Tag: Thomas Strakosha
Football News
អ្នកចាំទី Lazio ចាប់បាល់ចូលទីខ្លួនឯង
អ្នកចាំទីរបស់ Lazio កីឡាករ Thomas Strakosha បានភ្លាត់ចាប់បាល់ចូលទីខ្លួនឯង ធ្វើឲ្យក្រុមបរាជ័យទល់នឹង Galatasaray ១-០ ក្នុងពានរង្វាន់ Europa League។ ក្នុងនាទី៦៦ការប្រកួតលទ្ធផលកំពុង ០-០ ខ្សែបម្រើរបស់ Galatasaray កីឡាករ Olimpiu Morutan បានទាត់កាត់ពីស្លាបខាងស្ដាំ ប៉ុន្តែត្រូវបានព្យាយាមទាត់ចេញដោយកីឡាករ Manuel Lazzari។ យ៉ាងណា បាល់នោះមិនបានឃ្លាតឆ្ងាយ ដោយសំដៅទៅរកទី ហើយអ្នកចាំទី Strakosha បានព្យាយាមលោតចាប់ តែបែរជាភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងទៅវិញ។ លទ្ធផលនាំ ១-០ បានបន្សល់រហូតដល់ចប់ការប្រកួត បានជួយឲ្យក្រុមមកពីទួរគី Galatasaray ទទួលបាន៣ពិន្ទុក្នុងការប្រកួតដំបូង។ អ្នកចាត់ការរបស់ Lazio លោក Maurizio Sarri បាននិយាយថា កំហុសនេះបានធ្វើឲ្យក្រុមខាតបង់ ហើយក៏ជាការចាប់ផ្ដើមដ៏ខកចិត្តសម្រាប់លទ្ធផលនេះ។ តាមរយៈជ័យជម្នះនេះ Galatasaray កំពុងឈរលេខមួយក្នុងពូល E ខណៈ Lazio នៅលេខ៤។ Marseille និង Lokomotiv Moscow
17 Sep 2021
166 views