Tag: Uefa Euro 2020
Football News
ទោះអាយុច្រើនក្ដី! Chiellini នៅតែអាចទទួលបានកុងត្រាថ្មី ២ឆ្នាំបន្តទៀតជាមួយ Juventus
ខ្សែការពារ Giorgio Chiellini បានបន្តកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Juventus កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ បើតាមកុងត្រាថ្មីមួយនេះកីឡាករវ័យ៣៦ឆ្នាំរូបនេះ នឹងបន្តលេងឲ្យ Juventus រយៈពេល២ឆ្នាំបន្តទៅមុខទៀត រាប់ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ឆ្នាំ២០២៣។ Chiellini បានមកចូលរួមលេងជាមួយ Juventus តាំងពីឆ្នាំ២០០៥មក ដោយចូលលេងសរុបបាន៥៣៥ប្រកួត និងរកគ្រាប់បាល់បាន ៣៦គ្រាប់។ នៅក្នុងអាជីពជាកីឡាករបាល់ទាត់ខ្សែការពារនេះធ្លាប់ឈ្នះពានតូចធំជាច្រើនជាមួយក្លឹប និងក្រុមជម្រើសជាតិផងដែរ ដែលជាពិសេសកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ កីឡាករនេះបានឈ្នះពាន UEFA Euro 2020 ជាមួយក្រុមអ៊ីតាលីផងដែរ។ មេក្រុម Juventus រូបនេះក៏បានសម្ដែងនូវភាពរីករាយ និងសប្បាយចិត្តជាខ្លាំងដែលកាយសម្បទារបស់ខ្លួននៅអាចចូលរួមក្នុងការប្រកួតបាន និងជាពិសេសទទួលបានកុងត្រាថ្មីជាមួយក្លឹបដែលគេចង់នៅជាមួយបែបនេះ៕
03 Aug 2021
79 views
Football News
Jorginho ត្រូវបាន Juventus ទាក់ទងចង់បាន ក្រោយឈ្នះពានធំៗ២ ក្នុងរដូវកាលនេះ
ខ្សែបម្រើអ៊ីតាលី Jorginho ត្រូវបានក្លឹប Juventus ទាក់ទង់បានពីក្លឹប Chelsea សម្រាប់រដូវកាលក្ដៅថ្មីខាងមុខ នេះយើងតាមការបញ្ជាក់ផ្ទាល់នៅក្នុងថ្ងៃនេះរបស់លោក Joao Santos ភ្នាក់ងារកីឡាករផ្ទាល់របស់កីឡាករនេះ។ លោក Santos បានប្រាប់ទៅកាន់សារព័ត៌មាន Calciomercato ថា៖ ” ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា Juventus អីហ្នឹងពិតជាទាក់ទងចង់បាន Jorginho ពិតប្រាកដមែន។ យើងទាំងអស់គ្នាឃើញស្រាប់ហើយ គេអាចលេងបានយ៉ាងល្អនៅគ្រប់បណ្ដាក្លឹបអឺរ៉ុបទាំងអស់។ អញ្ចឹងហើយ មានក្លឹបដទៃជាច្រើនទៀត ទាក់ទងចង់បានរូបគេពិតប្រាកដមែន “។ យ៉ាងណាក្ដីភ្នាក់ងារកីឡាកររបស់ខ្សែបម្រើអ៊ីតាលីរូបនេះ មិនទាន់បានបញ្ជាក់នោះទេថា Jorginho គិតយ៉ាងណាចំពោះការចង់បានពីបណ្ដាលក្លឹបនានាទាំងអស់នេះ ខណៈកីឡាករនេះនឹងចប់កុងត្រាជាមួយ Chelsea នៅឆ្នាំ២០២៣ឯណោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលនេះ Jorginho បានឈ្នះពានធំៗចំនួន២ គឺពាន UEFA Champions League ឈ្នះជាមួយក្លឹប Chelsea និងពាន UEFA Euro 2020 ឈ្នះជាមួយក្រុមជម្រើសជាតិអ៊ីតាលី៕
14 Jul 2021
163 views
Football News
ទាយមើល៍ថា Ramos នឹងពាក់អាវលេខប៉ុន្មានពេលលេងនៅ PSG?
ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos បានចុះកុងត្រាលេងឲ្យក្លឹបយក្សបារាំង Paris Saint-Germain ជាផ្លូវការហើយនៅក្នុងថ្ងៃនេះ ស្របពេលដែលគ្រប់គ្នាកំពុងតែឈូឆររឿងអង់គ្លេសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2020។ Ramos បានចុះកុងត្រារយៈពេល ២ឆ្នាំ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៣។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កីឡាករចាស់វស្សាជនជាតិអេស្ប៉ាញមួយនេះនឹងបន្តពាក់លេខ ៤ ដូចកាលគេលេងនៅ Real Madrid។ នេះបើតាមការលើកឡើងរបស់គេប្រាប់គេហទំព័រផ្លូវការរបស់ក្លឹប PSG។ ខ្សែការពារកណ្ដាលរូបនេះបាននិយាយថា៖ ” ខ្ញុំសប្បាយចិត្តណាស់ដែលបានពាក់អាវលេខ ៤ ដោយសារខ្ញុំមានជំនឿណាស់។ ខ្ញុំពាក់អាវលេខ៤ហ្នឹង ពេញមួយអាជីពបាល់ទាត់របស់ខ្ញុំ ហើយវាជួយរកសំណាងឲ្យខ្ញុំរហូត។ លេខ ៤ ជាផ្នែកមួយរបស់ខ្ញុំក្នុងនាមជាឯកជនភាព ក៏ដូចជាក្នុងការងារ។ សម្រាប់ខ្ញុំ បានពាក់អាវលេខ ៤ នៅ PSG ជាកិត្តិយសមួយ ” ។ តាមពិតទៅអាវលេខ ៤ ធ្លាប់មានម្ចាស់ហើយនៅក្លឹប PSG។ មុន Ramos ចូលមក ខ្សែការពារកណ្ដាលសញ្ជាតិអាល្លឺម៉ង់ Thilo Kehrer ជាអ្នកពាក់អាវលេខ ៤។
08 Jul 2021
174 views
Football News
អតីតខ្សែការពារ Man Utd យល់ថា Maguire លេងនៅអង់គ្លេសដូចជាជឿជាក់ ជាងលេងនៅក្លឹប
អតីតខ្សែការពារក្លឹប Manchester United លោក Nemanja Vidic បានសរសេរវិចារណកថានៅក្នុងគេហទំព័រ The Athletic នៅក្នុងថ្ងៃពុធនេះថា ខ្សែការពារ Harry Maguire ពេលលេងនៅក្រុមជម្រើសជាតិអង់គ្លេស ហាក់បីដូចជាមានភាពជឿជាក់ជាងពេលលេងនៅក្លឹប Manchester United។ បុរសជនជាតិស៊ែបរូបនេះបានសរសេរថា៖ ” Harry Maguire មើលទៅដូចជាលេងបាល់ប្រកបដោយភាពជឿជាក់ និងទំនុកចិត្តនៅពេលលេងឲ្យក្រុមជម្រើសជាតិ ជាជាងពេលលេងនៅក្លឹប។ គេជាខ្សែការពារ ដែលនៅបន្តបង្កើនសមត្ថភាព តែប្រសិនបើគេចង់មានឈ្មោះល្បីបោះសំឡេងនៅកម្រិតកំពូលណាមួយ គេត្រូវតែលេងឲ្យឈ្នះពាន ” ។ ” នៅពេលខ្ញុំមើលទៅកាន់ Maguire ខ្ញុំឃើញគេល្អគ្រប់យ៉ាងហើយ ខ្ញុំឲ្យពិន្ទុគេ ៨/១០។ គេមិនទាន់ល្អពេលលេងជាមួយបាល់ ឬ លឿនដូចជា Rio Ferdinand ហើយគេមិនឈូសបាល់ ឬ តែតបាល់ចេញល្អដូចខ្ញុំ តែគេមានគុណភាពពេញប្រកួតរបស់គេ។ គេលឿនល្មម គេខ្លាំងល្មម គេអាចលោត និងអាចលេងបាល់បាន ហើយគេឈរនៅទីតាំងត្រឹមត្រូវមួយ ” ។ Maguire ពេលនេះមានអាយុ ២៨ឆ្នាំហើយ។
07 Jul 2021
167 views
Football News
Eriksen និងក្រុមពេទ្យដែលជួយគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាវគ្គផ្ដាច់ព្រ័ត្រ Euro
ខ្សែបម្រើដាណឺម៉ាក និងក្លឹប Inter Milan កីឡាករ Christian Eriksen ព្រមទាំងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដែលជួយរូបគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាប្រកួតព្រឹត្តិការណ៍ UEFA Euro ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ នាឯកីឡដ្ឋាន Wembly ប្រទេសអង់គ្លេស។ សារព័ត៌មានដាណឺម៉ាក Fagbladet បានចុះផ្សាយថា ក្រុមគ្រូពេទ្យដែលជួយ Eriksen បានបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតវគ្គ Final នៃ Euro។ ខណៈ Eriksen និងមិត្តស្រីរបស់គេ នៅមិនទាន់ច្បាស់ថា នឹងចូលរួម ឬ យ៉ាងណានោះទេ នេះបើតាមអ្នកនាំពាក្យរបស់ UEFA ប្រាប់សារព័ត៌មានបារាំង AFP។ Eriksen បានដួលសន្លប់ពេលប្រកួតរវាងដាណឺម៉ាក និងហ្វាំងឡង់ក្នុងប្រកួតបើកឆាក Euro កាលពីខែមិថុនាកន្លងទៅ។ ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានសង្គ្រោះភ្លាមៗពីសំណាក់ក្រុមគ្រូពេទ្យក្រុមជម្រើសជាតិដាណឺម៉ាក។ កីឡាកររូបនេះត្រូវបានរកឃើញថាមានបញ្ហាបេះដូង។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro 2020 វិញ នៅពេលនេះគេរកឃើញថា អ៊ីតាលីបានកក់កៅអីរួចស្រេចហើយ
07 Jul 2021
166 views
Football News
អង់គ្លេសប៉ះអាល្លឺម៉ង់នៅម៉ោង ៥ល្ងាច តែអ្នកគាំទ្រអង់គ្លេសនាំគ្នាទៅតៀមស្រាតាំងពីម៉ោង ៧ព្រឹក
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសមួយចំនួនបាននាំគ្នាទៅកាន់តៀមស្រាមួយកន្លែងនៅទីក្រុង Sheffield តាំងពីម៉ោង ៧ព្រឹក ដើម្បីរង់ចាំមើលប្រកួតរវាងប្រទេសរបស់ខ្លួន ប៉ះនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 វគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងចាប់ផ្ដើមរហូតដល់ទៅម៉ោង ៥ល្ងាចមកម្ល៉េះ។ រូបភាពនៃកម្មវិធី អរុណសួស្ដីអង់គ្លេស របស់ទូរទស្សន៍ ITV ត្រូវបានគេចែកចាយតៗគ្នា ដោយក្នុងរូបនោះ គេសង្កេតឃើញជនជាតិអង់គ្លេសពាក់អាវជម្រើសជាតិបាល់ទាត់របស់ខ្លួន ហើយថែមទាំងអង្គុយក្នុងបៀហ្គាឌិន អមជាមួយកែវប៊ីយែរស្ទើរតែមួយកែវៗម្នាក់ផងដែរ។ ក្រៅពីមានការចុះផ្សាយពីរូបភាពទាំងនេះ អ្នកនយោបាយ និងសហជីពការងារនៅអង់គ្លេសក៏បានសំណូមពរឲ្យថៅកែៗអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចេញម៉ោង ៤ល្ងាច ដើម្បីចូលរួមគាំទ្រអង់គ្លេសទាំងអស់គ្នា។ អង់គ្លេសនឹងបើកទ្វារកីឡដ្ឋាន Wembly ទទួលក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងថ្ងៃនេះ ម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)៕
29 Jun 2021
192 views
Football News
ស្វីសរង់ចាំអស់ជិត ៧០ឆ្នាំ ទើបឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗ
ស្វីសរង់ចាំអស់ជិត ៧០ឆ្នាំ ទម្រាំតែបានឡើងវគ្គ ៨ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗ។ ក្រុមជម្រើសជាតិប្រទេសអឺរ៉ុបមួយនេះបានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2020 តាមរយៈការផ្ដួលក្រុមមាន់ខ្នាយមាសបារាំងតាមរយៈបាល់ ១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៥ ទល់នឹង ៤។ លើកចុងក្រោយដែលក្រុមស្វីសឡើងទៅដល់វគ្គ ៨ក្រុមគឺកាលពីឆ្នាំ១៩៥៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលកាលនោះស្វីសខ្លួនឯងធ្វើជាម្ចាស់ផ្ទះ។ យោងតាមតារាងចំណាត់ថ្នាក់របស់ FIFA ប្រទេសអឺរ៉ុបដែលល្បីថាប្រកាន់យកនយោបាយអព្យាក្រឹត្យមួយនេះបានជាប់លេខ ១៣៕
29 Jun 2021
171 views
Football News
Kane ថា អាជីពបាល់ទាត់គេមិនជោគជ័យទេ បើមិនបានឈ្នះពានធំមួយជាមួយជម្រើសជាតិអង់គ្លេស
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បាននិយាយកាលពីពេលថ្មីៗនេះថា គេគិតថា អាជីពជាកីឡាករបាល់ទាត់របស់គេមិនជោគជ័យទេ បើមិនបានឈ្នះពានធំមួយ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ Kane បាននិយាយថា៖” ខ្ញុំសង្ឃឹមថាម្ដាយខ្ញុំមិនប្រកាន់រឿងខ្ញុំទម្លាយអាយុរបស់គាត់ចុះ ម្ដាយខ្ញុំគាត់កើតនៅឆ្នាំ១៩៦៦ ឪពុកខ្ញុំកើតនៅឆ្នាំ១៩៦៤ ហើយក្រោយគាត់កើតបាន២ឆ្នាំ ក្រុមជ្រើសជាតិអង់គ្លេសរបស់យើងក៏បានឈ្នះពាន World Cup មួយ “។ កីឡាករនេះបន្តថា៖” អញ្ចឹងហើយបានជាខ្ញុំគិតថា អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំមិនជោគជ័យទេ បើមិនបានឈ្នះពានធំមួយ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ខ្ញុំដឹងថារឿងយកឈ្នះពានធំៗអញ្ចឹង ពួកយើងនូវមានកម្រិត តែនេះជាគោលដៅដែលយើងចង់បាន ហើយខ្ញុំក៏គិតផងដែរថា ពួកយើងនឹងធ្វើបាន “។ គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនេះក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះជម្រើសជាតិអូទ្រីសក្នុងប្រកួតមិត្តភាព ដោយប្រកួតនេះជាប្រកួតសមសម្រាប់ប្រកួត UEFA Euro 2020 ដែលនឹងចាប់នៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ។
03 Jun 2021
254 views
Uefa Europa League Highlights
Highlight បាល់ទាត់ Austria 0-1 Poland
Highlight បាល់ទាត់ Uefa Euro 2020 (Fri/03/22) Austria 0-1 Poland
22 Mar 2019
380 views
Uefa Europa League Highlights
Highlight បាល់ទាត់ Belgium 3-1 Russia
Highlight បាល់ទាត់ Uefa Euro 2020 (Fri/03/22) Belgium 3-1 Russia
22 Mar 2019
602 views