Tag: Thomas Tuchel
Football News
ក្លិប Bayern Munich ចាប់អារម្មណ៍ចង់បាន Lukaku មកជំនួស Lewandowski
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធ Chelsea កីឡាករ Romelu Lukaku មករួមក្រុម ដើម្បីជំនួសតំណែងរបស់កីឡាករ Robert Lewandowski។ ជាការពិតណាស់ ការមកដល់របស់ Lukaku មកកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរំពឹងថា រូបគេនឹងជួយតំបន់ប្រយុទ្ធរបស់ក្រុមបានច្រើន ផ្ទុយទៅវិញ កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើពុំបានបង្ហាញខ្លួនជាប់លាប់ឡើយ ដោយភាគច្រើនលោក Thomas Tuchel បានដាក់រូបគេឲ្យស្ថិតនៅកៅអីបំរុង។ លើសពីនេះទៀតសោត Chelsea ក៏នឹងពិចារណាលក់រូបគេចេញផងដែរ ប្រសិនបើមានក្លិបណាមួយផ្តល់តម្លៃខ្លួនដែលក្លិបចង់បាន។ បើយោងទៅតាមការចុះផ្សាយរបស់ Mundo Deportivo បានទម្លាយឲ្យដឹងថា ម្ចាស់ជើងឯកក្របខណ្ឌ Bundesliga គឺ Bayern Munich កំពុងសម្តែងការចាប់អារម្មណ៍ចង់បាន Lukaku មករួមក្រុម ជាពិសេសប្រសិនបើពួកគេត្រូវបាត់បង់ Robert Lewandowski នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕
05 Jun 2022
21 views
Football News
ក្លិប Barcelona ពិចារណាទិញយក Lukaku ប្រសិនទិញមិនបាន Lewandowski
ក្លិប Barcelona កំពុងពិចារណាទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Chelsea បើសិនជាទិញយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិប Bayern Munich មិនបាន នេះបើយោងតាម Mundo Deportivo ។ លោក Ronald Koeman ជាអតីតគ្រូរបស់ Barca ធ្លាប់ចង់ទិញយកកីឡាករសញ្ជាតិបែលស៊ិករូបនេះកាលរដូវក្ដៅឆ្នាំ២០២០ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ Barca បង្ខាំងមិនឲ្យការផ្ទេរនេះកើតឡើង។ យ៉ាងណាមិញ អនាគតរបស់ Lukaku នៅ Chelsea ពេលនេះហាក់ស្រពេចស្រពិលបន្ទាប់ពីបាត់បង់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយស៊ុតបញ្ចូលទីបានតែ ១៥ គ្រាប់នៅរដូវកាលមុន។ ដោយឡែក Lukaku ធ្លាប់ផ្ដល់បទសម្ភាសន៍ថាគេចង់វិលត្រឡប់ទៅក្លិប Inter Milan វិញខណៈ Inter Milan ក៏ត្រូវបានគេរាយការណ៍ចង់យកអតីតតារាឆ្នើមរបស់ខ្លួនរូបនេះមកវិញដែរ៕
03 Jun 2022
35 views
Football News
Tuchel ថា Kante ជា Salah, Van Dijk, De Bruyne, Neymar, Mbappe របស់ Chelsea
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែបម្រើ N’golo Kante ជាកីឡាករបង្គោលដ៏សំខាន់របស់ក្លឹបលោក គេហ្នឹងហើយជា Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់តោខៀវ។ លោក Tuchel បាននិយាយថា៖” ខ្ញុំគិតថា Kante កីឡាករបង្គោលដ៏សំខាន់របស់ក្រុមយើង។ ធម្មតាទេកីឡាករបង្គោលដ៏សំខាន់របស់ក្រុមត្រូវតែនៅទីលានឲ្យបានច្រើនប្រកួត តែគេក្នុងរដូវកាលនេះលេងបានតែ ៤០% នៃប្រកួតទាំងអស់របស់យើងទេ អញ្ចឹងហើយចេះសំណាងទៀតដែលយើងអាចឈរនៅលំដាប់ទី៣ នៃតារាងប្រកួត PL បានទៀត “។ លោកបន្តថា៖” គេហ្នឹងហើយជា Mo Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់ក្រុមតោខៀវយើង “។ ក្នុងរដូវកាលនេះ Kante មិនបានចូលរួមប្រកួតជាមួយ Chelsea មួយចំនួនដោយសារតែរបួសកាយសម្បទា ក៏ដូចឆ្លងជំងឺកូវីដ-១៩៕
20 May 2022
36 views
Football News
ក្លឹប Real Madrid ឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយ Antonio Rudiger ហើយ
ក្លឹប Real Madrid បានឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយខ្សែការពារ Antonio Rudiger ហើយ បន្ទាប់ពី Chelsea ប្រកាសថា ខ្សែការពារសញ្ជាតិអាល្លឺម៉ង់នឹងមិនបន្តនៅជាមួយក្លឹបទៀតឡើយនៅរដូវកាលក្រោយ។ អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានទម្លាយឲ្យដឹងកាលពីពេលថ្មីៗ Rudiger បានប្រាប់លោកថា គេចង់ចាកចេញពីក្លឹប ពេលដែលកុងត្រាអស់នៅរដូវក្ដៅនេះ។ ទណ្ឌកម្មរបស់ប្រទេសអង់គ្លេសបានដាក់សម្ពាធលើ Chelsea មិនឲ្យបន្តកុងត្រាថ្មីលើកីឡាកររបស់ខ្លួន ហើយនេះក៏ជាកត្តាមួយផ្សេងទៀតនាំឲ្យ Rudiger មិនអាចបន្តនៅជាមួយក្លឹបដូចគ្នា។ ក្លឹបធំៗជាច្រើនដូចជា Real Madrid, Barcelona, Paris Saint-Germain និង Juventus សុទ្ធតែមានការចាប់អារម្មណ៍លើខ្សែការពារកណ្ដាលវ័យ២៩ឆ្នាំ។ ប៉ុន្តែបើតាមប្រភពពីអ្នកកាសែតដ៏ល្បី Fabrizio Romano បានឲ្យដឹងថា ពេលនេះ Real Madrid និង Rudiger បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីគ្នាហើយ នៅឡើយតែចុះកុងត្រាជាមួយគ្នាប៉ុណ្ណោះ។ គេមើលឃើញថា គ្រប់យ៉ាងកំពុងរលូន ដូច្នេះមិនយូរទេ គ្រប់គ្នានឹងឃើញ Rudiger បង្ហាញខ្លួនជាកីឡាកររបស់ Real នៅរដូវកាលក្រោយ។
26 Apr 2022
57 views
Football News
លោក Thomas Tuchel បានខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel ថា លោកខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ ដោយសារលោកបានធ្វើរឿងមួយ ជាមួយលោក Carlo Ancelotti។ ជាការពិតណាស់ ជំនួបជើងទីពីរដ៏ញាក់សាច់ រវាងក្រុម Real Madrid និង Chelsea បានបញ្ចប់ត្រឹម៩០នាទី ជាមួយនឹងលទ្ធផលក្រុម Chelsea យកឈ្នះ ៣-១ ក៏ប៉ុន្តែត្រូវថែមម៉ោងបន្ថែម ១៥នាទី ពីរដងទៀត ធ្វើឲ្យកីឡាករ Karim Benzema ជាអ្នកស៊ុតចូលនៅនាទី ទី៩៦ ជួយឲ្យ Real Madrid ឡើងវគ្គបន្ត សរុបលទ្ធផលទាំងពីរជើង គឺ ៥-៤។ លោក Tuchel បាននិយាយថា៖ “ខ្ញុំចូលចិត្ត លោក Ancelotti ណាស់ ក៏ប៉ុន្តែនៅពេលដែលខ្ញុំដើរទៅចាប់ដៃគេ ខ្ញុំឃើញលោកអាជ្ញាកណ្តាល បានញញឹម និង សើចដាក់ លោក Ancelotti រហូត រួចខ្ញុំក៏បានប្រាប់គាត់វិញថា
15 Apr 2022
46 views
Football News
ទោះវធ្លាក់ពី UCL ក៏លោក Tuchel សរសើរ Rudiger ពិតជាលេងបានល្អណាស់យប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានសរសើរកីឡាករ Antonio Rudiger មិនដាច់ពីមាត់ចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់គេកាលពីយប់មិញ។ ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Real Madrid កាលពីយប់មិញ វាជារឿងដ៏សោកស្តាយមែនទែនសម្រាប់ Chelsea ដែលពួកគេអាចរកគ្រាប់បាល់នាំមុខបាន ៣ ទល់នឹង ០ ទៅហើយ ប៉ុន្តែ បានធ្វើឲ្យរបូតគ្រាប់បាល់ ២គ្រាប់វិញ ធ្វើឲ្យសរុបទាំងពីរជើងចាញ់ Real Madrid ក្នុងលទ្ធផល ៥ទល់នឹង៤ ធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ លោក Tuchel បាននិយាយថា៖ “Rudiger ពិតជាលេចធ្លោខ្លាំងមែនទែន។ វាជាការបង្ហាញការលេងលំដាប់ពិភពលោក ហើយ គាត់តែងតែធ្វើវាបានក្នុងកម្រិតលេងដ៏ខ្ពស់”៕
14 Apr 2022
43 views
Football News
Tuchel ថា Chelseaមើលទៅគ្មានឱកាសបានឡើងទេ ដោយសារជើងទីមួយចាញ់ធ្ងន់ពេក
អ្នកចាត់ការ Thomas Tuchel ហាក់គ្មានទំនុកចិត្តថាក្រុមរបស់ខ្លួន Chelsea អាចវាយបក Real Madrid ដើម្បីមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ Champions League ឡើយ។ Chelsea នឹងត្រលប់ទៅប្រកួតជើងទីពីរ UCL នៅទឹកដីរបស់ Real Madrid វិញក្នុងកីឡដ្ឋាន Bernabeu ក្នុងរាត្រីនេះ ដែលការប្រកួតនឹងលេងនៅម៉ោង២ទៀបភ្លឺ។ កាលពីជើងទីមួយក្នុងទីក្រុងឡុងដ៏ Madrid បានយកឈ្នះ Chelsea ដល់ទៅ ៣-១។ ៣គ្រាប់របស់ Real ធ្វើបានដោយខ្សែប្រយុទ្ធ Karim Benzema។ Real Madrid បច្ចុប្បន្នជាក្រុមមានទម្រង់លេងល្អ និងកំពុងឈរកំពូលតារាង La Liga។ ការរកបាន៣គ្រាប់សម្រាប់ Chelsea ដើម្បីវាយបកឈ្នះ Real លោក Tuchel គិតថា មិនមែនជារឿងងាយឡើយ។ មុនការប្រកួតយប់នេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា Chelsea មិនមានឱកាសល្អច្រើនទេ ព្រោះតែលទ្ធផលកាលពីជើងទីមួយ។ វាពិតជាទំនងមិនអាចវាយបកបានទេ ប៉ុន្តែពួកយើងនឹងព្យាយាមដើម្បីអ្នកគាំទ្រ។ បញ្ជាក់ថា Chelsea
13 Apr 2022
91 views
Football News
Lukaku នឹងអវត្តមានពីប្រកួត UCL ទល់នឹង Real Madrid ក្នុងជើងទី២
ខ្សែប្រយុទ្ធ Romelu Lukaku នឹងអវត្តមានពីប្រកួត UEFA Champions League តទល់នឹងក្លឹប Real Madrid ក្នុងជើងទី២ នៅឯទីលាន Santiago Bernabeu នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់របស់ លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea ក្នុងសន្និសីទមុនប្រកួតនៅក្នុងថ្ងៃនេះ។ Lukaku មិនធ្វើដំណើរជាមួយក្រុមទៅប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រកួតខាងលើនោះទេ ដោយសារតែកីឡាករនេះកំពុងរងរបួសគន្លាក់កជើងខាងក្រោយ ដែលកើតឡើងមុនប្រកួតតទល់នឹង Southampton ក្របខ័ណ្ឌ Premier League ក្នុងលទ្ធផលឈ្នះ ៦ ទល់នឹង ០ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។ នៅក្នុងរដូវកាលនេះ Lukaku ចូលលេងឲ្យ Chelsea បាន ៣៦ប្រកួតហើយ ដោយស៊ុតចូលបាន១២គ្រាប់។ សូមរំលឹកផងដែរថាកាលពីជើងទី១ នៃការប្រកួត UCL ខាងលើនៅឯទីលាន Stamford
12 Apr 2022
74 views
Football News
Tuchel ថា Chelsea មិនដឹងរំពឹងអ្វីទៀតទេគឺចប់ត្រឹមវគ្គ៨ក្រុមនឹងហើយ
អ្នកចាត់ការ Thomas Tuchel បាននិយាយថា Chelsea អស់ឱកាសត្រឹមវគ្គ៨ក្រុមចុងក្រោយនេះហើយ ក្រោយប្រកួតចាញ់ Real Madrid ដល់ទៅ៣-១ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ធ្វើបាន Hat-Trick ជួយឲ្យ Real ចំណេញច្រើនសម្រាប់ការត្រលប់ទៅលេងនៅទឹកដីអេស្ប៉ាញវិញសម្រាប់ជើងទៅពីរ។ សាកសួរតើ Chelsea នៅមានសង្ឃឹមទេ? Tuchel ដែលដឹកនាំតោខៀវឈ្នះ Champions League កាលពីរដូវកាលមុនបានឆ្លើយតបថា នៅពេលនេះគឺគ្មានសង្ឃឹមទៀតទេ។ “ពួកយើងបានស្វែងរកកម្រិតលេងរបស់ពួកយើងត្រលប់មកវិញ ចាប់តាំងពីសម្រាក។ ខ្ញុំពិតជាបារម្ភបន្ថែមទៀតសម្រាប់ការលេងជាមួយ Southampton ក្នុងសប្ដាហ៍នេះណាស់។ ពិតជាមិនអាចរំពឹងអំពីលទ្ធផលចេញពីការប្រកួតបែបនេះទេ។ ពួកយើងត្រូវការ៣គ្រាប់ដើម្បីឈ្នះ តើរឿងនេះកើតឡើងដូចម្ដេចទៅ?” សម្ដី Tuchel។ ការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយ Champions League រវាង Chelsea និង Real Madrid ត្រូវលេងនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២៕
08 Apr 2022
46 views
Football News
Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាចង់គេចនៅវគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Thomas Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាមិនចង់ជួបនៅពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេយកឈ្នះ Lille កាលពីយប់មិញ។ ក្នុងការប្រកួតជើងទីពីរនេះ Lille ជាអ្នកបើកឆាកនាំមុខមុនដោយកីឡាករ Burak Yilmaz ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Chelsea ក៏បានវាយបកវិញរកបាន ២គ្រាប់ផ្ទួនៗសម្រេចទីដោយកីឡាករ Christian Pulisic និង Cesar Azpilicueta។ បូកទាំងការឈ្នះ ២-០ កាលពីជើងទីមួយ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ ៤ ទល់នឹង ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UCL។ ការចាប់ឆ្នោតវគ្គ ៨ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ហើយលោក Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមគេមិនចង់ជួប។ លោក Thomas Tuchel និយាយថា៖ “ខ្ញុំចង់ពួកយើងក្លាយជាក្រុមដែលគ្មាននរណាចង់លេងជាមួយ។ នោះជាតួនាទីដែលយើងឃើញខ្លួនឯក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ។ នេះជាជំហានធំមួយដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ នេះជាហេតុផលពួកយើងត្រូវប្រជែងយក Top
18 Mar 2022
86 views
Football News
Tuchel បាននិយាយថាសុខចិត្តជិះរថយន្ត ៧កៅអីទៅប្រកួតប្រសិនគ្មានលុយជិះយន្តហោះ
លោក Thomas Tuchel បាននិយាយថា លោកនឹងដឹកកីឡាករ Chelsea ទៅប្រកួតជាមួយរថយន្ត៧កៅអី ប្រសិនបើក្លឹបមិនមានលទ្ធភាពជិះយន្តហោះ។ កាលពីសប្ដាហ៍មុន ម្ចាស់ក្លឹប Chelsea លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ដោយសារតែលោកមានទាក់ទងជាមួយប្រធានាធិបតី Vladimir Putin។ ក្លឹប Chelsea ពេលនេះត្រូវជាប់បម្រាមជាច្រើនដូចជា ការផ្ដល់កុងត្រាថ្មីឲ្យកីឡាករ និងទិញកីឡាករថ្មីចូលជាដើម។ Chelsea ក៏មិនអាចលក់សំបុត្រឲ្យអ្នកចូលទស្សនាចូលមើលបានទៀតផង។ អ្វីដែលពួកគេអាចរកលុយបានគឺការលក់អាហារនិងភេសជ្ជៈនៅក្នុងការប្រកួតក្នុងដី។ តាមដំណឹង Chelsea នឹងមិនមានលទ្ធភាពជិះយន្តហោះឯកជន ហើយប្រហែលជាត្រូវស្វែងរកជិះយន្តហោះក្នុងកម្រិតថវិកាដើម្បីទៅលេងជាមួយ Lille។
15 Mar 2022
72 views
Football News
Tuchel ថារឿង Abramovich ប្រកាសលក់ Chelsea បានប៉ះពាល់ទម្រង់លេងក្នុង FA Cup
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយថា ការប្រកាសជាផ្លូវការរបស់លោក Roman Abramovich ក្នុងលក់ក្លឹបតោខៀវនេះ បានធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករលោកក្នុងប្រកួតនឹងក្លឹប Luton Town ក្របខ័ណ្ឌ FA Cup លទ្ធផលឈ្នះ ៣ ទល់នឹង ២ យប់មិញនេះ។ លោក Tuchel បានលើកឡើងថា កីឡាករលោកទើបចប់ពីប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រកន្លងទៅនេះ មានការហត់រាងកាយមួយហើយ ដល់ពេលមានព័ត៌មានរឿង Chelsea ត្រូវបានដាក់លក់នេះទៀត បានធ្វើឲ្យកីឡាករលោកពិបាកផ្ទង់ក្នុងការលេងក្នុងប្រកួតនេះណាស់ អញ្ចឹងទម្រង់លេងមានការធ្លាក់ ហើយធ្លាយគ្រាប់បាល់ច្រើន។ យ៉ាងណាអ្នកចាត់ការក្លឹបរូបនេះ នៅតែសរសើរ និងលោកទឹកចិត្តកីឡាកររបស់លោកថាលេងបានល្អ ដោយខិតអស់ពីសមត្ថភាព។ ទាក់ទងនឹងរឿង Abramovich ប្រកាសលក់ក្លឹប Chelsea នេះ លោក Tuchel មិននិយាយបែបណានោះ ដោយថាហួសពីតួនាទីលោកដោយគ្រាន់តែលោកយល់ថា រឿងរ៉ាវនេះជារឿងធំ និងមានការផ្លាស់ប្ដូរធំ ក្នុងក្លឹប តែយ៉ាងណាលោកនឹងធ្វើដែលអាចធ្វើបាន ដោយបន្តផ្ដោតអារម្មណ៍ដឹកនាំក្រុមបាល់ទាត់នេះបន្តទៀត៕
04 Mar 2022
79 views
Football News
Mendy ស្ដាយស្ទើរបោកក្បាល ពេលឃើញ Kepa ស៊ុតបាញ់ចាប
អ្នកចាំទី Edouard Mendy បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមក្រុម Kepa Arrizabalaga ទាត់ប៉េណាល់ទីមិនចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Mendy វ័យ២៩ឆ្នាំត្រូវបានប្ដូរចេញពេលបញ្ចប់ម៉ោងបន្ថែម ដោយលោក Thomas Tuchel សម្រេចឲ្យ Kepa ជាអ្នកចូលចាប់បាល់ប៉េណាល់ទី។ ជារឿងភ្ញាក់ផ្អើល Kepa មិនបានសង្គ្រោះមួយបាល់សោះក្នុងចំណោមការទាត់១១ដងរបស់ Liverpool។ សម្រាប់ប្រកួតនេះ Liverpool បានដាក់អ្នកចាំទីដៃទីពីរ Caoimhin Kelleher ឲ្យចូលលេង។ ខណៈការទាត់ដល់គ្រាប់ទី១១ដូចគ្នាសម្រាប់ក្រុមទាំងពីរ Kelleher បានទាត់បញ្ចូលទីបានសម្រេច តែ Kepa បានទាត់មួយទំហឹងរំលងរបាទី ធ្វើឲ្យ Chelsea ចាញ់ Liverpool លទ្ធផល ១០ ទល់នឹង ១១។ ជ័យជម្នះបានជួយឲ្យ Liverpool វ៉ា Manchester City ក្លាយជាក្រុមឈ្នះពាន League Cup ច្រើនជាងគេ ដល់ទៅ៩ដង និងរងជើងឯក៤ដង៕
01 Mar 2022
99 views
Football News
ក្លឹប Chelsea ចាប់ផ្ដើមចរចានាំយក Dembele ពីក្លិប Barcelona ហើយ
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមបើកការចរចានាំយក ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួនហើយ។ កុងត្រារបស់ Dembele នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះដោយលោកប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានបង្ហើបថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបដោយគ្មានការបន្តកុងត្រាថ្មីទេ។ ដូច្នេះហើយទើប Chelsea បានទាក់ទងទៅភ្នាក់ងាររបស់ Dembele នេះបើយោងតាមកាសែត Sport ប៉ុន្តែ Dembele បានប្រាប់ទៅមិត្តរួមក្រុមគេថាចង់ស្នាក់នៅទឹកដី Camp Nou បន្ត។ យ៉ាងណាមិញ ក្រៅពី Chelsea គឺ Manchester United និង Juventus ក៏សុទ្ធតែចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ Chelsea អាចនឹងមានអាទិភាពជាងព្រោះលោក Thomas Tuchel ធ្លាប់ជាអតីតគ្រូរបស់ Dembele កាលគេនៅ Borussia Dortmund ៕
27 Feb 2022
78 views
Football News
ខ្សែបម្រើ Kai Havertz បានបង្ហើបថារូបគេចង់ដណ្ដើមតំណែងលេខ៩របស់ Lukaku
ខ្សែបម្រើ Kai Havertz បានបង្ហើបថារូបគេពិតជាស្រឡាញ់ការលេងជាខ្សែប្រយុទ្ធកណ្ដាលខ្លាំងណាស់ ដោយគិតថាវាស័ក្តិសមនឹងគេ ដែលតំណែងនេះគឺ ជាតំណែងរបស់ ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងក្រុម Chelsea ។ Havertz បានរួមចំណែកជួយឲ្យ Chelsea យកឈ្នះ Lille ២ ទល់នឹង០ ក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ជើងទី១ ដោយគ្រាប់ទី២រកបានដោយខ្សែបម្រើ Christian Pulisic ។ យ៉ាងណាមិញ គេសង្កេតឃើញថាលោក Thomas Tuchel មិនបានដាក់ខ្សែប្រយុទ្ធ Lukaku ឲ្យចូលលេងនោះឡើយបន្ទាប់ពីឃើញថាការលេងរបស់គេក្នុងការប្រកួតទល់នឹង Crystal Palace គឺអន់ខ្លាំង។ ក្រោយចប់ការប្រកួត Havertz បានបង្ហាញចំណាប់អារម្មណ៍ថា៖ “វាពិតល្អណាស់សម្រាប់រូបខ្ញុំ(ក្នុងការលេងជាខ្សែប្រយុទ្ធកណ្ដាល)។ ពួកយើងមានខ្សែប្រយុទ្ធល្អៗជាច្រើន ដូច្នេះវានឹងក្លាយជារឿងល្អបើសិនមានការផ្លាស់ប្ដូរ។ ថ្ងៃនេះវាល្អណាស់ ហើយខ្ញុំចូលចិត្តលេងតំណែងជាខ្សែប្រយុទ្ធនេះ”៕
25 Feb 2022
82 views
Football News
តោខៀវ Chelsea លត់ក្រុម Lille ដែលជាភ្ញៀវ 2 ទល់នឹង 0
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២ ទល់នឹង ០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះ។ Chelsea ឃើញថាប៉ុន្មានប្រកួតមកនេះទទួលបានលទ្ធផលល្អច្រើន។ ជាក់ស្ដែងលេងទល់ក្រុម Lille នៅយប់មិញ ពួកគេយកឈ្នះបាន ២ ទល់នឹង ០ ទៀត ដោយក្នុង ២គ្រាប់នោះរកបានដោយ Havertz នៅនាទី៨ និងខ្សែបម្រើ Pulisic នៅនាទី៦៣។ ក្នុងការប្រកួតនេះដែរ លោក Thomas Tuchel អ្នកចាត់ការក្រុមតោខៀវ ក៏បានដាក់ឱ្យ Lukaku សម្រាកសិនដែរ។ បន្ទាប់ពីចប់ភារកិច្ចជើងទី១នៃពានរង្វាន់ UEFA Champions League នេះទៅ ក្រុម Chelsea នឹងត្រូវមានប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទល់ក្រុម Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
24 Feb 2022
91 views
Football News
Tuchel ថាមិនមែនជាពេលសើចចំអកដល់ Lukaku ឡើយ
លោក Thomas Tuchel បាននិយាយថានៅពេលនេះមិនមែនជាពេលដែលត្រូវសើចចំអក ឬបន្ទោសទៅលើខ្សែប្រយុទ្ធ Romelu Lukaku ឡើយ ចំពោះបញ្ហាធ្លាក់ទម្រង់លេងរបស់គេ។ Lukaku បានប៉ះបាល់តែ៧ដងប៉ុណ្ណោះក្នុងការប្រកួតដែលក្រុម Chelsea យកឈ្នះលើក្រុម Crystal Palace បាន ១-០។ ដោយនេះជាចំនួនស្ថិតិប៉ះបាល់តិចបំផុតរបស់កីឡាករនៅ Premier League ពេលពួកគេចូលលេងពេញ៩០នាទី ដោយគិតចាប់តាំងពីឆ្នាំ២០០៣មក។ ខណៈដែលការធ្វើមិនបានល្អនេះដែរ ក៏មានមតិរិះគន់ច្រើនទៅលើកីឡាករបែលហ្សិកនេះដែរ។ យ៉ាងណាសម្រាប់លោក Tuchel បាននិយាយថា៖ “គាត់កំពុងស្ថិតនៅស្ថានភាពមិនល្អ ហើយយើងនឹងការពារគាត់។ Romelu តែងតែស្ថិតនៅផ្នែកមួយនៃការរកដំណោះស្រាយ។ ច្បាស់ណាស់នេះមិនមែនជាអ្វីដែលយើងចង់បានពីគាត់ទេ ហើយគាត់ក៏មិនចង់ធ្វើមិនបានល្អបែបនេះដែរ។ វាមិនមែនជាពេលសម្រាប់សើចចំអកដល់គាត់ និងនិយាយកំប្លែងដាក់គាត់ឡើយ”៕
23 Feb 2022
90 views
Football News
Chelsea បានដំឡើងប្រាក់ ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ក៏ Rudiger មិនព្រមបន្តកុងត្រាដែល
អនាគតរបស់ខ្សែការពារ Antonio Rudiger ជាមួយក្លិប Chelsea នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ក៏ព្រោះតែការចរចាបន្តកុងត្រាថ្មីបន្តបរាជ័យ។ បើយោងតាមកាសែត Sportsmail បានឲ្យដឹងថា កិច្ចចរចារវាង Chelsea ជាមួយនឹងខ្សែកាពារសញ្ជាតិអាល្លឺម៉ង់ខាងលើ នៅតែបន្ត ដោយជើងឯកពាន UCL រដូវកាលមុនមួយនេះ ចង់ចងជើង Rudiger ឲ្យនៅទឹកដី Stamford Bridge បន្តឲ្យបានផុតកុងត្រារបស់គេ បច្ចុប្បន្នដែលផុតកំណត់ត្រឹមរដូវក្ដៅខាងមុខនេះ។ ក្នុងកុងត្រាបច្ចុប្បន្ន Rudiger ទទួលបានថ្លៃឈ្នួលនឿយហត់ ១០ម៉ឺនផោន (ឬប្រមាណ ១៣ម៉ឺនដុល្លារកន្លះ) ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ បើតាមប្រភពដដែល កិច្ចចរចាចុងក្រោយបង្អស់ Chelsea បានដាក់សំណើ ប្រាក់ពលកម្មក្បែរ២០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ប៉ុន្តែនៅតែមិនអាចថ្ពក់ចិត្ត ខ្សែការពារវ័យ២៨ឆ្នាំ ឲ្យទទួលយក។ យ៉ាងណាមិញ Chelsea មិនទាន់បោះបង់នោះទេ ដោយក្លិបយក្សអង់គ្លេសមួយនេះ ទំនងនឹងព្យាយាមបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីសម្រេចកុងត្រាថ្មីជាមួយ Rudiger ក៏ព្រោះតែជើងក្រោមរូបនេះ ស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូ Thomas Tuchel។ គួរបញ្ជាក់ដែរថា Rudiger ជាគោលដៅនាំចូលរបស់ក្លិបធំៗចំនួន២នៅតំបន់អឺរ៉ុប
06 Feb 2022
83 views