Tag: Trophée des Champions
Football News
ដល់ក! Neymar សប្បាយជ្រុលដុះក្បាលពោះ និងប្រទះឃើញដើរលេងជាមួយសង្សារចាស់
Neymar កំពុងតែរីករាយវិស្សមកាលរដូវក្ដៅលើកោះ Ibiza ជាមួយមិត្តភ័ក្ដ កូនប្រុស Davi Lucca និងអតីតមិត្តស្រី Carol Dantas។ កីឡាករវ័យ២៩ឆ្នាំរបស់ក្លឹប Paris Saint-Germain បានដោះអាវបង្ហាញសាក់ និងជាមួយនឹងរូបរាងប្រែប្រួលជាងមុនឡើងគីឡូដុះក្បាលពោះ លើនាវាកម្សាន្ត។ Neymar បានបង្ហាញទឹកមុខរីករាយមែនទែន ហើយគេក៏ឃើញអតីតមិត្តស្រីនិងជាម្ដាយកូនរបស់គេ Carol ក្នុងដំណើរកម្សាន្តនេះដែរ។ Neymar បានចំណាយពេលលំហែអារម្មណ៍ បន្ទាប់ពីបញ្ចប់ភារកិច្ចយ៉ាងលំបាកជាមួយ PSG និងជម្រើសជាតិប្រេស៊ីល។ អវត្តមានរបស់ Neymar បានធ្វើឲ្យ PSG ចាញ់ Lille ១-០ ពានរង្វាន់បើករដូវកាល Trophee des Champions៕
03 Aug 2021
214 views
Football News
PSG របូតពានបើករដូវកាល ក្រោមថ្វីជើង Lille
ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Lille ក្នុងលទ្ធផល ១-០ ធ្វើឱ្យរបូតពានរង្វាន់បើករដូវកាល Trophee des Champions ទៅហើយ។ ពានរង្វាន់ Trophee des Champions នេះគឺជាពានបើករដូវកាលមួយនៅបារាំង ដូចពាន Community Shield របស់អង់គ្លេសដែរ។ ខណៈដែលក្រុម PSG ចូលលេងពាននេះ អវត្តមានកីឡាករសំខាន់ៗមួយចំនួន ដោយសារតែពួកគេមិនទាន់ត្រលប់ចូលលេងវិញបាន។ ជាលទ្ធផលឃើញថាក្រុមរបស់លោក Trophee des Champions មិនអាចយកឈ្នះក្រុម Lille បានឡើយ។ ១គ្រាប់របស់ Lille ដែលយកឈ្នះលើក្រុម PSG នោះធ្វើបានដោយ Xeka ហើយវាក៏ជាគ្រាប់បាល់តែមួយគត់កើតមានក្នុងការប្រកួតនេះដែរ។ គេមិនទាន់ច្បាស់ទេថាក្រុម PSG នៅរដូវកាលខាងមុខល្អប៉ុណ្ណា ប៉ុន្តែទម្រង់លេងនៅយប់មិញនេះមិនទាន់អាចទម្លុះសំណាញ់ទីខាង Lille ដែលជាក្រុមការពារតំណែងជើងឯកនៅរដូវកាលក្រោយបានទេ៕
02 Aug 2021
117 views
Other Highlights
Highlight បាល់ទាត់ Paris Saint Germain 4-0 Monaco
Highlight បាល់ទាត់ Trophée des Champions (Wed/01/08) Paris Saint Germain 4-0 Monaco
09 Aug 2018
366 views