Tag: Tiki-taka
Football News
ជម្រើសជាតិប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka
បុរសខ្លាំងខាងទម្រង់លេង Tiki-taka លោក Pep Guardiola ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។ ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ Man City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់សាករសជាតិទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។ ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍និងសរសើរ។ គ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite បានប្រកាសរួចមកហើយថា លោកនឹងលាលែងចេញពីតំណែងពេលដែលបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចុចឈ្មោះលោក Guardiola ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់លោក Tite។ ប្រេស៊ីលសង្ឃឹមថា អតីតអ្នកចាត់ការរបស់ Barcelona ម្នាក់នេះអាចបញ្ជ្រាបទម្រង់លេង Tiki-taka ក្នុងក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង World Cup ២០២៦ ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
09 Apr 2022
34 views