Tag: Tony Cascarino
Football News
លោក Tony Cascarino ថា Pogba នឹងចាកចេញពី Man United នៅរដូវកាលនេះ
លោក Tony Cascarino ថា កីឡាករ Paul Pogba នឹងផ្លាស់ចេញពី Manchester United ទៅក្លិបយក្សណាមួយ នៅពេលចប់រដូវកាលនេះ។ ជាការពិតណាស់ បើតាមរបាយការណ៍ថ្មីៗនេះបានឲ្យដឹងថា Pogba នឹងត្រូវដើរចេញពី Old Trafford នៅពេលចប់រដូវកាលនេះហើយ បន្ទាប់ពីអស់កុងត្រាជាមួយក្លិប។ ទន្ទឹមនឹងនេះផងដែរ ស្របពេលដែលកុងត្រាត្រូវផុតនៅពេលចប់រដូវកាលនេះហើយ ស្រាប់តែ Pogba ត្រូវជួយបញ្ហារបួសត្រូវសម្រាកព្យាបាលរហូតដល់ចប់រដូវកាលទៀត ដោយរបួសនេះគឺបានកើតឡើង កាលកំឡុងការប្រកួតទល់នឹងក្រុម Liverpool កាលពីសប្តាហ៍មុន។ លោក Tony បាននិយាយថា៖ “Pogba ប្រាកដជាទៅចូលរួមនៅក្លិបយក្សមួយ ក្នុងចំណោមក្លិបយក្សផ្សេងៗទៀត ក្នុងពិភពបាល់ទាត់។ ខ្ញុំដឹងហើយថា Man Utd ក៏ជាក្លិបធំដែរ ក៏ប៉ុន្តែនៅមានក្លិបច្រើនទៀត ដែលកំពុងចង់បានគេដូចគ្នា”៕
25 Apr 2022
44 views