Tag: U18 កម្ពុជា
Khmer News
U18 កម្ពុជាចាប់ផ្ដើមយុទ្ធនាការ AFF U18 ថ្ងៃពុធ នេះប៉ះជាមួយអូស្ត្រាលី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្ដើមការប្រកួត AFF U18 Championship 2019 នៅថ្ងៃពុធ ទី០៧ ខែកក្កដា នេះតទល់អូស្ត្រាលី នៅវេលាម៉ោង៤និង៣០នាទីល្ងាច។ មុនឈានទៅប្រកួតផ្លូវការ ក្រុម U18 កម្ពុជា បានបោះជំរំហ្វឹកហាត់នៅហូជីមិញមួយសប្ដាហ៍ និងប្រកួតមិត្តភាពឈ្នះយុវជនហូជីមិញលីយ៉ុង U19 ១ទល់នឹង២ និងឈ្នះ U17 ហូជីមិញលីយ៉ុង០ទល់នឹង៣។ ព្រឹត្តិការណ៍យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ខាងលើ កម្ពុជា ស្ថិតនៅពូល B ដែលមាន ម៉ាឡេស៊ី, ថៃ, វៀតណាម, សិង្ហបុរី និងអូស្ត្រាលី។ ពូល A មានមីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ឡាវ, ទីម័រខាងកើត, ហ្វីលីពីន និងប្រ៊ុយណេ។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា។ លោក Gyotoku Koji គ្រូបង្គោល U18 កម្ពុជា រៀបរាប់ថា មិនមានពេលវេលាច្រើនដើម្បីប្រមូលផ្ដុំទេ តែអ្វីសំខាន់នោះ លោកសន្យាថា នឹងប្រឹងប្រែងរកបានលទ្ធផលសមប្រកួតមួយសម្រាប់ក្រុម៕
07 Aug 2019
237 views
Khmer News
U18 កម្ពុជា នឹងត្រូវប្រកួតបើកឆាកពាន AFF U18 តទល់ជាមួយអូស្ត្រាលីស្អែកនេះ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងផ្តើមប្រកួតទី១របស់ខ្លួនតទល់ក្រុមខ្លាំងអូស្រ្តាលី ប្រចាំពានរង្វាន់ AFF U18 នាម៉ោង៦:៣០នាទីនេះ នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម។ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ កម្ពុជាមិនមែនជាដៃគូរបស់អូស្ត្រាលីឡើយ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ U18 កម្ពុជា សុទ្ធតែយុវជនដែលមានបទពិសោធន៍ក្នុងលីគ។ តំបន់ប្រយុទ្ធរបស់ក្រុមគោព្រៃសុទ្ធតែយុវជនមានទេពកោសល្យដូចជា សៀង ចន្ធា , អ៊ាន ពិសី និង លឹម ពិសុទ្ធ។ ពួកគេបានប្រឡូកបាល់ទាត់កម្រិតកំពូលក្នុងស្រុក ជាមួយនឹងការបង្កក្តីបារម្ភគួរសមទៅកាន់ក្រុមធំៗ ដែលមានទាំងបរទេសផងនោះ។ គ្រូបង្គោលកម្ពុជា លោក Gyotoku Koji បាននិយាយថា៖«ខ្ញុំមិនមានពេលវេលាយូរដើម្បីរៀបចំក្រុមនេះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចសន្យាបាន គឺយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពឲ្យបានល្អ។ កីឡាករភាគច្រើនមកពីយុវជនថ្នាលសាលាបាល់ទាត់ជាតិ»។
06 Aug 2019
193 views
Khmer News
U18 កម្ពុជា ឈ្នះក្រុមជប៉ុន ខណៈក្រុមហ្វុតសាលជម្រើសជាតិ លត់ ដោនថោនស្ព័ត បង្ហាញភាពខ្លាំង
ក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បានរកឃើញជ័យជម្នះដ៏ត្រចះត្រចង់ លើក្រុមខ្លាំងក្នុងស្រុក ដោនថោនស្ព័ត ខណះ U18កម្ពុជា ក៏បានយកឈ្នះក្រុម U18 Fukushima របស់ជប៉ុន
01 Nov 2018
349 views