Tag: UCL
Football News
Sadio Mane នឹងសម្រេចអនាគតក្រោយលេង UCL វគ្គផ្ដាច់ព្រ័ត្រចប់
Sadio Mane បានលើកជាសញ្ញាសួរក្នុងក្លឹប Liverpool ដោយបាននិយាយថា គេនឹងប្រាប់ពីគម្រោងនៃអនាគត បន្ទាប់ពីលេងវគ្គផ្ដាច់ព្រ័ត្រ Champions League ចប់នៅសប្ដាហ៍នេះ។ Liverpool នឹងត្រូវប្រឈមមុខជាមួយ Real Madrid ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យខាងមុខ។ ហើយក៏ជាការប្រកួតសងសឹករវាងក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងកាលពីឆ្នាំ២០១៨ ពេលនោះ Real Madrid បានឈ្នះ ៣-១។ ជាមួយគ្នានេះ Mane ដែលកំពុងមានការទាក់ទងផ្ទេរចេញពី Anfield បានកំណត់ពេលវេលា ដោយនិយាយថាគេនឹងប្រកាសពីអនាគតរបស់ខ្លួន ក្រោយប្រកួតជាមួយ Real Madrid ចប់។ ផ្ទុយពី Mane មិត្តរួមក្រុម Mohamed Salah បាននិយាយរក្សាជំហរថា គេនឹងបន្តនៅ Liverpool នៅឆ្នាំក្រោយ។ “ច្បាស់ណាស់ វានឹងពិសេសដើម្បីឈ្នះ និងលើកពានជាលើកទី៧សម្រាប់ក្លឹប។ ហើយសំនួរពីអនាគតរបស់ខ្ញុំ ខ្ញុំនឹងផ្ដល់ចម្លើយ បន្ទាប់ពី Champions League ថា នៅឬមិននៅ។ ខ្ញុំនឹងឆ្លើយពេល ក្រោយ UCL”។ សម្ដីរបស់ Mane។
26 May 2022
9 views
Football News
Enrique អតីតកីឡាករ Liverpool ព្រមានខ្លាំងៗទៅកាន់ក្រុម Real Madrid
អតីតកីឡាករ Liverpool លោក Jose Enrique បានបោះសម្តីព្រមានខ្លាំងៗ ទៅកាន់ក្រុម Real Madrid ក្រោយពី កីឡាករឆ្នើម Karim Benzema ឲ្យផ្លែផ្កាទៅ Liverpool ដែរ។ ជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រាត់នៃក្របខណ្ឌ UCL នឹងត្រូវប្រព្រឹត្តឡើងនៅទីក្រុងប៉ារីស នៅថ្ងៃទី ២៩ ម៉ោង២ រំលងអាធ្រាត្រ ដោយក្រុមខ្លាំងៗមកពីអឺរ៉ុបចំនួនពីរក្រុមត្រូវប្រកួតប៉ះគ្នា គឺ Liverpool និង Real Madrid។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានការបោះសម្តីដាក់គ្នា ទៅវិញទៅមក រវាងកីឡាករឆ្នើមរបស់ក្រុមទាំងសងខាង ជាពិសេសនោះគឺ Salah និង Benzema ដែលធ្វើឲ្យការប្រកួតដែលទន្ទឹងនឹងប្រព្រឹត្តឡើងនេះ គឺកាន់តែក្តៅគគុកទៅទៀត។ លោក Enrique បាននិយាយថា៖ “ខ្ញុំមិនយល់ថា Benzema ចង់និយាយពីអ្វីនោះទេ ព្រោះស្តាប់ទៅសម្តី Benzema គឺមិនដូចទៅនឹងអ្វីដែលខាង ពួកខ្ញុំបាននិយាយនោះទេ។ មើលទៅប្រហែលជាយើងត្រូវលត់ពួកគេ ៥គ្រាប់ហើយ បើនិយាយច្រើនម្លឹងៗ”៕
25 May 2022
18 views
Football News
Mikel Arteta នូវតែមិនអស់រឿងចាញ់ Newcastle ធ្វើឲ្យបាត់បង់កៅអី UCL
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។ ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។ តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន
23 May 2022
20 views
Football News
Klopp ថា Liverpool បាត់ពាន Premier League ធ្វើឲ្យចិត្តចង់ឈ្នះ Real Madrid កាន់តែខ្លាំង
អ្នកចាត់ការ Jurgen Klopp បានជំរុញកីឡាកររបស់ខ្លួនដកការខកចិត្តចេញ និងមកផ្ដោតលើការប្រកួតជាមួយ Real Madrid វិញដើម្បីឈ្នះពាន Champions League។ Liverpool បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងតារាងពិន្ទុ Premier League ទោះបីពួកគេឈ្នះ Wolves ៣-១ ក្នុងថ្ងៃចុងក្រោយក៏ដោយ។ Manchester City បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេសរដូវកាលនេះ ក្រោយប្រកួតវាយបកយកឈ្នះ Aston Villa ៣-២ ក្នុងកីឡដ្ឋាន Etihad។ យ៉ាងណាមិញ Liverpool នៅសល់ភារកិច្ចធំមួយទៀតត្រូវប៉ះជាមួយ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងសប្ដាហ៍នេះ។ ហង្សក្រហមមានមហិច្ឆតាចង់ឈ្នះពាន៤ក្នុងរដូវកាលនេះបន្ទាប់ពីលើកពាន League Cup និង FA Cup ប៉ុន្តែពេលនេះបានរបូតពានលីគមួយបាត់ទៅហើយ។ ការខកខានមិនបានពាន Premier League លោក Klopp បានលើកឡើងថា វាជាកត្តាជំរុញទឹកចិត្តកីឡាករ Liverpool កាន់តែចង់ឈ្នះពាន UCL។ ក្រោយលេងប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា
23 May 2022
21 views
Football News
Conte នឹងទទួលបានប្រាក់លើកទឹកចិត្តពីក្លឹបប្រសិនបើជួយឲ្យ Spur បានលេងពានរង្វាន់ UCL
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៣.១លានដុល្លារ ពីក្លឹបប្រសិនបើលោកអាចដឹកនាំក្លឹបនេះឈរជើងនៅ Top 4 ក្នុងតារាង។ ប្រកួត Premier League ក្នុងរដូវកាលនេះ ដែលធ្វើឲ្យ Spurs បានកៅអីទៅប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Times ក្នុងថ្ងៃនេះ។ លោក Conte បានមកដឹកនាំ Spurs ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ តាំងពីឈរនៅលេខ៩ រហូតមកឈរនៅក្នុងលំដាប់ទី៤ ក្នុងតារាងប្រកួត PL នៅក្នុងខណៈនេះ ដោយមាន ៦៨ពិន្ទុ។ យ៉ាងណាក្ដី ឱកាស Spurs ស្ថិតក្នុង Top 4 គឺនៅមានភាពមិនច្បាស់លាស់នៅឡើយទេ ដោយត្រូវសម្រេចលើមួយប្រកួតចុងក្រោយតទល់នឹង Norwich City ក្នុងសប្ដាហ៍នេះ ព្រោះតែ Arsenal ឈរនៅលេខ ៥នៃតារាង PL
18 May 2022
20 views
Football News
Arsenal ចង់បាន តែ Dybala ថា ចាប់អារម្មណ៍តែក្រុមណាបានលេងនៅ UCL ប៉ុណ្ណោះ
Arsenal កំពុងចាប់អារម្មណ៍ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។ ត្បិតមានការចង់បានបែបនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំបានបង្ហើបថា គេចាប់អារម្មណ៍តែជាមួយក្លឹបណាដែលបានលេងនៅ Champions League រដូវក្រោយប៉ុណ្ណោះ។ ងាកទៅមើលស្ថានភាពរបស់ Arsenal ពេលនេះ បានរបូតតំណែងលេខ៤ឲ្យ Spurs បាត់ទៅហើយ ក្រោយប្រកួតចាញ់ Newcastle កាលពីយប់មិញ។ រដូវក្ដៅនេះ ខ្សែប្រយុទ្ធ Alexandre Lacazette នឹងចាកចេញពីកាំភ្លើងធំ ហើយ Eddie Nketiah រំពឹងអាចនឹងចេញដូចគ្នា។ ដូច្នេះអ្នកចាត់ការ Mikel Arteta កំពុងពិនិត្យមើលក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី២រូបមកជំនួសកន្លែង។ កីឡាករដល់ទៅ៧រូបកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពី Arteta ប៉ុន្តែកញ្ចប់ទឹកប្រាក់របស់ក្លឹបនៅមានកម្រិតមិនអាចទិញស្រេចតែចិត្តបានទេ។ Dybala ជាជម្រើសល្អបំផុតសម្រាប់ Arsenal ព្រោះក្លឹបអាចយកបានដោយគ្មានតម្លៃខ្លួនដោយសារតែគេនឹងអស់កុងត្រាជាមួយ Juventus នៅរដូវក្ដៅនេះហើយ។ តាមដំណឹង Dybala ដែលធ្លាប់ជួយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី៥សម័យចង់បានថ្លៃពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ យ៉ាងណា ប្រសិនបើ Arsenal មិនអាចមានកៅអីទៅលេងនៅ UCL រដូវកាលក្រោយទេ
17 May 2022
17 views
Football News
Konate របស់ Liverpool និយាយថានឹងមិនឲ្យកីឡាករ Real Madrid ស៊ុតចូលនោះឡើយ
ខ្សែការពារ Ibrahima Konate បានបោះសម្ដីថាគេនឹងពុំឲ្យ កីឡាករ Real Madrid ណាម្នាក់ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool នោះឡើយ។ Liverpool នឹងត្រូវជួបសត្រូវចាស់ Real Madrid សាជាថ្មីម្ដងទៀតនៅការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ខែ ឧសភា ខាងមុខ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីធ្លាប់ជួបគ្នាម្ដងមកហើយកាលពីឆ្នាំ២០១៨។ Real Madrid ក៏ធ្លាប់បានយកឈ្នះ Liverpool ៣ ទល់នឹង ១ កាលណោះផងដែរដែលធ្វើឲ្យកូនក្រុមរបស់លោក Jurgen Klopp សុទ្ធតែមានមហច្ឆិតាចង់សងសឹក។ ដោយឡែក Konate ដែលជាកីឡាករចំណូលថ្មីរបស់ Liverpool បានថ្លែងបង្អើលទៅ Real Madrid ថា៖ “Karim Benzema មានរដូវកាលមួយដ៏ពិសេស ប៉ុន្តែនៅក្នុងក្រុមគេទាំងអស់ គឺមិនមែនមានតែគេទេ។ គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងមិនឲ្យកីឡាករក្រុមពួកគេណាម្នាក់ស៊ុតបញ្ចូលទីនោះឡើយ”៕
16 May 2022
17 views
Football News
ខ្សែប្រយុទ្ធ Son ខ្វះតែមួយគ្រាប់ទៀតតាមទាន់ Salah ហើយត្រូវបាន Conte ប្ដូរចេញ
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បានបង្ហាញទឹកមុខមិនសប្បាយចិត្ត បន្ទាប់ពីត្រូវប្ដូរចេញអំឡុងការប្រកួត North London Derby ទល់នឹង Arsenal កាលពីយប់មិញ។ កីឡាករវ័យ២៩ឆ្នាំរកបានគ្រាប់បាល់នៅដើមវគ្គទីពីរ ក្នុងជ័យជម្នះ ៣-០ ទល់នឹងកាំភ្លើងធំ ហើយក៏ជាគ្រាប់ទី២១របស់គេនៅ Premier League រដូវកាលនេះ។ Son ពេលនេះចាញ់ Mohamed Salah របស់ Liverpool តែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រជែងយកស្បែកជើងមាសរដូវកាលនេះ។ ត្បិតតែ Arsenal នៅសល់គ្នាតែ១០នាក់ និងពិបាកក្នុងការទប់ទល់ Son ជាមួយ Harry Kane ស្រាប់តែលោក Antonio Conte បានសម្រេចចិត្តដកកីឡាករសញ្ជាតិកូរ៉េខាងត្បូងចេញនៅនាទីទី៧២។ Son បានបង្ហាញទឹកមុខមិនសប្បាយចិត្ត ពេលដើរចេញពីទីលាន តែក៏មានការលួងលោមពី Conte ផងដែរ។ ជ័យជម្នះខាងលើ Spurs នៅតែឈរលេខ៥ក្នុងតារាងពិន្ទុ Premier Leagueបន្តដង្ហើមប្រជែងយកលេខ៤ពី Arsenal ដែលគម្លាតគ្នាតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីមានឱកាសលេងនៅ UCL
13 May 2022
18 views
Football News
Schmeichel អតីតអ្នកចាំទី Man City ថា Real Madrid មិនស័ក្ដិសមទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រនោះទេ
លោក Peter Schmeichel អតីតអ្នកចាំទី Manchester City ដែលបច្ចុប្បន្នជាកីឡាករចូលនិវត្តន៍បាននិយាយទៅកាន់សារព័ត៌មាន CBS Sports នៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid មិនស័ក្ដិសមទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រនោះទេ។ លោក Peter បាននិយាយថា៖” Real Madrid មិនស័ក្ដិសមបានឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រអញ្ចឹងទេ។ ពួកគេលេងអន់បំផុតជាពិសេស ២ប្រកួតចុងក្រោយនេះ។ ឱកាសដំបូងរបស់ពួកគេស៊ុតចូលគឺនៅនាទីទី៩០ រីបន្តបន្ទាប់មកមានឱកាសទី២ ក៏ស៊ុតចូលម្ដងទៀត និងមានឱកាសទី៣ ក៏ស៊ុតចូលបន្ថែមទៀត “។ អតីតអ្នកចាំទី Man City នេះបន្តថា៖” សម្រាប់ Man City វិញគឺគ្រប់គ្រងប្រកួតជាប់តែម្ដងដូចអ្វីដែលពួកយើងបាននិយាយអញ្ចឹង តិកនិកយើងដូចមានកីឡាករ ១២នាក់ ដាក់លេងលើទីលានអញ្ចឹង “។ ទាំងជើងទី១ និងជើងទី២ នៃប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ខាង Man City ចាញ់ Real Madrid ក្នុងលិទ្ធផល
07 May 2022
23 views
Football News
Arteta បន្តកុងត្រាថ្មីធ្វើជាអ្នកចាត់ការ Arsenal រហូតដល់ឆ្នាំ២០២៥
លោក Mikel Arteta បានធ្វើការបន្តកុងត្រាថ្មីជាផ្លូវការរយៈពេល៣ឆ្នាំជាមួយក្លឹប Arsenal ដើម្បីបន្តធ្វើជាអ្នកចាត់ការក្លឹបរហូតដល់រដូវកាលឆ្នាំ២០២៤/២៥។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបក្នុងថ្ងៃនេះ។ ថ្នាក់ដឹកនាំរបស់ក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការដឹកនាំរបស់ Arteta និងចង់ឲ្យលោកនៅបន្តដើម្បីដឹកនាំក្លឹបនេះឲ្យទុកមុខជាបន្តបន្ទាប់។ ក្រោយចុះកុងត្រាថ្មីជាផ្លូវការនេះ អ្នកចាត់ការវ័យ៤០ឆ្នាំ ក៏សម្ដែងនូវភាពសប្បាយរីករាយនូវការទុកចិត្តរបស់ក្លឹប ដោយលោកបានដាក់ទិសដៅ នឹងទៅលេងនៅប្រកួត UEFA Champions League ដោយនឹងដឹកនាំក្លឹបនេះឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញអ្នកគាំទ្រតទៅមុខទៀត។ នៅខណៈនេះក្រោមការដឹកនាំរបស់ Arteta ក្លឹប Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី៤ នៃតារាងប្រកួត Premier League ដោយមាន៦៣ពិន្ទុ បើការប្រកួតទៅមុខក្លឹបនេះនៅតែធ្វើបានល្អប្រសើរ ក្លឹបនេះនឹងមានឱកាសទៅប្រកួត UCL នៅរដូវកាលក្រោយ៕
06 May 2022
25 views
Football News
Luis Diaz រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយបានឡើងទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង
ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានគេឃើញរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយក្លឹប Liverpool របស់ខ្លួនបានឡើងទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះក្លឹប Villarreal ទាំងពីរជើង ក្នុងប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២។ ការឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតពាន UCL នេះជាលើកទីមួយហើយ ក្នុងអាជីពរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធនេះរំភើបខ្លាំងដល់ថ្នាក់ស្ទើរស្រក់ទឹកភ្នែកបែបនេះ។ ក្នុងការប្រកួតខាងលើជើងទី២ ដែលលទ្ធផល Liverpool យកឈ្នះ Villarreal ៣-២ យប់មិញ Luis Diaz ក៏បានចូលរួមចំណែកស៊ុតចូលបាន ១គ្រាប់ផងដែរ។ Luis Diaz ទើបផ្លាស់ពី Porto មក Liverpool ក្នុងរដូវកាលនេះ ដោយចូលបាន២១ប្រកួត និងស៊ុតចូលបាន ៥គ្រាប់៕
04 May 2022
19 views
Football News
Salah ឆ្លើយម៉ាឆ្ងាញ់ ពេលសួរថា ហេតុអ្វីបានជាចង់សងសឹក Real Madrid?
ខ្សែបម្រើប្រយុទ្ធ Mo Salah បាននិយាយថា គេចង់ជួប Real Madrid ជាង Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយសួរពីហេតុផល គេឆ្លើយថា វាជារឿងផ្ទាល់ខ្លួន។ Liverpool បានកក់កៅអីវគ្គវគ្គផ្ដាច់ព្រ័ត្រ UCL ដែលនឹងត្រូវលេងនៅកីឡដ្ឋាន Stade de France ហើយ បន្ទាប់ពីទម្លាក់ Villarreal សរុបទាំងពីរជើង ៥-២។ នេះមានន័យថា ហង្សក្រហមនឹងត្រូវប្រឈមមុខជាមួយ Real Madrid ឬ Man City ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីជើងទីមួយនៅកីឡដ្ឋាន Etihad City បានយកឈ្នះ Real Madrid ៤-៣។ យ៉ាងណា ក្នុងក្ដីស្រមៃរបស់ Salah ចង់សងសឹកជាមួយ Real Madrid។ Real Madrid ធ្លាប់យកឈ្នះ ៣-១ លើ Liverpool
04 May 2022
38 views
Football News
Pep ថា លេង១១នាក់ស្មើគ្នានិងបាល់មួយលើទីលាន គ្មានអ្វីត្រូវខ្លាច Real Madrid ទេ
លោក Pep Guardiola បាននិយាយថា Manchester City ត្រូវលេង២ប្រកួតដ៏មានសារសំខាន់ដើម្បីយកឈ្នះ Real Madrid ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។ Man City ក្រុមកំពូលតារាង Premier League ត្រូវស្វាគមន៍ Real Madrid ក្រុមកំពូលតារាង La Liga នៅរាត្រីនេះជើងទីមួយក្នុងផ្ទះខ្លួនឯងនៃពានរង្វាន់ UCL។ Real Madrid គឺជាក្រុមជោគជ័យបំផុតនៅ Champions League ធ្លាប់ឈ្នះ១៣ដង ខណៈក្រុមលោក Guardiola បានឡើងមកវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់នេះបានតែម្ដងគត់កាលពីរដូវកាលមុនចាញ់ Chelsea ១-០។ លោក Pep Guardiola បាននិយាយថា៖“វាមិនសំខាន់អ្វីទេក្នុងការនិយាយតើ Real Madrid ល្អបែបណា។ ប្រសិនបើពួកយើងត្រូវប្រកួតជាមួយប្រវត្តិសាស្ត្ររបស់ពួកគេ ពួកយើងមិនមានឱកាសនោះទេ។ ប្រវត្តិសាស្ត្រគឺនៅទីនេះ ពួកយើងមិនអាចប្ដូរវាបានទេ។ ប៉ុន្តែវាគឺជាការលេង១១ទល់នឹង១១ ជាមួយបាល់មួយបម្លាស់ទី។ ពួកយើងនឹងព្យាយាមធ្វើជាខ្លួនយើង លេងឲ្យល្អ។ ពួកយើងត្រូវលេង២ប្រកួតដ៏សំខាន់ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ”៕
27 Apr 2022
27 views
Football News
លោក Klopp និយាយថាកីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានសរសើរថាកូនក្រុមរបស់លោក គឺ កីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម ទាំងក្នុងនិងក្រៅទីលាន។ ជាការពិតណាស់ Origi ជាកីឡាករនាំសំណាងរបស់ Liverpool ចាប់តាំងពីគេជាអ្នកស៊ុតយកឈ្នះក្រុម Barca នៅចុងម៉ោង កាលពីកំឡុងការប្រកួត UCL ឆ្នាំ ២០១៩ មកម្ល៉េះ។ យ៉ាងណាមិញ Origi បច្ចុប្បន្ននេះនៅតែធ្វើឲ្យលោក Klopp ពេញចិត្ត ដោយគេនៅតែរកឱកាសបញ្ចប់បានជារឿយៗ គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ជាពិសេសដូចជាការស៊ុតបញ្ចូលទីទៅលើក្រុម Everton នៅនាទី ទី៨៥ ដើម្បីរក្សាជ័យជម្នះ កាលពីយប់មិញនេះឯង។ លោក Klopp បាននិយាយថា៖ “Origi ជាវីរបុរសរបស់ Liverpool ទាំងក្នុង និង ក្រៅទីលាន។ គេពិតជាអស្ចារ្យណាស់ គេពិតជាស័ក្តិសមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកមែន ហើយគេជាអ្នកបញ្ចប់ទីដ៏ពូកែបំផុតទៀត នៅក្នុងក្រុម”៕
26 Apr 2022
45 views
Football News
Klopp និយាយថា Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ជាគ្រូដ៏ឆ្នើមជាងគេលើលោក។ លោក Klopp បាននិយាយថា៖” Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក។ ខ្ញុំគិតថាយើងទាំងអស់គ្នាប្រាកដជាឯកភាពលើចំណុចនេះ ប៉ុន្តែវាអាចជាភាពចៃដន្យអីមិនដឹងដែលលោកដូចជាមិនជោគជ័យនៅប្រកួតពាន UCL។ ប៉ុន្តែម៉េចក៏ដោយបើនរណាមិនទុកចិត្តសមត្ថភាពរបស់គេ ខ្ញុំមិនដឹងនិយាយថាម៉េចទេ “។ លោក Klopp ក៏បានរៀបរាប់ពីការប្រកួតប្រជែងរវាង Liverpool និង Man City ក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះផងដែរដោយថា នេះរឿងដ៏ល្អ និងអស្ចារ្យដែលតែងតែមានការប្រកួតប្រជែងស្វិតស្វែងខ្លាំងរវាងក្រុមទាំងពីរ ដោយសារអញ្ចឹងលោកយល់បានឲ្យជួយក្លឹបលោកកាន់តែវិវត្តន៍រីកចម្រើនទៅមុខផងដែរ។ Pep បានដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ឈ្នះពាន PL ក្នុងរយៈពេល ៣រដូវកាលជាប់គ្នាចុងក្រោយ និងជួយឲ្យឈ្នះពាន League Cup ៤រដូវកាលចុងក្រោយជាប់គ្នាផងដែរ ព្រមទាំងឈ្នះពាន FA Cup ១ដង
09 Apr 2022
46 views
Football News
Ozil ហ៊ានទាយពាន Premier League ឆ្នាំនេះមិនបានទៅ Liverpool ឡើយ
ខ្សែបម្រើប្រយុទ្ធ Mesut Ozil ជឿជាក់ថា Liverpool នឹងមិនអាចឈ្នះពាន Premier League បានឡើយនៅរដូវកាលនេះ ហើយ Manchester City នឹងការពារជើងឯកបានសម្រេច។ Liverpool គម្លាតក្រោម Man City តែមួយពិន្ទុប៉ុណ្ណោះក្នុងការប្រជែងគ្នានៅពាន Premier League។ ហើយពួកគេនឹងត្រូវប្រឈមមុខជាមួយក្រុមលោក Pep Guardiola ប្រកួតផ្សេងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup។ Liverpool កំពុងសម្លឹងឃើញការឈ្នះពាន៤ក្នុងរដូវកាលនេះ ក្រោយឈ្នះពាន League Cup កាលពីខែមុន និងឡើងវគ្គ៨ក្រុមចុងក្រោយ UCL។ យ៉ាណាមិញ ក្នុងសារលើបណ្ដាញសង្គមមួយរបស់ Ozil បានជ្រើសរើសក្រុមដែលនឹងឈ្នះ Premier League, Champions League និង World Cup។ សម្រាប់ពានលីគកំពូលអង់គ្លេសរដូវកាលនេះ អតីតជម្រើសជាតិអាល្លឺម៉ង់ជឿជាក់ Man City នឹងអាចការពារតំណែងជើងឯកបាន។ តែសម្រាប់ជើងឯង UCL គេគិតថា លោក Klopp
24 Mar 2022
66 views
Football News
Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាចង់គេចនៅវគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Thomas Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាមិនចង់ជួបនៅពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេយកឈ្នះ Lille កាលពីយប់មិញ។ ក្នុងការប្រកួតជើងទីពីរនេះ Lille ជាអ្នកបើកឆាកនាំមុខមុនដោយកីឡាករ Burak Yilmaz ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Chelsea ក៏បានវាយបកវិញរកបាន ២គ្រាប់ផ្ទួនៗសម្រេចទីដោយកីឡាករ Christian Pulisic និង Cesar Azpilicueta។ បូកទាំងការឈ្នះ ២-០ កាលពីជើងទីមួយ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ ៤ ទល់នឹង ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UCL។ ការចាប់ឆ្នោតវគ្គ ៨ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ហើយលោក Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមគេមិនចង់ជួប។ លោក Thomas Tuchel និយាយថា៖ “ខ្ញុំចង់ពួកយើងក្លាយជាក្រុមដែលគ្មាននរណាចង់លេងជាមួយ។ នោះជាតួនាទីដែលយើងឃើញខ្លួនឯក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ។ នេះជាជំហានធំមួយដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ នេះជាហេតុផលពួកយើងត្រូវប្រជែងយក Top
18 Mar 2022
63 views
Football News
Ten Hag បដិសេធរឿងរៀនភាសាអង់គ្លេស ដើម្បីមកដឹកនាំក្លឹប Man Utd
លោក Erik ten Hag គ្រូបង្គោលក្លឹប Ajax ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមកថា លោកកំពុងខិតខំរៀនភាសាអង់គ្លេសដើម្បីត្រៀមទៅដឹកនាំក្លឹប Manchester United នៅរដូវកាលក្ដៅខាងមុខ ព្រោះថាលោកមានឱកាសច្រើនទៅដឹកនាំនៅទីនោះ ដោយសារតែលោកជាបេក្ខជនឈានមុខក្លឹបចង់បាន។ យ៉ាងណា លោក Ten Hag បានឆ្លើយតបបញ្ហាទាំងនេះទៅកាន់សារព័ត៌មាន BT Sports មុនប្រកួតចាញ់នឹង ក្លឹប Benfica ក្នុងលិទ្ធផល ១ ទល់នឹង ០ ក្របខ័ណ្ឌ UEFA Champions League ជើងទី២ កាលពីថ្ងៃអង្គារ ម្សិលមិញនេះថា៖” ព័ត៌មានទាំងនេះគឺមិនពិត យើងក៏ប្រើប្រាស់និយាយជាភាសាអង់គ្លេសនៅក្លឹបយើងនេះដែរ ព្រោះតែនៅហុល្លង់នេះគឺមានកីឡាករបរទេសច្រើន ហើយពួកគេសុទ្ធនិយាយភាសាអង់គ្លេស “។ ទាក់ទងនឹងព័ត៌មានដែលលោកត្រៀមខ្លួនផ្លាស់ទៅក្លឹបផ្សេង ដែលអាចជា Man Utd លោកក៏បានច្រានចោលផងដែរ ដោយថានៅខណៈនេះលោកខិតខំប្រឹងប្រែងដឹកនាំ Ajax អត់បានចាប់អារម្មណ៍គិតគូរនឹងរឿងហ្នឹងនោះទេ។ Ajax បានធ្លាក់ចេញពីប្រកួត UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ Benfica ២-៣ ក្នុងប្រកួតទាំងពីរជើងកន្លងទៅនេះ៕
17 Mar 2022
54 views