Tag: Varane
Football News
Conte បានដាស់តឿនទៅលោក Erik Ten Hag យ៉ាងម៉េចខ្លះទៅ…
លោក Antonio Conte បានដាស់តឿនទៅលោក Erik Ten Hag ថាលោកនឹងត្រូវទទួលរងសំពាធជាខ្លាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester United ។ Ten Hag ត្រូវបាន Man UTD ប្រកាសជាគ្រូបង្វឹកផ្លូវការជាមួយកុងត្រារយៈពេល៣ឆ្នាំ និងត្រៀមមកកាន់តំណែងនៅរដូវកាលក្រោយ ខណៈពេលនេះលោកនៅដឹកនាំ ក្លិប Ajax រហូតដល់ចប់រដូវកាល។ ដោយឡែក ពាក់ព័ន្ធនឹងការតែងតាំងលោក គឺលោក Antonio Conte បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពិតណាស់ ពួកយើងកំពុងនិយាយពីក្លិបមួយដ៏ធំ គឺជាក្លិបដ៏សំខាន់មួយ។ កុំភ្លេចឲ្យសោះថាកាលពីរដូវកាលមុន Man United បានលេខ២ និងបានពង្រឹងក្រុមជាមួយ Varane, Sancho និង Ronaldo ។ វាចម្លែកណាស់ប៉ុន្តែពួកគេធ្វើមិនបានល្អទេបើធៀបនឹងរដូវកាលមុន វាបង្ហាញថានេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសគឺទីនេះគឺលីគអង់គ្លេស។ នៅអង់គ្លេស វាជាការងារដ៏ធំសម្រាប់អ្នកចាត់ការគ្រប់រូបព្រោះកម្រិតនៃការលេងគឺពិតជាខ្ពស់។ នៅពេលអ្នកស្នាក់នៅ Manchester United គឺសំពាធនឹងមានច្រើនខ្លាំងណាស់។ អ្នកត្រូវប្រយុទ្ធដើម្បីដណ្ដើមពានរង្វាន់។ វាមិនងាយស្រួលទេព្រោះក្រុមផ្សេងក៏គេមានគំនិតបែបហ្នឹងដែរ”៕
24 Apr 2022
26 views
Football News
ក្លឹប Manchester United កំពុងរង់ចាំព័ត៌មានអំពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Varane
ក្រុមបិសាចក្រហម Manchester United នឹងត្រូវរង់ចាំដើម្បីដឹងពីការរងរបួសក្រលៀនរបស់ Raphael Varane ខណៈពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើស។ ខ្សែការពារសញ្ចាតិបារាំងរូបនេះបានរងរបួសក្នុងតង់ទី ១ ពេលជម្រើសជាតិបារាំងទទួលបានជ័យជម្នះ ក្នុងលិទ្ធផល ២ ទល់នឹង ១ ជាមួយជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Nations League ហើយគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានផ្លាស់ប្ដូរគាត់ចេញមុនពាក់កណ្តាលតង់។ Raphael Varane នឹងត្រូវវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លឹប Man United នៅថ្ងៃអង្គារហើយនឹងធ្វើការស្កេនដើម្បីជួយកំណត់ថាតើគាត់នឹងត្រូវជាសះស្បើយរយៈពេលប៉ុន្មានសប្ដាហ៍។ យោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Man United កំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះដំណឹងរបួសរបស់ Varane ដោយសារតែបញ្ហាផ្សេងៗដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងដោះស្រាយ។ ប្រសិនបើ Varane កំពុងរបួសនោះកីឡាករ Victor Lindelof និង Eric Bailly នឹងចាប់ផ្តើមការពារកណ្ដាលទល់នឹង Leicester នៅថ្ងៃសៅរ៍នេះ។ ខណះដែលខ្សែការពារនឹងត្រូវជាប្រធានក្រុម Harry Maguire ក៏កំពុងមានបញ្ហាកំភួនជើងរួចហើយដូច្នេះ Victor
12 Oct 2021
230 views
Football News
Varane របួសក្នុងពេលជួយជម្រើសជាតិបារាំង បង្កក្ដីបារម្ភដល់ Man Utd
ខ្សែការពារកណ្ដាល Raphael Varane បានទទួលរងរបួសជើងខាងស្ដាំ ក្នុងការប្រកួតបារាំងយកឈ្នះអេស្ប៉ាញ ២-១ លើកពាន Nations League កាលពីយប់មិញ។ Varane របួស បន្ទាប់ពីព្យាយាមកាត់យកបាល់ខ្សែបម្រើ Gavi របស់ជម្រើសជាតិអេស្ប៉ាញ។ សមាជិករបស់ United រូបនេះត្រូវបានប្ដូរចេញនៅនាទី៤៣ ជំនួសវិញដោយកីឡាករ Dayot Upamecano។ របួសនេះបានបង្កក្ដីបារម្ភដល់បិសាចក្រហមជាខ្លាំង នៅពេលដែលលីគចាប់ផ្ដើមលេងវិញ។ ប្រកួតបន្ទាប់នៅ Premier League ក្លឹប Man United នឹងត្រូវប៉ះ Leicester City ហើយ Varane និង Harry Maguire អាចនឹងវត្តមានទាំងពីរនាក់តែម្ដង។ Eric Bailly ឬ Phil Jone អាចនឹងមកជំនួសនៅតំបន់ការពារកណ្ដាលចាប់ដៃគូជាមួយ Victor Lindelof ៕
11 Oct 2021
164 views
Football News
Varane បាននិយាយសរសើរ Cristiano Ronaldo៖“ មានគាត់នៅជាមួយយើងប្រសើរជាងឲ្យគេប្រឆាំងយើង”
ខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United បាននិយាយសរសើរមិត្តរួមក្រុមរបស់គេគឺ Cristiano Ronaldo ។ Varane៖“ ការបន្តលេងក្នុងកម្រិតដូចគ្នានៅអាយុរបស់គាត់មិនមែនកើតឡើងដោយចៃដន្យទេ។ គាត់គឺជាឧទាហរណ៍មួយ។ វាអស្ចារ្យណាស់ដែលអាចលេងនិងនៅជាមួយគាត់។ ដូចដែលយើងស្គាល់គាត់ច្បាស់គាត់បានធ្វើដើម្បីឈ្នះនិងរកគ្រាប់បាល់។ យើងដឹងពីអារម្មណ៍ដែលគាត់មាន។ គាត់គឺជាកីឡាករដែលមិនគួរឱ្យជឿ” ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានរាយការណ៍ប្រាប់ Telefoot នឹង Marca ថាវាល្អប្រសើរដែលមានគាត់នៅជាមួយយើងជាជាងឲ្យគាត់លេងប្រឆាំងនឹងយើង” ៕
22 Sep 2021
203 views
Football News
ទោះ Ronaldo មក Man Utd ក៏ដោយ Supercomputer ទាយថាក្រុមនេះនឹងឈ្នះពាន
តាមការវិភាគតាម Supercomputer របស់អង់គ្លេស បានបញ្ជាក់ថាទោះជាក្រុមបិសាចក្រហម Manchester United យកបាន Cristiano Ronaldo ក៏ពួកគេមិនទាន់អាចឈ្នះពានរង្វាន់ Premier League បានដែរ។ អ្នកគាំទ្រច្រើនគិតថា Man Utd ជាបេក្ខភាពខ្ពស់ហើយដែលអាចឈ្នះពានរង្វាន់ Premier League បាន បន្ទាប់ពីពួកគេអាចនាំយក Ronaldo ត្រលប់មកវិញបាន។ ខណៈដែលក្រុមរបស់លោក Ole ក៏បានបំពេញចន្លោះប្រហោងនៅតំបន់ការពារបន្ថែមទៀតផងដែរ ដោយចុះកុងត្រាយក Varane ពីក្រុម Real Madrid ។ តែបើតាមការវិភាគមួយទៀត បានឱ្យឃើញថា Man Utd មិនមែនជាក្រុមភាគរយច្រើនឈ្នះពាននោះទេ។ ការវិភាគតាមរយៈ Supercomputer បានបង្ហាញឱ្យឃើញពីទម្រង់លេងនៃក្រុមទាំងអស់។ ដោយស្ថិតិបានបង្ហាញថា Manchester City នៅតែអាចឈ្នះពានរង្វាន់បានទៀតនារដូវកាលនេះ។ ខណៈដែលក្រុមលេខ២នឹងបានទៅលើក្រុម Chelsea, លេខ៣ បានទៅលើក្រុម Liverpool ហើយ ក្រុមលេខ៤បានទៅលើក្រុម Manchester United ។
09 Sep 2021
193 views
Football News
Solskjaer ចង់បានកម្លាំងបន្ថែមនៅ២តំបន់នេះទៀតក្រោយយកបាន Sancho និង Varane
អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា លោកកំពុងចង់បានកម្លាំងបន្ថែមទៀតក្រោយយកបានខ្សែបម្រើប្រយុទ្ធ Jadon Sancho ពី Dortmund និង Raphael Varane ពី Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ Sancho បានប្រកាសជាផ្លូវការកាលពីខែមុនជាមួយតម្លៃ៧៣លានផោន ស្របពេល Varane ក៏គ្រោងប្រកាសផ្លូវការនៅសប្ដាហ៍ក្រោយ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។ កីឡាករថ្មី២រូបខាងលើនេះអ្នកចាត់ការសញ្ជាតិអង់គ្លេសមើលឃើញថា មិនទាន់គ្រប់គ្រាន់ និងចង់បាន២តំបន់ទៀតគឺបម្រើកណ្ដាល និងខ្សែការពារស្លាបស្ដាំដែលអាចឡើងចុះបានពោលគឺទៅជួយប្រយុទ្ធ និងចុះមកការពារវិញបានលឿន នេះបើតាមការចុះផ្សាយរបស់ Goal.Com។ Solskjaer បានបញ្ជាក់ទៀតថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះគឺលោកបាននាំយកកីឡាករពីររូបរួចរាល់ហើយ ដែលនេះជាការពង្រឹងបន្ថែមរាល់ចំណុចដែលលោកគិតថានៅខ្វះខាត។ ប៉ុន្តែត្រូវចាំមើលថា នឹងមានអ្វីកើតឡើងបន្ទាប់មកទៀត។ បាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ មិនថាការនាំចូល និងការចាកចេញរបស់កីឡាករ។ «យើងចង់បានជម្រើសដ៏ល្អបំផុតមួយ»នេះជាការបន្ថែមរបស់ Solskjaer ៕
06 Aug 2021
165 views
Football News
ផ្លូវការហើយ! Man Utd ទិញ Varane ក្នុងតម្លៃខ្លួន៤២លានផោន
ក្រុម Manchester United បានប្រកាសជាផ្លូវការទិញបានខ្សែការពារ Raphael Varane ពីក្រុម Real Madrid ក្នុងតម្លៃខ្លួន៤២លានផោន ដោយនៅរង់ចាំតែការពិនិត្យសុខភាព និងកិច្ចព្រមព្រៀងតិចតួចទៀតប៉ុណ្ណោះ។ កីឡាករវ័យ២៨ឆ្នាំខាងលើនេះ ជាកីឡាករដែលក្រុមបិសាចក្រហម Manchester United ចង់បានជាយូរមកហើយ។ ខណៈដែលកុងត្រារបស់គេនៅក្រុម Real Madrid សល់ត្រឹម១ឆ្នាំនោះ ទើបក្រុមរបស់លោក Ole មានឱកាសទាក់ទងរហូតបានសម្រេចជាមួយតម្លៃខ្លួន៤២លានផោន។ ដោយការប្រកាសយកបានកីឡាករបារាំងនេះ ត្រូវបានធ្វើឡើងកាលពីយប់មិញ ដោយក្លឹប Man Utd ផ្ទាល់តែម្ដង។ Varane អាចចាត់ទុកថាជាកីឡាករជោគជ័យម្នាក់។ រូបគេឈ្នះពានរង្វាន់ជាច្រើនជាមួយក្រុម Real Madrid ជាពិសេស UEFA Champions League ៤ដងឯណោះ។ ស្របពេលនៅជម្រើសជាតិវិញ រូបគេក៏បានឈ្នះពានរង្វាន់ World Cup 2018 ជាមួយក្រុមជម្រើសជាតិបារាំងផងដែរ៕
28 Jul 2021
243 views
Football News
ឮថា United និង Real យល់ព្រមគ្នាហើយលើតម្លៃខ្លួនរបស់ Varane ហើយ
Manchester United ខិតជិតយកបានខ្សែការពារ Raphael Varance ហើយ បន្ទាប់ពីយល់ព្រមលើតម្លៃផ្ទេរ៤៥លានអឺរ៉ូជាមួយ Real Madrid។ នេះបើយោងតាមសារព័ត៌មានបារាំង។ កាសែតបារាំង Le Parisien បានរាយការណ៍ថា ប្រភពមួយក្នុងក្លឹប Manchester United និយាយថាក្លឹបបានព្រមព្រៀងលើតម្លៃខ្លួនរបស់កីឡាករវ័យ២៨ឆ្នាំហើយ។ ក្នុងការចរចាក្លឹបបានយល់ព្រមតម្លៃខ្លួនក្នុងរង្វង់៤៥លានអឺរ៉ូ។ Varane អាចនឹងបង្ហាញខ្លួនជាកីឡាកររបស់ Old Trafford នៅចុងបញ្ចប់សប្ដាហ៍នេះ។ United ក៏បានគេដឹងថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារសញ្ជាតិបារាំងដល់ឆ្នាំ២០២៦ហើយដែរ។ ប្រសិនបើ Varane មកមែននោះ គេនឹងក្លាយជាដៃគូដ៏សំខាន់ជាមួយ Harry Maguire៕
26 Jul 2021
200 views
Football News
Man Utd ជិតទិញបាន Varane និង Trippier ហើយក្នុងតម្លៃជិត ១០០លានដុល្លារ
ក្លឹប Manchester United ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា ជិតទិញបានខ្សែការពារ ២រូបនេះមែនទែនហើយគឺ Raphael Varane និង Kieran Trippier សម្រាប់រដូវកាលក្ដៅថ្មីខាងមុខ។ សម្រាប់រដូវកាលថ្មីទៅមុខនេះ អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer មានបំណងចង់ពង្រឹងខាងខ្សែការពារឲ្យបានល្អប្រសើរជាងរដូវកាលមុន។ ដូច្នេះហើយលោកក៏សម្រេចហ៊ានចំណាយលុយជាង ៩៣លានដុល្លារ ដើម្បីទិញយកកីឡាករទាំងពីរខាងលើ។ នៅក្នុងទឹកប្រាក់ជិត១០០លានដុល្លារនេះ Man Utd បានចំណាយជាង ៧០លានដុល្លារទៅលើ Varane និង ១៣លានដុល្លារទៅលើ Trippier ។ បើប្រភពខាងលើក្លឹបមួយនេះគ្រោងនឹងបញ្ចប់កិច្ចចរចា និងនាំយកខ្សែការពារទាំង២រូបខាងលើមករបស់ក្លឹបរបស់ខ្លួននៅសប្ដាហ៍ក្រោយ។ Varane បានមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១១មកដោយចូលរួមលេងបាន ៣៦០ប្រកួត និងរកគ្រាប់បាល់បាន១៧គ្រាប់ ខណៈ Trippier មកលេងឲ្យ Atletico Madrid តាំងពីឆ្នាំ២០១៩ ដោយធ្លាប់ចូលលេងបាន ៦៨ប្រកួត និងធ្លាប់រកបានគ្រាប់បាល់សោះ៕
17 Jul 2021
168 views
Football News
Real Madrid ទំនងជាមិនបន្តកុងត្រារបស់ Ramos ទេប្រសិនបើ Varane នៅបន្តនៅក្លឹប
ក្លឹប Real Madrid នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្សែការពារកណ្តាលពីររូបក្នុងពេលតែមួយនារដូវក្តៅនេះគឺ Raphael Varane និង Sergio Ramos ។ បើយោងទៅតាមកាសែត AS ដំបូងនឹងសំលឹងមើលស្ថានភាពជុំវិញខ្សែការពារសញ្ជាតិបារាំងជាមុនសិនហើយបន្ទាប់មកពួកគេនឹងពិនិត្យមើលកិច្ចសន្យារបស់ខ្សែការពារសញ្ជាតិអេស្បាញ។ អនាគតរបស់ Ramos នៅក្លឹបត្រូវបានគេនិយាយថាមានទំនាក់ទំនងដូចគ្នាជាមួយស្ថានភាព Varane ។ កាលពីប៉ុន្មានខែមុនក្លឹប Real Madrid បានផ្តល់ជូន Varane នូវកិច្ចសន្យាថ្មីប៉ុន្តែកីឡាកររូបនេះមិនបានបង្ហាញចំណាប់អារម្មណ៍ពិសេសណាមួយនៅក្នុង កិច្ចព្រមព្រៀងនោះទេ។ អ្នកគាំទ្ររបស់ Varane បានធ្វើការប្រឆាំងនឹងក្លិបអធិរាជស Real Madrid កាលពីប៉ុន្មានសប្តាហ៍មុនក្នុងការទាមទារដំឡើងប្រាក់ឈ្នួលគួរឱ្យកត់សម្គាល់ដែលមិនសមស្របនឹងយុទ្ធសាស្ត្របច្ចុប្បន្នរបស់ Real Madrid ។ ក្លឹបកំពុងចុះហត្ថលេខាលើកីឡាករថ្មីដោយចរចាការកាត់បន្ថយប្រាក់ខែហើយនឹងមិនមានករណីលើកលែងសម្រាប់ Varane ទេ។ ក្រុម Real Madrid ពិតជាមានឆន្ទៈក្នុងការពិចារណាជម្រើសនៃការលក់ខ្សែការពារកណ្ដាលវ័យ ២៨ ឆ្នាំរូបនេះ។ ហើយក្លឹបនឹងយល់ព្រមអនុញ្ញាតឱ្យខ្សែការពារសញ្ជាតិបារាំង Rafael Varane ចាក់ចេញទៅដើម្បីទទួលបានទឹកប្រាក់ប្រហែល ៧០ លានផោន។ ក្លឹបដែលមានមូលដ្ធានក្នុងទីក្រុងម៉ាឌ្រីដខាងលើបានយល់ព្រមរួចហើយក្នុងការផ្ទេរ David Alaba ពីក្លឹប Bayern Munich
18 May 2021
221 views
Uefa Chanpions League News
Varane ថា ការជួប Barce នៅវគ្គផ្ដាច់ព្រ័ត្រ UCL ជារឿងល្អ តែខ្ញុំចង់ប៉ះគ្នាវគ្គ8 ក្រុមជាង
ពិតណាស់ នៅយប់ថ្ងៃសុក្រ ការចាប់ឆ្នោតវគ្គ 8ក្រុមចុងក្រោយទាំង Champions League និង Europa League នឹងចាប់ផ្ដើម
16 Mar 2018
498 views
Other News
Man Utd កំពុងទ្រាមប្រាក់ 60 លានអឺរ៉ូ ទុកដេញថ្លៃ Varane ពី Real Madrid
គ្រូបង្វឹករបស់ Manchester United លោក Jose Mourinho មានបំណងចង់នាំយកខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅនេះ
05 Mar 2018
237 views
Premier League News
ការចាប់អារម្មណ៍ពី Varane របស់ក្រុម Manchester United អាចធ្វើឱ្យមានការព្រួយបារម្ភពី Lindelof
កីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅលេងនៅទឹកដី Old Trafford នៅរដូវក្តៅនេះ
27 Nov 2017
292 views