេសៈដ៏សំខាន់ បន្ទាប់ពី Theo Hernandez ប៉ះបាល់ឲ្យគេពីក្រោយខ្សែការពាររបស់អេស្ប៉ាញ។ យ៉ាងណាក្ដី គេមើលឃើញថា Mbappe ឈរនៅតំបន់ Offside ច្បាស់ណាស់ មុនពេលទាត់ទម្លុះដៃអ្នកចាំទី Unai Simon។ Busquets ដែលអ្នកពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ខាងលើបាននិយាយថាការសម្រេចចិត្តរបស់ VAR ឲ្យបាល់នោះចូលដូចមិនត្រឹមត្រូវសោះ។ យ៉ាងណា អាជ្ញាកណ្ដាលបានពន្យល់ថា Eric Garcia បានប៉ះបាល់ដោយចេតនា។ ដូច្នេះពួកគេបានចាត់ទុកអ្វីៗទាំងអស់បន្ទាប់ពីការប៉ះនោះជាដំណាក់កាលថ្មីនៃការលេង។ និយាយក្រោយប្រកួត Busquets លើកឡើងថា៖ “អាជ្ញាកណ្ដាលបានប្រាប់ពួកយើងថា Eric Garcia ចង់លេងបាល់នោះ សកម្មភាពនេះហើយដែលបានសម្លាប់ការ Offside។ ប៉ុន្តែគេពិតជាចង់លេងបាល់នោះ ព្រោះតែបាល់នឹងដល់ជើងរបស់ Mbappe ដែលនៅតំបន់ Offside។ វាដូចជាមិនសមសោះ”៕
11 Oct 2021
128 views