Tag: Tuchel
Football News
លោក Thomas Tuchel បានខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel ថា លោកខឹងលោកអាជ្ញាកណ្តាលកាត់សេចក្តី កាលពីយប់មិញ ដោយសារលោកបានធ្វើរឿងមួយ ជាមួយលោក Carlo Ancelotti។ ជាការពិតណាស់ ជំនួបជើងទីពីរដ៏ញាក់សាច់ រវាងក្រុម Real Madrid និង Chelsea បានបញ្ចប់ត្រឹម៩០នាទី ជាមួយនឹងលទ្ធផលក្រុម Chelsea យកឈ្នះ ៣-១ ក៏ប៉ុន្តែត្រូវថែមម៉ោងបន្ថែម ១៥នាទី ពីរដងទៀត ធ្វើឲ្យកីឡាករ Karim Benzema ជាអ្នកស៊ុតចូលនៅនាទី ទី៩៦ ជួយឲ្យ Real Madrid ឡើងវគ្គបន្ត សរុបលទ្ធផលទាំងពីរជើង គឺ ៥-៤។ លោក Tuchel បាននិយាយថា៖ “ខ្ញុំចូលចិត្ត លោក Ancelotti ណាស់ ក៏ប៉ុន្តែនៅពេលដែលខ្ញុំដើរទៅចាប់ដៃគេ ខ្ញុំឃើញលោកអាជ្ញាកណ្តាល បានញញឹម និង សើចដាក់ លោក Ancelotti រហូត រួចខ្ញុំក៏បានប្រាប់គាត់វិញថា
15 Apr 2022
32 views
Football News
ទោះវធ្លាក់ពី UCL ក៏លោក Tuchel សរសើរ Rudiger ពិតជាលេងបានល្អណាស់យប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានសរសើរកីឡាករ Antonio Rudiger មិនដាច់ពីមាត់ចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់គេកាលពីយប់មិញ។ ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Real Madrid កាលពីយប់មិញ វាជារឿងដ៏សោកស្តាយមែនទែនសម្រាប់ Chelsea ដែលពួកគេអាចរកគ្រាប់បាល់នាំមុខបាន ៣ ទល់នឹង ០ ទៅហើយ ប៉ុន្តែ បានធ្វើឲ្យរបូតគ្រាប់បាល់ ២គ្រាប់វិញ ធ្វើឲ្យសរុបទាំងពីរជើងចាញ់ Real Madrid ក្នុងលទ្ធផល ៥ទល់នឹង៤ ធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ លោក Tuchel បាននិយាយថា៖ “Rudiger ពិតជាលេចធ្លោខ្លាំងមែនទែន។ វាជាការបង្ហាញការលេងលំដាប់ពិភពលោក ហើយ គាត់តែងតែធ្វើវាបានក្នុងកម្រិតលេងដ៏ខ្ពស់”៕
14 Apr 2022
28 views
Football News
Tuchel ថា Chelseaមើលទៅគ្មានឱកាសបានឡើងទេ ដោយសារជើងទីមួយចាញ់ធ្ងន់ពេក
អ្នកចាត់ការ Thomas Tuchel ហាក់គ្មានទំនុកចិត្តថាក្រុមរបស់ខ្លួន Chelsea អាចវាយបក Real Madrid ដើម្បីមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ Champions League ឡើយ។ Chelsea នឹងត្រលប់ទៅប្រកួតជើងទីពីរ UCL នៅទឹកដីរបស់ Real Madrid វិញក្នុងកីឡដ្ឋាន Bernabeu ក្នុងរាត្រីនេះ ដែលការប្រកួតនឹងលេងនៅម៉ោង២ទៀបភ្លឺ។ កាលពីជើងទីមួយក្នុងទីក្រុងឡុងដ៏ Madrid បានយកឈ្នះ Chelsea ដល់ទៅ ៣-១។ ៣គ្រាប់របស់ Real ធ្វើបានដោយខ្សែប្រយុទ្ធ Karim Benzema។ Real Madrid បច្ចុប្បន្នជាក្រុមមានទម្រង់លេងល្អ និងកំពុងឈរកំពូលតារាង La Liga។ ការរកបាន៣គ្រាប់សម្រាប់ Chelsea ដើម្បីវាយបកឈ្នះ Real លោក Tuchel គិតថា មិនមែនជារឿងងាយឡើយ។ មុនការប្រកួតយប់នេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា Chelsea មិនមានឱកាសល្អច្រើនទេ ព្រោះតែលទ្ធផលកាលពីជើងទីមួយ។ វាពិតជាទំនងមិនអាចវាយបកបានទេ ប៉ុន្តែពួកយើងនឹងព្យាយាមដើម្បីអ្នកគាំទ្រ។ បញ្ជាក់ថា Chelsea
13 Apr 2022
42 views
Football News
Tuchel ថា Chelsea មិនដឹងរំពឹងអ្វីទៀតទេគឺចប់ត្រឹមវគ្គ៨ក្រុមនឹងហើយ
អ្នកចាត់ការ Thomas Tuchel បាននិយាយថា Chelsea អស់ឱកាសត្រឹមវគ្គ៨ក្រុមចុងក្រោយនេះហើយ ក្រោយប្រកួតចាញ់ Real Madrid ដល់ទៅ៣-១ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ធ្វើបាន Hat-Trick ជួយឲ្យ Real ចំណេញច្រើនសម្រាប់ការត្រលប់ទៅលេងនៅទឹកដីអេស្ប៉ាញវិញសម្រាប់ជើងទៅពីរ។ សាកសួរតើ Chelsea នៅមានសង្ឃឹមទេ? Tuchel ដែលដឹកនាំតោខៀវឈ្នះ Champions League កាលពីរដូវកាលមុនបានឆ្លើយតបថា នៅពេលនេះគឺគ្មានសង្ឃឹមទៀតទេ។ “ពួកយើងបានស្វែងរកកម្រិតលេងរបស់ពួកយើងត្រលប់មកវិញ ចាប់តាំងពីសម្រាក។ ខ្ញុំពិតជាបារម្ភបន្ថែមទៀតសម្រាប់ការលេងជាមួយ Southampton ក្នុងសប្ដាហ៍នេះណាស់។ ពិតជាមិនអាចរំពឹងអំពីលទ្ធផលចេញពីការប្រកួតបែបនេះទេ។ ពួកយើងត្រូវការ៣គ្រាប់ដើម្បីឈ្នះ តើរឿងនេះកើតឡើងដូចម្ដេចទៅ?” សម្ដី Tuchel។ ការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយ Champions League រវាង Chelsea និង Real Madrid ត្រូវលេងនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២៕
08 Apr 2022
29 views
Football News
Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាចង់គេចនៅវគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Thomas Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាមិនចង់ជួបនៅពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេយកឈ្នះ Lille កាលពីយប់មិញ។ ក្នុងការប្រកួតជើងទីពីរនេះ Lille ជាអ្នកបើកឆាកនាំមុខមុនដោយកីឡាករ Burak Yilmaz ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Chelsea ក៏បានវាយបកវិញរកបាន ២គ្រាប់ផ្ទួនៗសម្រេចទីដោយកីឡាករ Christian Pulisic និង Cesar Azpilicueta។ បូកទាំងការឈ្នះ ២-០ កាលពីជើងទីមួយ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ ៤ ទល់នឹង ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UCL។ ការចាប់ឆ្នោតវគ្គ ៨ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ហើយលោក Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមគេមិនចង់ជួប។ លោក Thomas Tuchel និយាយថា៖ “ខ្ញុំចង់ពួកយើងក្លាយជាក្រុមដែលគ្មាននរណាចង់លេងជាមួយ។ នោះជាតួនាទីដែលយើងឃើញខ្លួនឯក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ។ នេះជាជំហានធំមួយដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ នេះជាហេតុផលពួកយើងត្រូវប្រជែងយក Top
18 Mar 2022
61 views
Football News
Tuchel ថារឿង Abramovich ប្រកាសលក់ Chelsea បានប៉ះពាល់ទម្រង់លេងក្នុង FA Cup
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយថា ការប្រកាសជាផ្លូវការរបស់លោក Roman Abramovich ក្នុងលក់ក្លឹបតោខៀវនេះ បានធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករលោកក្នុងប្រកួតនឹងក្លឹប Luton Town ក្របខ័ណ្ឌ FA Cup លទ្ធផលឈ្នះ ៣ ទល់នឹង ២ យប់មិញនេះ។ លោក Tuchel បានលើកឡើងថា កីឡាករលោកទើបចប់ពីប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រកន្លងទៅនេះ មានការហត់រាងកាយមួយហើយ ដល់ពេលមានព័ត៌មានរឿង Chelsea ត្រូវបានដាក់លក់នេះទៀត បានធ្វើឲ្យកីឡាករលោកពិបាកផ្ទង់ក្នុងការលេងក្នុងប្រកួតនេះណាស់ អញ្ចឹងទម្រង់លេងមានការធ្លាក់ ហើយធ្លាយគ្រាប់បាល់ច្រើន។ យ៉ាងណាអ្នកចាត់ការក្លឹបរូបនេះ នៅតែសរសើរ និងលោកទឹកចិត្តកីឡាកររបស់លោកថាលេងបានល្អ ដោយខិតអស់ពីសមត្ថភាព។ ទាក់ទងនឹងរឿង Abramovich ប្រកាសលក់ក្លឹប Chelsea នេះ លោក Tuchel មិននិយាយបែបណានោះ ដោយថាហួសពីតួនាទីលោកដោយគ្រាន់តែលោកយល់ថា រឿងរ៉ាវនេះជារឿងធំ និងមានការផ្លាស់ប្ដូរធំ ក្នុងក្លឹប តែយ៉ាងណាលោកនឹងធ្វើដែលអាចធ្វើបាន ដោយបន្តផ្ដោតអារម្មណ៍ដឹកនាំក្រុមបាល់ទាត់នេះបន្តទៀត៕
04 Mar 2022
64 views
Football News
Tuchel ខឹងនឹង Lukaku យ៉ាងខ្លាំង ថាធ្វើឲ្យបាល់ខូចទាំងគ្មានអ្នកមករំខាន
ក្រោយ Chelsea រងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ១ ទល់នឹង ០ លោក Thomas Tuchel បានរិៈគន់ចំៗអំពីទម្រង់លេងរបស់ Romelu Lukaku ហើយលោកបានលើកឡើងថាខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក បានធ្វើឱ្យខូចបាល់ជាច្រើនទាំងដែលនៅក្នុងការប្រកួតមិនមាននរណាមកដាក់សម្ពាធលើរូបគេផង។ ជាការពិតណាស់ បន្ទាប់ពី Man City ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពេលនេះពួកគេមាន ៥៦ ពិន្ទុ ដាច់ក្រុម Chelsea ជាលេខ ២ ដល់ទៅ ១៣ ពិន្ទុឯណោះ ដូច្នេះពួកគេកាន់តែមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ខណៈនៅរដូវកាលមុនក៏ពួកគេជាក្រុមជើងឯកផងដែរ។ យ៉ាងណាមិញ ក្រោយ Chelsea ចាញ់យប់មិញលោក Tuchel ហាក់មិនសប្បាយចិត្តឡើង ក្នុងនោះលោកបានរិៈគន់កូនក្រុមរបស់ខ្លួនកីឡាករ Lukaku បន្ទាប់ពីរូបគេមានឱកាសទៅដល់មុខទីរបស់ Man City ជាច្រើនលើកប៉ុន្តែខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩ រូបនេះមិនសម្រេចគ្រាប់បាល់បានសូម្បីមួយគ្រាប់។ ក្រោយបញ្ចប់ការប្រកួតលោក
17 Jan 2022
87 views
Football News
លោក Thomas Tuchel ចង់នាំខ្សែការពារ Palmieri មករួមក្រុមវិញ
លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea ចង់ហៅ ខ្សែការពារ Emerson Palmieri មករួមក្រុមវិញ បន្ទាប់ពីអនុញ្ញាតិឲ្យរូបគេចាកចេញទៅខ្ចីជើងនៅក្លិប Lyon ឯក្របខណ្ឌ Ligue 1 ។ មុនដំបូង Chelsea មិនចង់ហៅកីឡាករសញ្ជាតិប្រេស៊ីលកាត់អ៊ីតាលីរូបនេះមកវិញឡើយតែដោយសារក្រុមទំនងជាទិញយក ខ្សែការពារ Lucas Digne ពីក្លិបស្ករគ្រាប់ Everton មិនបានខណៈដែលត្រូវការខ្សែការពារជាចាំបាច់ព្រោះ Ben Chilwell បានរងរបួសនិងត្រូវសម្រាកព្យាបាលរហូតដល់ចប់រដូវកាល។ Palmieri បានចូលរួមជាមួយក្លិប Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលតែម្ដងដោយបង្ហាញខ្លួនបាន១៥ប្រកួតនិងស៊ុតបញ្ចូលទីបាន១គ្រាប់។ អ្នកកាសែត Fabrizio Romano បានបង្ហើបថា៖ “Chelsea ព្យាយាមហៅ Emerson Palmieri ត្រឡប់មកវិញ ដោយសារ Tuchel ចង់បានគេ។ OL (Lyon) បានបដិសេធម្ដងរួចមកហើយតែ Chelsea កំពុងចរចាម្ដងទៀត ដោយនឹងរៀបចំឲ្យមានទឹកប្រាក់សងជំងឺចិត្តផងដែរ។ ការទិញយក Lucas Digne មើលទៅមិនអាចកើតឡើងទេ គឺគ្មានការសម្រេចណាមួយទេព្រោះ
12 Jan 2022
84 views
Football News
លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើ
យប់មិញនេះតោខៀវ Chelsea បានត្រឹមស្មើក្រុម Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ ក្នុងដីរបស់តោខៀវ ក្រោយប្រកួតចប់ អ្នកចាត់ការរបស់ក្លឹបលោក Thomas Tuchel បាននិយាយទាំងខឹងថា ក្រុមរបស់ខ្លួនពេលនេះស្ថិតក្នុងស្ថានភាពដូចឆ្កួត ក្នុងការប្រជែងពាន English Premier League រដូវកាលនេះ ដោយសារកីឡាកររបួសច្រើន ព្រមទាំងមានកីឡាករឆ្លងកូវីដ១៩ថែមទៀត។ លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើគ្នាជាមួយ Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ កាលពីយប់មិញនេះ បន្ថែមលើសពីនេះ Chelsea មានកីឡាកររងរបួសបន្ថែមទៀតគឺខ្សែការពារកំពុងពេញល្អ Reece James ។ លោកបានសង្កត់ធ្ងន់ជុំវិញរបួសរបស់ Reece James ថា គឺជាបួសសរសៃពួរ។ ខណៈដែលការប្រកួតបន្ទាប់ត្រូវធ្វើការធ្ងន់គឺត្រូវលេងទល់ Liverpool ស្របពេលតោខៀវកំពុងមានវិបត្តិរឿងកីឡាករ ប៉ុន្តែលោកគ្មានជម្រើសផ្សេង ដើម្បីស្វែងរកកីឡាករមកជួយក្រុមតាមលទ្ធភាពដែលអាចធ្វើទៅបាននោះឡើយ។ អ្នកចាត់ការដដែលថាកង្វះកីឡាករធ្ងន់បំផុតគឺខ្សែការពារស្លាបដែលពេលនេះគឺរបួសទាំងអស់ ដោយអ្នកខ្លះឆ្លងកូវីដនិងអ្នកអ្នកខ្លះរងរបួសដោយសារការប្រកួតជាប់ៗគ្នា។ យ៉ាងណាក៏មានកីឡាករមួយចំនួនកំពុងត្រឡប់ពីកូវីដវិញដែរប៉ុន្តែលោកក៏ត្រូវការពេលដើម្បីថែរក្សាសុខភាពពួកគេពោលគឺមិនអាចដាក់ឲ្យលេងបានភ្លាមៗនោះដែរ។ ក្រោយស្មើគ្នាជាមួយ Brighton យប់មិញធ្វើឲ្យ Chelsea ត្រូវដាច់ពិន្ទុពីក្រុមកំពូលតារាង
31 Dec 2021
120 views
Football News
Chelsea ដាក់រ៉ាដាលើខ្សែការពាររបស់ Barcelona
ខ្សែការពារ Ronald Araujo របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅរបស់ក្រុមតោខៀវ Chelsea។ ពិតណាស់ Araujo ជាកីឡាករសំខាន់មួយរូបសម្រាប់ Barca ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ១៣ប្រកួត ហើយក្រុមរបស់លោក Xavi ជឿជាក់ថានឹងអាចបន្ដកុងត្រាថ្មីរយៈពេលវែងជាមួយគេ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថាក្លិបមួយចំនួនកំពុងដាក់រ៉ាដា លើ Araujo ។ របាយការណ៍បានអះអាងថា Chelsea ក៏កំពុងដាក់ការចាប់អារម្មណ៍លើ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះផងដែរ ដោយបានជឿជាក់ថាខ្សែការពាររូបនេះមានសមត្ថភាពអាចជួយ ក្លិបរបស់ពួកគេឲ្យទទួលបានជោគជ័យ។ ស្របពេលដែលក្រុមរបស់លោក Tuchel ក៏នឹងស្វែងរកខ្សែការពារកណ្ដាលថ្មីម្នាក់ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ជុំវិញភាពមិនច្បាស់លាស់លើអនាគតរបស់ខ្សែកាពារ Antonio Rudiger, Cesar Azpilicueta និង Andreas Christensen ថាតើពួកគេនឹងព្រមបន្ដកុងត្រាថ្មីទៀតឬអត់៕
27 Nov 2021
153 views
Football News
ស្ទាយលេងរបស់គ្រូថ្មី Man Utd គឺ Gegenpressing រត់ដាច់ជើងចោល
ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។ ដំណឹងនៃការយកលោក Rangnick មកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះបុរសវ័យ៦៣ឆ្នាំនេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកឆ្នើមម្នាក់ និងកសាងប្រវត្តិសាស្ត្រក្បួនលេងនៃបាល់ទាត់អាល្លឺម៉ង់កន្លងទៅផងដែរ។ លោក Rangnick នេះមានក្បួនលេងផ្ទាល់ខ្លួនមួយដែលត្រូវបានគេស្ឡាល់ថា Gegenpressing ដែលត្រូវបានគេប្រើប្រាស់ខ្លាំងនៅក្នុងវិស័យបាល់ទាត់អាល្លឺម៉ង់ ហើយលោក Klopp និង Tuchel ក៏កំពុងប្រើប្រាស់ដែរ។ អ្វីជា Gegenpressing ទៅ? លោក Rangnick ធ្លាប់បានពន្យល់ថាលោកដឹកនាំក្រុមសាមញ្ញបំផុតបើគិតតាមសាមញ្ញទៅ។ ប្រសិនបើអ្នកស្រលាញ់បាល់ទាត់តាមដានច្បាស់ប្រាកដជាឃើញក្បួននេះលេងកាលលោក Klopp នៅដឹកនាំ Dortmund មិនខាន ហើយបច្ចុប្បន្ន Liverpool ក៏ដូចគ្នា។ គេលេងដេញបាល់ខ្លាំង មិនឱ្យបាត់បាល់យូរទេ ហើយសម្រុកទៅមុខក៏លឿនផងដែរ។ នៅពេលកីឡាករបានបាល់ ត្រូវតែដឹងថាបោះទៅខាងណា មិនចាំបាច់គិតយូរឬមើលគ្នានោះទេ។ ម្នាក់បានបាល់ ម្នាក់ទៀតឬកីឡាករដទៃ ត្រូវតែដឹងថាខ្លួនត្រូវរត់ទៅណា រត់របៀបណា និងឱ្យលឿនបំផុត។ កីឡាករត្រូវលេងពេញ៩០នាទី រត់និងប្រដេញបាល់ជានិច្ច មិនអាចបើកឱ្យដៃគូលេងនិងមានពេលគិតយូរឡើយ។ អ្វីដែលលោក Rangnick ចូលចិត្តមួយទៀតនោះគឺបង្វឹកកីឡាករឱ្យល្អ
26 Nov 2021
134 views
Football News
Tuchel ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែតុលា ក្រោយឈ្នះ ៤ប្រកួតជាប់គ្នាក្នុង PL
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែតុលា នៅ Premier League ក្នុងថ្ងៃនេះ។ កាលពីខែតុលាកន្លងទៅនេះ លោក Tuchel បានដឹកនាំ Chelsea ឲ្យឈ្នះ៤ប្រកួតជាប់គ្នាតែម្ដងនៅក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសមួយនេះ ដោយបានឈ្នះប្រកួតនឹងក្លឹប Southampton លិទ្ធផល ៣-១ ក្លឹប Brentford លិទ្ធផល ១-០ ក្លឹប Norwich City លិទ្ធផល ៧-០ និងក្លឹប Newcastle លិទ្ធផល ៣-០ ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះ នៅខណៈនេះ Chelsea កំពុងឈរនៅលំដាប់ថ្នាក់ទីមួយក្នុងការប្រកួតដណ្ដើមយក PL នេះដោយមាន ២៦ពិន្ទុ។ គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយ សម្រាប់លោក Tuchel ដែលបានឈ្នះពានអ្នកចាត់ការឆ្នើមរបស់ PL នេះចាប់តាំងពីមកដឹកនាំ Chelsea ដោយកាលពីលើកដំបូងឈ្នះនៅខែមីនា ឆ្នាំ២០២១កន្លងទៅ៕
13 Nov 2021
113 views
Football News
Tuchel សារភាពចំៗថាក្លិបពីរនេះជាក្លិបគម្រូជាងគេនៅ Premier League
លោកគ្រូបង្វឹក Thomas Tuchel នៃក្លិប Chelsea បាននិយាយថា ក្លិប Manchester City និង Liverpool ជាក្លិបគំរូ នៅ Premier League ។ ប៉ុន្តែលោកបានបង្ហើបថាក្រុមរបស់លោកនឹងខិតខំប្រឹងប្រែងដើម្បីធ្វើជាក្លិបគម្រូ ធ្វើយ៉ាងម៉េចឲ្យទាន់ក្លិបទាំងពីរ។ Chelsea បានយកឈ្នះ Manchester City និងលើកពាន Champions League បានសម្រេចកាលពីរដូវកាលមុនខណៈដែលពេលនេះក្រុមលោក Tuchel ក៏កំពុងកាន់កាប់តារាង Premier League ផងដែរ។ លោក Tuchel បាននិយាយថា៖ “ឥលូវនេះជារដូវកាលថ្មីហើយពួកយើងត្រូវតែបង្ហាញថាពួកយើងពិតជាអាចធ្វើបាន។ ឆ្លងកាត់៩ប្រកួតមកនេះ វាមិនទាន់គ្រប់គ្រាន់ទេ។ ការប្រកួតប្រជែងនៅទីនេះដូចកំពុងរត់នៅម៉ារ៉ាតុងអ៊ីចឹង ការប្រកួតក្នុងលីគនេះគឺពិតជាហត់នឿយណាស់ ពួកយើងមានការប្រកួតប្រជែងខុសគ្នា។ ខ្ញុំគ្មានបញ្ហាទេក្នុងការនិយាយថាពួកយើងជិតតាមទាន់ Liverpool និង Man City ដែលជាក្លិបគម្រូ។ ពួកគេបានបង្កើតក្រុមមួយដែលមានស្មារតីប្រកួតប្រជែងខ្ពស់ជាមួយគ្រូបង្វឹកពួកគេអស់រយៈពេលច្រើនឆ្នាំមកហើយ។ ពួកយើងនឹងព្យាយាមឲ្យទាន់ពួកគេ”៕
30 Oct 2021
128 views
Football News
Tuchel សង្ឃឹមថា Kante និង Lukaku អាចនឹងមកជួយ Chelsea ក្នុងប្រកួតតទល់នឹង Arsenal
លោក Thomas Tuchel សង្ឃឹមថា ខ្សែបម្រើ N’Golo Kante និង ខ្សែប្រយុទ្ធ Romelu Lukaku នឹងអាចមកជួយ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តទល់នឹង Arsenal នៅថ្ងៃទីអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ Kante និង Lukaku ជាកីឡាករដែលបានអនុវត្តមានក្នុងការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីជាមួយក្លឹប Crystal Palace ក្នុងលទ្ធផលឈ្នះ ៣-០។ បើតាមការបញ្ជាក់របស់ Tuchel ផ្ទាល់ទាក់ទងនឹងមូលហេតុមិនបានចូលរួមរបស់ Kante ក្នុងការប្រកួតខាងលើនេះគឺដោយសារតែកីឡាករនេះរាងមានបញ្ហាកែងជើងក្រោយប្រកួតចប់នឹង Villarreal ក្នុងក្របខ័ណ្ឌ UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ដូច្នេះលោកក៏បានសម្រេចឲ្យកីឡាករនេះសម្រាក និងធ្វើការព្យាបាលសិន ដែលរំពឹងថានឹងជាសះស្បើយ ហើយត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមដូចធម្មតាវិញនៅពាក់កណ្ដាលសប្ដាហ៍នេះ។ សម្រាប់ Lukaku វិញដែលជាកីឡាករថ្មីសម្រាប់ Chelsea ក្នុងរដូវកាលនេះ អ្នកចាត់ការរូបនេះក៏បានបញ្ជាក់ផងដែរថា គេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយលោករំពឹងថាកីឡាករនេះនឹងបញ្ចប់ការធ្វើចត្តាឡីស័កនេះតាមពេលកំណត់ និងមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃទីអង្គារ
16 Aug 2021
172 views
Football News
តិចភ្លេច! យប់នេះ Chelsea ប៉ះ Villarreal ដណ្ដើមពាន Super Cup
ក្លឹបតោខៀវ Chelsea នឹងត្រូវតទល់ជាមួយ Villarreal នៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ ប្រកួតដណ្ដើមពាន UEFA Super Cup។ ការប្រកួតនឹងរៀបចំឡើងនៅកីឡដ្ឋាន Windsor Park ក្នុងប្រទេសអង់គ្លេស។ ការដែលមានឈ្មោះមកដណ្ដើមពាន Super Cup ដោយសារ Chelsea ជាក្រុមជើងឯក Champions League ឯ Villarreal ជាម្ចាស់ពាន Europa League។ មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា Chelsea ត្រូវតែបញ្ចេញភាពក្លាហានដើម្បីប្រឈមមុខនឹង Villarreal ដោយគ្មានការភ័យខ្លាច។ សម្រាប់លោក Unai Emery វិញក៏បញ្ជាក់ដូចគ្នា Villarreal ត្រូវការនូវការជម្រុះទឹកចិត្តខ្លាំង ព្រោះត្រូវប៉ះក្រុមល្អជាងគេក្នុងលោក។ Chelsea និង Villarreal មិនធ្លាប់មានប្រវត្តិជួបគ្នាសូម្បីតែម្ដង ចាំមើលរាត្រីនេះនរណានឹងក្លាយជាម្ចាស់ពាន Super Cup?
11 Aug 2021
131 views
Football News
ក្រុម Chelsea បានរងរបួសខ្សែបម្រើឆ្នើមម្នាក់ខណះសល់តែ ១១ ថ្ងៃទៀតប្រកួតផ្ដាច់ព្រ័ត្រ UCL
ខ្សែបម្រើ N’Golo Kante កីឡាករនាំលេងរបស់ក្រុមតោខៀវ Chelsea បានទទួលរងរបួស ខណៈសល់១១ថ្ងៃទៀតវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City មកដល់។ កីឡាករសញ្ជាតិបារាំងបានប្ដូរចេញ ក្រោយលេងបាន៣២នាទី ក្នុងជំនួប Chelsea យកឈ្នះ Leicester City ២ ទល់នឹង ១ ខិតជិតយកបានកៅអីមួយដើម្បីទៅលេងនៅ UCL រដូវកាលក្រោយ។ ជ័យជម្នះនេះបានជួយ Chelsea ឡើងមកកាន់លេខ៣នៃតារាងពិន្ទុ Premier League លើ Leicester មួយពិន្ទុ។ Kante ជាកីឡាករនាំលេងតំបន់កណ្ដាលយ៉ាងសំខាន់សម្រាប់ Chelsea ប៉ុន្តែយប់មិញគេប្ដូរចេញ បន្ទាប់ពីមានអារម្មណ៍ខ្លួនមានបញ្ហា។ គេក៏មិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជា Kante ប្ដូរចេញ ស្របពេលលោក Tuchel និយាយថា លោកមិនទាន់ដឹងពីទំហំនៃរបួសនូវឡើយរងចាំការពិនិត្យនៅថ្ងៃពុធនេះ។ ក្រុម Chelsea នឹងត្រូវជួប Manchester City នៅថ្ងៃទី ២៩ ខែ
19 May 2021
189 views
Ligue 1 News
ប្រធានក្លឹប PSG បានជ្រើសរើសលោក Tuchel ជាគ្រូថ្មីរបស់ពួកគេ
ប្រធានក្លឹប PSG នឹងផ្ដល់ឱកាសម្ដងទៀតដល់លោក Emery ក្រោយពីឆ្នាំជាប់ៗគ្នានេះធ្លាក់ពី Champions League យ៉ាងគួរឱ្យភ្ញាក់ផ្អើល
07 Apr 2018
740 views