Tag: Trippier
Football News
Kieran Trippier របស់ក្រុម At Madrid បានចូលរួមជាមួយ Newcastle
Kieran Trippier នឹងក្លាយជាកីឡាកររបស់សារិកាព្រៃ Newcastle ក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះ ក្រោយក្លឹប Atlético Madrid បានព្រមព្រៀងជាមួយតម្លៃ១២លានផោនជាមួយការបន្ថែមលុយផ្សេងៗ។ ខ្សែបម្រើស្លាបស្ដាំរបស់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា ខ្លួនរបស់គេផ្ទាល់បានព្រមព្រៀងជាមួយការផ្ទេរនេះរួចទៅហើយ បន្ទាប់ពីគេបានបញ្ជូនភ្នាក់ងារតំណាងខ្លួនទៅជួបចរចាជាមួយ Newcastle ។ ឥឡូវនេះក្រុមការងាររបស់ក្លឹបនៅអង់គ្លេសកំពុងញាប់ដៃជើងក្នុងការរៀបចំឲ្យ Kieran Trippier ធ្វើតេស្តសុខភាពមុនពេលការប្រកាសផ្លូវការថាជាកីឡាកររបស់សារិកាព្រៃត្រូវបានធ្វើឡើង។ Kieran Trippier គឺជាកីឡាករដែលត្រូវបាន Newcastle ទិញចូលដំបូងគេ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលអ្នកមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលបានទិញក្លឹបនេះកាលពីខែតុលា ឆ្នាំ២០២០។ យ៉ាងណាការចរចាទិញយកកីឡាករវ័យ៣១ឆ្នាំខាងលើបានដំណើរការកាលពីខែធ្នូមក ហើយក្លឹប Atlético ក៏បានយល់ព្រមក្នុងការលក់កីឡាកររូបនេះដែរ ក្រោយពេលដឹងថារូបគេចង់ចាកចេញ ដើម្បីវិលទៅកាន់ទឹកដីអង់គ្លេសវិញ៕
06 Jan 2022
121 views
Football News
Arsenal កំពុងតែចង់បានកីឡាករ Kieran Trippier ដើម្បីយកមកជំនួស Bellerin
ក្លិបកាំភ្លើងធំ Arsenal នឹងចូលប្រជែងជាមួយ Manchester United ក្នុងការទិញយកខ្សែការពារ Kieran Trippier ដែលលេងនៅក្លិប Atletico Madrid និងក្រុមជម្រើសជាតិអង់គ្លេស។ បើទោះបីជា Trippier ត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំសំណើពី Man United ក៏ដោយក៏ Arsenal នៅតែជឿជាក់ថាពួកគេអាចទិញយកកីឡាកររូបនេះដោយយោងតាមសារព័ត៌មាន The Sun គឺ Arsenal បានពិភាក្សាខ្លះៗហើយជាមួយ Atletico Madrid និងកំពុងរៀបចំដាក់សំណើ។ Manchester United ទើបតែទិញយកខ្សែការពារ Raphael Varane ពី Real Madrid ទើបមិនចង់ចំណាយប្រាក់ដល់ទៅ៣៤លានផោន (ស្មើនឹងប្រមាណ៤១.៧លានដុល្លារអាមេរិក) ដើម្បីតាមទិញយកខ្សែការពារវ័យ៣១ឆ្នាំរូបនេះទេខណៈដែល Arsenal អាចឲ្យ AT.Madrid លើសពីនោះ។ Kieran Trippier បានជួយ Atletico Madrid លើកពាន La Liga នៅរដូវកាលមុនហើយបើសិន Arsenal ទិញយកគេបានមែននោះគេនឹងក្លាយជាកីឡាករទី៤ដែលក្លិបបានទិញយកនៅរដូវកាលថ្មីនេះ៕
08 Aug 2021
224 views
Football News
Man Utd ជិតទិញបាន Varane និង Trippier ហើយក្នុងតម្លៃជិត ១០០លានដុល្លារ
ក្លឹប Manchester United ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា ជិតទិញបានខ្សែការពារ ២រូបនេះមែនទែនហើយគឺ Raphael Varane និង Kieran Trippier សម្រាប់រដូវកាលក្ដៅថ្មីខាងមុខ។ សម្រាប់រដូវកាលថ្មីទៅមុខនេះ អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer មានបំណងចង់ពង្រឹងខាងខ្សែការពារឲ្យបានល្អប្រសើរជាងរដូវកាលមុន។ ដូច្នេះហើយលោកក៏សម្រេចហ៊ានចំណាយលុយជាង ៩៣លានដុល្លារ ដើម្បីទិញយកកីឡាករទាំងពីរខាងលើ។ នៅក្នុងទឹកប្រាក់ជិត១០០លានដុល្លារនេះ Man Utd បានចំណាយជាង ៧០លានដុល្លារទៅលើ Varane និង ១៣លានដុល្លារទៅលើ Trippier ។ បើប្រភពខាងលើក្លឹបមួយនេះគ្រោងនឹងបញ្ចប់កិច្ចចរចា និងនាំយកខ្សែការពារទាំង២រូបខាងលើមករបស់ក្លឹបរបស់ខ្លួននៅសប្ដាហ៍ក្រោយ។ Varane បានមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១១មកដោយចូលរួមលេងបាន ៣៦០ប្រកួត និងរកគ្រាប់បាល់បាន១៧គ្រាប់ ខណៈ Trippier មកលេងឲ្យ Atletico Madrid តាំងពីឆ្នាំ២០១៩ ដោយធ្លាប់ចូលលេងបាន ៦៨ប្រកួត និងធ្លាប់រកបានគ្រាប់បាល់សោះ៕
17 Jul 2021
172 views