Tag: Tranmere Rovers
Other News
Solskjær អរគុណកីឡាករ Man Utd ដែលយកឈ្នះលើក្រុម Tranmere Rovers ៦-០
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមលីគក្រោម Tranmere Rovers បានក្នុងលទ្ធផលដល់ទៅ ៦-០ ឯណោះក្នុងការប្រកួត FA Cup នៅយប់មិញ។ ក្រុមបិសាចក្រហមដែលធ្វើមិនបានល្អក្នុងលីគ បែរជាលេងក្រុមកម្រិតក្រោម Tranmere Rovers ចាស់ដៃតែម្ដងនៅយប់មិញនេះ។ ពួកគេបានដាក់ក្មេងៗឱ្យលេងច្រើនមែន ប៉ុន្តែទម្រង់ប៉ះក្រុមខ្សោយនេះ ពិតជាមើលទៅល្អនិងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់។ លោក Ole អ្នកចាត់ការក្រុម Man Utd បាននិយាយក្រោយចប់ការប្រកួតថា៖ “វាជារដូវកាលដ៏ពិបាកសម្រាប់យើង ប៉ុន្តែយើងមិនបោះបង់ក្ដីស្រមៃចោលឡើយ។ អរគុណដល់ក្រុមកីឡាករនៅថ្ងៃនេះ ដែលបានជួយក្រុមសម្រេចបានឡើងវគ្គបន្ដទៀត។ នៅពេលអ្នកអាចរកគ្រាប់បាល់បានតាំងពីដើមតង់ នោះការប្រកួតនឹងធ្វើឱ្យអ្នកមានបារម្ភស្រួលក្នុងខ្លួនមិនខាន។ យើងរំពឹងថានឹងធ្វើឱ្យបានល្អបែបនេះបន្ដទៀត”៕
27 Jan 2020
832 views
Other Highlights
Highlight បាល់ទាត់ Tranmere Rovers 0-6 Manchester United
Highlight បាល់ទាត់ Tranmere Rovers Vs Manchester United FA CUP ក្របខ័ណ : FA CUP ថ្ងៃទី : ២៦ មករា ២០២០ លទ្ធផល : Tranmere Rovers 0-6 Manchester United
27 Jan 2020
1152 views