Tag: UEFA Europa Conference League
Football News
ប្រកួត Europa Conference League រវាង Spurs នឹង Rennes យប់នេះ ត្រូវបានលុបចោល
ការប្រកួតរវាងក្លឹប Tottenham Hotspur នឹងក្លឹប Rennes ក្នុងក្របខ័ណ្ឌ UEFA Europa Conference League នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ(ម៉ោងប្រទេសអង់គ្លេស) ត្រូវបានលុបចោល។ នេះបើតាមការបញ្ជាក់របស់ UEFA ទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។ Spurs បានសុំផ្អាកការប្រកួតខាងលើនេះ ក្រោយពីរកឃើញកីឡាករក្រុមឈុតធំរបស់ខ្លួន ៨រូប ក៏ដូចជាបុគ្គលិក ៥រូប បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មី។ ជាពិសេសកាលពីថ្ងៃម្សិលមិញនេះ Spurs បានធ្វើការប្រកាសដោយឯកឯងតែម្ដង ដោយមិនទាន់មានការអនុញ្ញាតពី UEFA ថា ការប្រកួតខាងលើនៅថ្ងៃនេះ នឹងត្រូវលុបចោល។ យ៉ាងណានៅក្នុងថ្ងៃនេះបើយោង Sky Sports ខាង UEFA បានអនុញ្ញាត ខណៈដែរក្លឹប Rennes មានការមិនសប្បាយចិត្តជាខ្លាំង ដោយសារទើបតែប្រាប់ទៅខាងក្រុមខ្លួន ខណៈក្រុមខ្លួនបានមកដល់អង់គ្លេសរួចទៅហើយ៕
09 Dec 2021
142 views