Tag: UEFA Euro
Football News
Eriksen និងក្រុមពេទ្យដែលជួយគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាវគ្គផ្ដាច់ព្រ័ត្រ Euro
ខ្សែបម្រើដាណឺម៉ាក និងក្លឹប Inter Milan កីឡាករ Christian Eriksen ព្រមទាំងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដែលជួយរូបគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាប្រកួតព្រឹត្តិការណ៍ UEFA Euro ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ នាឯកីឡដ្ឋាន Wembly ប្រទេសអង់គ្លេស។ សារព័ត៌មានដាណឺម៉ាក Fagbladet បានចុះផ្សាយថា ក្រុមគ្រូពេទ្យដែលជួយ Eriksen បានបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតវគ្គ Final នៃ Euro។ ខណៈ Eriksen និងមិត្តស្រីរបស់គេ នៅមិនទាន់ច្បាស់ថា នឹងចូលរួម ឬ យ៉ាងណានោះទេ នេះបើតាមអ្នកនាំពាក្យរបស់ UEFA ប្រាប់សារព័ត៌មានបារាំង AFP។ Eriksen បានដួលសន្លប់ពេលប្រកួតរវាងដាណឺម៉ាក និងហ្វាំងឡង់ក្នុងប្រកួតបើកឆាក Euro កាលពីខែមិថុនាកន្លងទៅ។ ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានសង្គ្រោះភ្លាមៗពីសំណាក់ក្រុមគ្រូពេទ្យក្រុមជម្រើសជាតិដាណឺម៉ាក។ កីឡាកររូបនេះត្រូវបានរកឃើញថាមានបញ្ហាបេះដូង។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro 2020 វិញ នៅពេលនេះគេរកឃើញថា អ៊ីតាលីបានកក់កៅអីរួចស្រេចហើយ
07 Jul 2021
166 views
Football News
ជាង ៤០ឆ្នាំហើយនៅ Euro មិនទាន់មានកីឡាករណារកបានច្រើនជាង ៩គ្រាប់ក្នុងមួយព្រឹត្តិការណ៍ឡើយ
ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេនោះគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដោយកីឡាកររូបនេះរកបាន ១២គ្រាប់ ដោយលេងក្នុង Euro ៥សម័យកាលគឺ នៅឆ្នាំ២០០៤ ២០០៨ ២០១២ ២០១៦ និងព្រឹត្តិការណ៍ក្នុងឆ្នាំ២០២១នេះ។ យ៉ាងណាមិញ ធ្លាប់មានកីឡាករមួយរូបលេង Euro តែម្ដងទេ តែរកបាន ៩គ្រាប់ក្នុងព្រឹត្តិការណ៍នោះ។ កីឡាកររូបនោះគឺ អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Michel Platini។ អតីតកីឡាករក្លឹប Juventus រូបនេះលេងព្រឹត្តិការណ៍ Euro តែម្ដងគត់កាលពីឆ្នាំ១៩៨៤ ដែលជាឆ្នាំបារាំងលើកពាន Euro ជាលើកដំបូង។ ក្រោយចូលនិវត្តន៍ពីបាល់ទាត់ បុរសជនជាតិបារាំងរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹក និងធ្វើអ្នករដ្ឋបាលផ្នែកបាល់ទាត់រហូតបានធ្វើជា ប្រធានស្ថាប័ន UEFA កាលពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។ ជាអកុសល លោកត្រូវបានពិន័យមិនឲ្យជាប់ពាក់ព័ន្ធបាល់ទាត់រយៈពេល ៨ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ក្រោមបទល្មើសក្រមសីលធម៌ ដោយទាក់ទិននឹងការទទួលប្រាក់មិនត្រឹមត្រូវកាលពីឆ្នាំ២០១១៕
24 Jun 2021
149 views
Football News
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងលេង Euro ដោយគ្មានកីឡាករ Real Madrid សូម្បីតែមួយរូប
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងទៅលេងព្រឹត្តិការណ៍ UEFA Euro ដោយគ្មានកីឡាករមកពីក្លឹប Real Madrid សូម្បីតែមួយរូប ក្រោយពីខ្សែការពារចាស់វស្សាកីឡាករ Sergio Ramos ត្រូវបានគ្រូបង្គោលជម្រើសអេស្ប៉ាញលោក Luis Enrique ដកចេញ។ អតីតគ្រូបង្គោលក្លឹប Barcelona រូបនេះបាននិយាយប្រាប់អ្នកកាសែតថា៖ “កិច្ចសន្ទនារវាងខ្ញុំ និង Ramos ជារឿងសម្ងាត់មួយ ហើយខ្ញុំនឹងមិនប្រាប់នរណាគេទេ។ វាពិតជាមិនមែនជារឿងងាយស្រួលទេក្នុងការប្រាប់ Ramos ពីការសម្រេចចិត្តមួយនេះ តែខ្ញុំត្រូវតែសម្រេចយកអ្វី ដែលល្អសម្រាប់ក្រុមទាំងមូល “។ ខ្សែការពារកណ្ដាល Ramos រងរបួសច្រើនដងមកហើយនៅឆ្នាំ២០២១នេះ ខណៈកីឡាកររូបនេះរងរបួសចុងក្រោយនៅខែឧសភានេះ ហើយអាចរំពឹងទុកថានឹងមិនឱកាសបានចូលលេងនៅរដូវកាលនេះទេ៕
24 May 2021
198 views