Tag: Umtiti
Football News
Benfica គ្រោងនឹងចុះហត្ថលេខាយកខ្សែការពារ Umtiti ក្នុងលក្ខខណ្ឌខ្ចីជើង
ខ្សែការពារសញ្ជាតិបារាំង Samuel Umtiti របស់ក្រុម Barcelona អាចនឹងចូលរួមជាមួយក្រុមនៅក្នុងលីកព័រទុយហ្គាល់នាខែមករាខាងមុខនេះ។ យោងតាមអ្នកកាសែត Pedro Almeida បានឱ្យដឹងថាក្រុម Benfica បានព្យាយាមចុះហត្ថលេខាលើខ្សែការពារវ័យ ២៧ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះដើម្បីយកទៅជំនួស កីឡាករ Lucas Verissimo ដោយសារតែរបួសក្នុងរដូវកាលនេះ។ សម្រាប់ការចរចារនឹងធ្វើឡើងនៅទីក្រុងបាសេឡូណា នៅពេលដែលភាគីក្លឹបរបស់ព័រទុយហ្គាល់នឹងមកប្រកួតក្នុងក្របខ័ណ្ឌ Champions League ជុំទី 5 ជាមួយក្លឹប Barcelona ។ ខ្សែការពារ Samuel Umtiti មិនទាន់បង្ហាញខ្លួនជាលើកដំបូងទេសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕
10 Nov 2021
118 views
Football News
Umtiti បដិសេធមិនព្រមចាកចេញពី Barcelona ទេ
ខ្សែការពារ Samuel Umtiti បានបដិសេធមិនព្រមចេញពីក្រុម FC Barcelona ទេនារដូវកាលដោះដូរកីឡាករនេះ ពោលគឺរូបគេចង់បន្ដលេងនៅ Camp Nou ទៀត។ ក្រុម Barcelona បានព្យាយាមលក់កីឡាករបារាងខាងលើចេញជាយូរមកហើយ ដោយសារតែរូបគេមានតម្លៃពលកម្មខ្ពស់ តែមិនសូវបានលេងឡើយដោយសារបញ្ហារបួសជាប់ជានិច្ច។ ដោយក្រុមការងាររបស់លោក Ronald Koeman ក៏មិនមានគម្រោងប្រើប្រាស់គេផងដែរនារដូវកាលនេះ។ ដូច្នេះហើយទើបបានជាដាក់ឈ្មោះ Umtiti ក្នុងបញ្ជីត្រូវលក់ចេញ។ តែរហូតមកដល់ពេលនេះ នៅមិនមានក្រុមណាអាចយកគេបានឡើយ។ ការមិនអាចយកបាននេះ ក៏ដោយសារតែ Umtiti មិនចង់ទៅផងដែរ។ រូបគេបានច្រានចោលសំណើរទាំងអស់ដែលក្លឹបដាក់ ដោយអះអាងថាចង់បន្ដលេងនៅ Camp Nou ទៀតសិន មិនទាន់ចង់ទៅណាឡើយ។ ដោយខ្សែការពារវ័យ២៧ឆ្នាំជឿថាខ្លួនមានសមត្ថភាពក្នុងការលេងនៅទីនេះបន្ដទៀត៕
25 Aug 2021
197 views
La Liga News
ខ្សែរការពារកណ្ដាល Umtiti ចុះកុងត្រាថ្មីជាមួយ Barce ដល់ឆ្នាំ 2023
ខ្សែការពាររបស់ក្លឹប FC Barcelona ដែលមានពាក្យចរចារាមថា ក្លឹបបិសាចក្រហម Manchester United ដាក់គោលដៅទិញរូបគេ
04 Jun 2018
391 views
Other News
ខ្សែការពារ Umtiti ពិចារណា យ៉ាងយកចិត្តទុកដាក់លើការផ្លាស់ប្តូរទៅ Man Utd
កីឡាកបារាំងរវ័យ 24ឆ្នាំរូបនេះ កំពុងស្វែងរកកុងត្រាថ្មីជាមួយក្លឹប Barcelona បន្ទាប់ពីបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបនេះ
24 Feb 2018
380 views
Other News
Chelsea កំពុងប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារ Umtiti របស់ Barce
ខ្សែការពារសញ្ចាតិបារាំងរូបនេះ មានកិច្ចព្រមព្រៀងដោះដូរ 60លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់
05 Feb 2018
308 views
Premier League News
Man United ទាក់ទងជាមួយ Barcelona ក្នុងការទិញកីឡាករ Samuel Umtiti
លោក Mourinho បានចាត់ទុកកីឡាករ Umtiti ថាជាដៃគូដ៏ល្អឥតខ្ចោះមួយដែលស្ថិតនៅចំកណ្តាលនៃខ្សែការពារអេស្បាញ Eric Bailly
09 Nov 2017
433 views