Tag: Transfermarkt
Football News
Ronaldo ធ្លាក់តម្លៃខ្លួនប្រមាណជិត ៣០លានដុល្លារ ក្នុងឆ្នាំ២០២១
ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាក់តម្លៃខ្លួនប្រមាណ ២៨លានដុល្លារ ក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt ។ នៅពេលនេះកីឡាករ Manchester United រូបនេះមានតម្លៃខ្លួនជាង ៤០លានដុល្លារប៉ុណ្ណោះ ខណៈដែរកាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ នៅពេលដែលលេងឲ្យក្លឹប Juventus ខ្សែប្រយុទ្ធរូបនេះ មានតម្លៃជាង ៦៨លានដុល្លារ។ យ៉ាងណាការធ្លាក់តម្លៃខ្លួននេះជារឿងធម្មតាទេទៅលើកីឡាករ ដែលមានវ័យច្រើន ដូចជា Ronaldo ដោយក្នុងឆ្នាំនេះ កីឡាករនេះមានវ័យ ៣៦ឆ្នាំទៅហើយ ។ គួរបញ្ជាក់ផងដែរថា បើតាមប្រភពដដែលនេះ តម្លៃខ្លួនខ្ពស់បំផុតរបស់ Ronaldo នៅអាជីពបាល់ទាត់របស់ខ្លួនគឺឡើងរហូតទៅដល់ ១៣៦លានដុល្លារ នៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៨ កាលនៅលេងឲ្យ Real Madrid៕
01 Jan 2022
74 views
Football News
Steven Gerrard បានក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុម Aston Villa ហើយ
លោក Steven Gerrard ត្រូវបានក្លឹប Aston Villa តែងតាំងជាគ្រូបង្គោលថ្មីនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់អម្បាញ់មិញនេះ។ Gerrard មានបទពិសោធន៍ដឹកនាំក្លឹបជិត ៥ឆ្នាំហើយដោយលោកធ្លាប់ដឹកនាំក្រុមថ្នាលរបស់ក្លឹប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA U19 របស់ Liverpool ដដែលនេះ និងគ្រូបង្គោល Rangers កន្លងមកនេះ។ នៅខណៈនេះខាង Aston Villa មិនទាន់បញ្ជាក់ពីរយៈពេលកុងត្រា ដែលព្រមព្រៀងជាមួយ Gerrard ឲ្យមកដឹកនាំក្លឹបរបស់ខ្លួននៅឡើយទេ ដោយគ្រាន់តែប្រកាសជាផ្លូវការថា អតីតគ្រូបង្គោលក្លឹប Ranger រូបនេះនឹងដឹកនាំក្លឹបបន្តពីលោក Dean Smith ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ ប៉ុន្តែបើយោងតាម Transfermarkt ខាងក្លឹបនេះ និង Gerrard បានព្រមព្រៀងចុះកុងត្រាជាមួយគ្នារយៈពេលជិត ៤ឆ្នាំ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕
11 Nov 2021
84 views
Uncategorized
Raphael Varane កំពុងតែពិចារណាសម្រេចពីអនាគតរបស់គេ
ខ្សែការពារកណ្តាល Raphael Varane របស់ក្រុម Real Madrid នឹងសម្រេចអនាគតរបស់គេនាប៉ុន្មានថ្ងៃខាងមុខ។ កីឡាករសញ្ជាតិបារាំងរូបនេះនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនកិច្ចសន្យាជាថ្មីរបស់ក្លឹបដែលត្រូវបានបង្ហាញជាច្រើនសប្តាហ៍មុនហើយឥឡូវនេះមានសំណើពីក្លឹបយក្សមកពីអង់គ្លេសចំនួន ២ គឺបីសាចក្រហម Man United និងតោខៀវ Chelsea ។ ក្រុមបីសាចក្រហម Man United ទំនងជាអ្នកនាំមុខគេក្នុងការធ្វើឱ្យកីឡាកររូបនេះចាកចេញពីក្រុម Real Madrid នៅរដូវក្តៅនេះ។ ឥឡូវនេះក្រុមអធិរាជស Real Madrid គ្រាន់តែចង់ធានាថាពួកគេនឹងទទួលបានប្រាក់តាមដែលពួកគេបានដាក់សម្រាប់ការផ្ទេរ Varane តែប៉ុណ្ណោះ។ យោងតាមប្រភពជាច្រើនខ្សែការពារសញ្ជាតិបារាំងរូបនេះនឹងទទួលបានប្រាក់ប្រហែល ១០ លានផោនក្នុងមួយឆ្នាំដែលជាចំនួនទ្វេដងនៃកិច្ចព្រមព្រៀងបច្ចុប្បន្ន។ កិច្ចសន្យារបស់ Raphael Varane ជាមួយនឹងក្លឹប Real Madrid នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ តាម Transfermarkt ប៉ាន់ស្មានតម្លៃបច្ចុប្បន្នរបស់ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះគឺ ៧០ លានអឺរ៉ូ។
20 Jul 2021
246 views