Tag: Victor Moses
Other News
ក្លឹប Inter Milan នឹងសម្រេចកិច្ចព្រមព្រៀងខ្ចីជើងខ្សែបម្រើស្លាប Victor Moses របស់ Chelsea
ក្លឹបអ៊ីតាលីInter Milan ជិតសម្រេចកិច្ចព្រមព្រៀងខ្ចីជើងខ្សែបម្រើស្លាប Victor Moses ពីក្លឹប Chelsea បន្ទាប់ពីអតីតគ្រូបង្វឹកគ្រូបង្វឹក Antonio Conte បានដាក់សំណើរច្បាស់លាស់ ដើម្បីផ្ទេរកីឡាកររូបនេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ធ្លាប់លេងនៅក្រោមការដឹកនាំរបស់លោក Conte នៅពេលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះដឹកនាំក្លឹប Chelseaហើយបានបង្ហាញពីបំណងចង់ផ្ទេរទៅលេងនៅក្លឹប Inter Milan ភ្លាមៗផងដែរ។ ក្លឹប Fenerbahceគឺជាក្លឹបដែលកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះលេងក្នុងកិច្ចសន្យាខ្ចីជើង ប៉ុន្តែនឹងមិនរារាំងការចាកចេញរបស់ Moses ទៅលេងនៅអ៊ីតាលីនោះទេ។ ខ្សែបម្រើស្លាបរូបនេះនឹងវិលត្រឡប់ទៅ Chelsea វិញ ដើម្បីរៀបចំលេងខ្ចីជើងទៅក្លឹប Inter Milan ភ្លាមៗ គឺរហូតដល់ខែមិថុនាដោយឥតតម្លៃផ្ទេរ៕
18 Jan 2020
192 views