Tag: Veteran Gianluigi Buffon
Other News
អ្នកចាំទី Buffon អេះអុញសុំ Juventus តកុងត្រាថែមមួយឆ្នាំទៀត
អ្នកចាំទី Veteran Gianluigi Buffon ត្រូវបានគេដឹងថាមិនទាន់មានគម្រោងចូលនិវត្តន៍នោះឡើយ នាចប់រដូវកាល ២០១៩/២០ នេះ ពោលគឺកំពុងអេះអុញសុំក្លឹប Juventus ឲ្យបន្តកុងត្រាសម្រាប់ខ្លួនរយៈពេល ១ ឆ្នាំបន្ថែមទៀត។ ស្ថិតក្នុងវ័យ ៤១ ឆ្នាំ Buffon នៅរាត្រីនេះនឹងមានឱកាសតាមស្មើកំណត់ត្រាជើងចាស់ Paolo Maldini នៃការបង្ហាញខ្លួន ៦៤៧ ប្រកួតសរុបនៅ Serie A។ កុងត្រារបស់លោកត្រូវបញ្ចប់នាខែមិថុនា ឆ្នាំ ២០២០ ក្រោយដកខ្លួនចេញពី Paris ដោយឡែកលោកចង់តកុងត្រាថ្មីដល់ឆ្នាំ ២០២១ មុននឹងប្រកាសចូលនិវត្តន៍។ រំឭកថាបច្ចុប្បន្នកម្រិតពិន្ទុរបស់ Juventus និង Inter Milan កំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅតារាងលីគអ៊ីតាលី ដោយនៅជំនួបជុំទី ១៧ សេះបង្កង់នឹងត្រូវជួប Sampdoria នៅរាត្រីនេះ៕
19 Dec 2019
161 views