Tag: Udinese Calcio
Football News
Atletico ព្រមព្រៀងលក់ខ្សែបម្រើរូបនេះ ទៅឲ្យ Bayern ជិត១០០លានដុល្លារ
ខ្សែបម្រើក្លឹប Atletico Madrid កីឡាករ Saul Niguez ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានព្រមព្រៀងទៅលេងឲ្យក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ តាមពិតទៅកីឡាករនេះត្រូវទៅលេងឲ្យក្លឹប Manchester United ក្នុងតម្លៃជាង១០០លានដុល្លារឯណោះនៅដើមរដូវកាលនេះ តែត្រូវបានលោក Diego Simeone បដិសេធ។ ប៉ុន្តែក្រោយមកនៅក្នុងរដូវកាលនេះមកលោក Simeone ហាក់បីដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Saul ម្ល៉ោះហើយ លោកក៏សម្រេចចិត្តលក់កីឡាករនេះចេញភ្លាមក្រោយ Bayern ឲ្យតម្លៃជាង៩៦លានដុល្លារក្នុងការទិញកីឡាករនេះកាលពីពេលថ្មីៗនេះ។ ចំពោះទំហំលុយទាំងអស់នេះ លោក Simeone នឹងចំណាយលុយនេះពាក់កណ្ដាលជាង៤៨លានដុល្លារ ដើម្បីទិញយកខ្សែបម្រើ Rodrigo De Paul ពីក្លឹប Udinese Calcio ដើម្បីជំនួសកន្លែង Saul ។ គួរបញ្ជាក់ផងដែរថា Saul បានមកលេងឲ្យក្លឹប Atletico តាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន៤៣គ្រាប់៕
04 Jun 2021
224 views