Tag: Van Basten
Football News
លោក Van Basten ម្ចាស់ពាន Ballon d’Or ៣សម័យនិយាយអំពី Messi នឹង Ronaldo
ម្ចាស់ពាន Ballon d’Or ៣សម័យលោក Marco van Basten បានលើកឡើងថា នរណាដែលគិតថា Cristiano Ronaldo ល្អជាង Lionel Messi ពួកគេនោះគ្មានដឹងអ្វីពីបាល់ទាត់ឡើយ។ Messi ខ្សែប្រយុទ្ធរបស់ PSG និង Ronaldo តារារបស់ Manchester United ត្រូវបានគេយកមកនិយាយវែកញែកជាច្រើនឆ្នាំមកហើយថា នរណាជាកីឡាករល្អជាងគេលើលោក។ ក្នុងចំណោមការពិភាក្សាទាំងអស់ លោក Van Basten ក៏បានចូលខ្លួនមកនិយាយអំពីទស្សនៈរបស់ខ្លួនលើកីឡាករកំពូលទាំងពីររូប។ អតីតគ្រូរបស់ជម្រើសជាតិហុល្លង់បាននិយាយថា Ronaldo គឺជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែសម្រាប់អ្នកដែលថា គេល្អជាង Messi ពួកគេនោះមិនដឹងអ្វីសោះឡើយពីបាល់ទាត់។ Messi ជាកីឡាករប្លែកពីគេម្នាក់ ដែលគ្មាននរណាអាចធ្វើបានដូច។ កីឡាករដូច Messi ក្នុងរយៈពេល៥០ទៅ១០០ឆ្នាំទើបមានម្ដង។ Messi កីឡាករសញ្ជាតិអាហ្សង់ទីនធ្លាប់បានឈ្នះពាន Ballon d’Or ៧សម័យ និងរកបានជាង៨០០គ្រាប់សម្រាប់ក្លឹបនិងជម្រើសជាតិ។ ទោះបីមានការសរសើរបែបនេះក្ដី លោក Van Basten មិនបានចាត់ទុក Messi
16 Jun 2022
19 views