Tag: Torcedores
Football News
Pep ត្រៀមបន្តកុងត្រាឲ្យ Fernandinho នឹងបន្ថែមតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត
លោក Pep Guardiola កំពុងពិចារណាបន្ថែមតួនាទី ឲ្យកូនក្រុមលោកកីឡាករ Fernandinho មានតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត។ ជាការពិតណាស់ Fernandinho បានផ្លាស់ពីក្លិប Shakhtar Donetsk មកចូលរួមជាមួយក្លិប Man City ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះហើយ Fernandinho បានរួមចំណែកជួយក្រុមឈ្នះពានជាច្រើនដូចជា ពានលីគកំពូល Premier League ចំនួន ៤ដង ពាន League Cup ចំនួន ៦ដងពាន FA Cup ចំនួន១ដង។ យ៉ាងណាមិញ កុងត្រារបស់ Fernandinho និងត្រូវផុតនៅរដូវក្តៅខាងមុខនេះហើយ ហើយអនាគតរបស់គេកំពុងតែនៅមានភាពស្រពិចស្រពិលនៅឡើយ។ បើយោងតាមសារកាសែត Torcedores បានចុះផ្សាយថា ប្រធានក្លិប Man City កំពុងឲ្យលោក Pep ព្យាយាមចងជើង Fernandinho ដោយលោកយល់ឃើញថា កីឡាកររូបនេះ មានមនសិការស័ក្តិសមជាអ្នកដឹកនាំក្រុមមួយនេះ ហើយលោកនឹងបន្តកុងត្រាថ្មីឲ្យគេ ព្រមទាំងផ្តល់តួនាទីឲ្យគេជួយបង្វឹកក្រុមផងដែរ នៅរដូវកាល ២០២២-២៣
28 Feb 2022
60 views