Tag: UEFA Cup
Football News
ក្លឹប Eintracht Frankfurt បានឈ្នះពាន Europa League រដូវកាលឆ្នាំ២០២១/២២
ក្លឹប Eintracht Frankfurt ជាម្ចាស់ជើងឯកពាន UEFA Europa League រដូវកាលឆ្នាំ២០២១/២២ នេះ។ ក្នុងការប្រកួតយប់មិញ Frankfurt បានយកឈ្នះ Rangers តាមរយៈប៉េណាំងទី ៥-៤ បន្ទាប់ពីក្លឹបទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល ១-១ ទោះជាបន្ថែមម៉ោងប្រកួតរហូតដល់ ១២០នាទីក៏ដោយ។ ដូច្នេះ Frankfurt នឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួនប្រមាណ ៩លានដុល្លារ និងបានកៅអីទៅលេង UEFA Champions League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ។ នេះជាលើកទី២ ហើយដែល Frankfurt ឈ្នះពានមួយនេះ ដោយកាលពីលើកទីដំបូងក្លឹបនេះឈ្នះក្នុងរដូវកាលឆ្នាំ១៩៧៨/១៩៨០ ដោយកាលជំនាន់នោះ ពាន UEFA Europa League មានឈ្មោះថា ពាន UEFA Cup ៕
19 May 2022
51 views