Tag: UEFA Conference League
Football News
កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។ កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។ ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕
13 Dec 2021
97 views
Football News
មិនគួរឱ្យជឿ Leicester City ធ្លាក់ចេញពី Europa League ត្រឹមវគ្គចែកពូល
ក្រុមអង់គ្លេស Leicester City បានធ្លាក់ចេញពីពានរង្វាន់ Europa League ទៅហើយត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ក្រោយពីចាញ់ក្រុម Napoli ក្នុងលទ្ធផល ៣-២។ នារដូវកាលនេះ Leicester City ធ្វើមិនបានល្អនោះទេទាំងនៅលីគ និងពានរង្វាន់អឺរ៉ុប។ ជាក់ស្ដែងក្នុងការប្រកួត Europa League នៅយប់មិញ ពួកគេបានចាញ់ក្រុម Napoli ដល់ទៅ ៣-២ ដែលធ្វើឱ្យចំណាត់ថ្នាក់ក្នុងតារាងបានត្រឹមលេខ៣ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ក្រុម Leicester City នឹងអស់ឱកាសបន្ដនៅត្រឹមវគ្គចែកពូលនេះហើយ។ ក្នុងពូល C នេះ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូលគឺក្រុម Spartak Moscow ខណៈដែលក្រុមលេខ២ Napoli និងលេខ៣ Leicester City ។ ចំណាត់ថ្នាក់លេខ៣នេះដែរ ក្រុមអង់គ្លេសនេះ នឹងធ្លាក់ទៅលេងពាន UEFA Conference League ឯណោះ ដែលជាពានទី៣នៅអឺរ៉ុប៕
10 Dec 2021
78 views
Football News
Jose ដាក់ឈុត B លេងទល់ក្រុម Bodø/Glimt ចាញ់ទក់សាច់ហើយត្រូវអ្នកគាំទ្របន្ទោសទៀត
ក្រុម Roma របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម Bodø/Glimt ក្នុងលទ្ធផើ ៦-១ ក្នុងការប្រកួតពានរង្វាន់ UEFA Conference League។ Roma ជាក្រុមខ្លាំងមួយដែរនៅអ៊ីតាលី ប៉ុន្តែប្រកួតទល់ក្រុមខ្សោយ Bodø/Glimt របស់ន័រវែសនេះ ពួកគេបានដាក់កីឡាករបម្រុងច្រើននាក់ ដែលមើលទៅហាក់មិនចង់ឈ្នះនោះទេ។ ដោយសារតែកត្ដាមើលស្រាលដៃគូនេះហើយ ទើបបានជា Roma ត្រូវក្រុម Bodø លត់ដល់ទៅ ៦-១ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Conference League នេះ។ អ្នកគាំទ្របានដាក់កំហុសទាំងអស់ទៅលើការសម្រេចចិត្តរបស់លោក Jose ដែលបានប្រើប្រាស់កីឡាករមើលស្រាលដៃគូនេះ។ ស្របពេលអ្នកចាត់ការរូបនេះ ក៏និយាយដែរថាក្រុម Bodø ធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួត ពោលគឺលេងបានល្អជាងក្រុមរបស់លោកឆ្ងាយ៕
22 Oct 2021
183 views
Football News
Harry Kane ស៊ុត Hat Trick ប្រើពេលត្រឹម ២១នាទីប៉ុណ្ណោះ
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បាននិយាយថាខ្លួនមិនរំពឹងអាចរកបាន៣គ្រាប់ម្នាក់ឯង ( hat-trick ) សម្រាប់ការប្រកួតយប់មិញឡើយ ដោយសារខ្លួនត្រូវប្ដូរចូលនៅនាទី ៥៩ ជំនួសកីឡាករ Dane Pharrell Scarlett ពោលគឺលេងត្រឹម ៣១នាទីចុងក្រោយ នៃការប្រកួត UEFA Conference League ក្នុងការប្រកួតដែល Tottenham Hotspur យកឈ្នះទៅលើក្រុម Mura ៥-១។ Kane រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី ៦៨,៧៧,៨៨ ក្នុងវគ្គទី ២។ ចំណែកគ្រាប់បាល់ពីរគ្រាប់ទៀតរកបានដោយ Dele Alli នៅនាទីទី៤ ដោយបាល់ប៉េណាល់ទី និងមួយគ្រាប់ទៀតរកបានដោយ Giovani Lo Celso នៅ ៤ នាទីបន្ទាប់។ ទាក់ទងការប្រកួតខាងលើខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយថា គ្រប់ខ្សែប្រយុទ្ធតែងចង់រកឲ្យបានគ្រាប់បាល់។ រូបគេមិនច្បាស់ថាបានចូលលេងផងក្នុងការប្រកួតនេះ ប៉ុន្តែគេមានឱកាសហើយថែមទាំងអាចរកបានគ្រាប់បាល់ដ៏អស្ចារ្យរហូត៣គ្រាប់ត្រឹម៣១នាទីចុងក្រោយនៃការប្ដូរចូល។ ជ័យជម្នះរបស់ Tottenham កាលពីយប់មិញបានធ្វើឲ្យពួកគេកាន់កាប់កំពូលតារាងនៅពូល G នៃព្រឹត្តិការណ៍ខាងលើដោយមាន៤ពិន្ទុ ខណៈដែលប្រកួតទី ១ លេងស្មើក្រុម
01 Oct 2021
164 views