Tag: Villarreal
Football News
Luis Diaz រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយបានឡើងទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង
ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានគេឃើញរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយក្លឹប Liverpool របស់ខ្លួនបានឡើងទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះក្លឹប Villarreal ទាំងពីរជើង ក្នុងប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២។ ការឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតពាន UCL នេះជាលើកទីមួយហើយ ក្នុងអាជីពរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធនេះរំភើបខ្លាំងដល់ថ្នាក់ស្ទើរស្រក់ទឹកភ្នែកបែបនេះ។ ក្នុងការប្រកួតខាងលើជើងទី២ ដែលលទ្ធផល Liverpool យកឈ្នះ Villarreal ៣-២ យប់មិញ Luis Diaz ក៏បានចូលរួមចំណែកស៊ុតចូលបាន ១គ្រាប់ផងដែរ។ Luis Diaz ទើបផ្លាស់ពី Porto មក Liverpool ក្នុងរដូវកាលនេះ ដោយចូលបាន២១ប្រកួត និងស៊ុតចូលបាន ៥គ្រាប់៕
04 May 2022
14 views
Football News
Salah ឆ្លើយម៉ាឆ្ងាញ់ ពេលសួរថា ហេតុអ្វីបានជាចង់សងសឹក Real Madrid?
ខ្សែបម្រើប្រយុទ្ធ Mo Salah បាននិយាយថា គេចង់ជួប Real Madrid ជាង Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយសួរពីហេតុផល គេឆ្លើយថា វាជារឿងផ្ទាល់ខ្លួន។ Liverpool បានកក់កៅអីវគ្គវគ្គផ្ដាច់ព្រ័ត្រ UCL ដែលនឹងត្រូវលេងនៅកីឡដ្ឋាន Stade de France ហើយ បន្ទាប់ពីទម្លាក់ Villarreal សរុបទាំងពីរជើង ៥-២។ នេះមានន័យថា ហង្សក្រហមនឹងត្រូវប្រឈមមុខជាមួយ Real Madrid ឬ Man City ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីជើងទីមួយនៅកីឡដ្ឋាន Etihad City បានយកឈ្នះ Real Madrid ៤-៣។ យ៉ាងណា ក្នុងក្ដីស្រមៃរបស់ Salah ចង់សងសឹកជាមួយ Real Madrid។ Real Madrid ធ្លាប់យកឈ្នះ ៣-១ លើ Liverpool
04 May 2022
27 views
Football News
Klopp ថា Liverpool ត្រូវតៀមឲ្យមែនទែន ព្រោះ Villarreal នឹងខំវាយបកវិញជាមិនខាន
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងកាលពីម្សិលមិញនេះថា ក្លឹបលោកត្រូវត្រៀមប្រកួត UEFA Champions League ជើងទី២ឲ្យមែនទែន ព្រោះក្លឹប Villarreal នឹងខំវាយបកមកវិញខ្លាំងជាមិនខាន។ លោក Klopp បាននិយាយថា៖” យើងត្រូវតែត្រៀមលេងកំពូលប្រកួតមួយនេះឲ្យមែនទែន ព្រោះពួកគេ (Villarreal) នឹងខំវាយបកមកវិញខ្លាំងដើម្បីឲ្យតាមទាន់យើងជាមិនខាន។ ពួកគេនឹងព្យាយាមខ្លាំង ជាងអ្វីដែលយើងនឹងខំទប់ពួកគេ “។ លោកបានបន្តថា៖” អ្វីដែលខ្ញុំបារម្ភគឺយើងត្រូវធ្វើអីខ្លះ និងត្រៀមទក់សាច់របស់ពួកគេម៉េចខ្លះ។ យ៉ាងណាមិនឲ្យចាញ់ ១-០ ឬក៏ម៉េចនោះទេ តែម៉េចក៏ការប្រកួតបាល់ទាត់យ៉ាងម៉េចក៏មាន តែយើងនឹងខំលេងប្រកួតនេះឲ្យល្អបំផុត “។ ចំពោះក្រុម Villarreal គ្រូបង្គោល Unai Emery ក៏បាននិយាយផងដែរថា នឹងខំវាយបកស៊ី Liverpool វិញឲ្យបាន។ ចំពោះការប្រកួតខាងលើតង់ទី១ Liverpool យកឈ្នះ Villarreal ២-០ ចំពោះការប្រកួតតង់ទី២ នឹងចាប់ផ្ដើមនៅម៉ោង២យប់ ទៀបភ្លឺនេះ៕
04 May 2022
19 views
Football News
Klopp ថាប្រហែល Juve និង Bayern មើលស្រាល Villarreal ទើបធ្លាក់ តែ Liverpool មិនដូចគ្នាទេ
អ្នកចាត់ការ Jurgen Klopp បានសន្យាថា Liverpool នឹងមិនមើលស្រាល Villarreal ក្រុមរបស់លោក Unai Emery ឡើយសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។ ហង្សក្រហមនឹងបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមខ្លាំងមកពី La Liga សម្រាប់ជើងទីមួយនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ។ Villarreal បានបង្កភាពភ្ញាក់ផ្អើលក្នុងរដូវកាលនេះដោយបានទម្លាក់ Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ រួចបន្តបំបាក់ Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយទៀត។ ចំណុចនេះហើយលោក Klopp បានរំឭកថា Liverpool នឹងមិនមើលស្រាល Villarreal ឡើយ។ មុនការប្រកួតមកដល់លោក Klopp បាននិយាយថា Villarreal បានទទួលផលចំណេញ ដោយសារតែប្រហែល Juventus និង Bayern បានមើលស្រាលពួកគេ ប៉ុន្តែវាមិនអាចកើតឡើងឡើយសម្រាប់ Liverpool។ Villarreal ចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ តែនេះក៏ជារឿងសំខាន់ដូចគ្នាសម្រាប់ហង្សក្រហម។ Klopp ក៏បានសរសើរផងដែរថា Unai ជាអ្នកចាត់ការពូកែម្នាក់។ រំឭកថា លោក
28 Apr 2022
27 views
Football News
Vlahovic រកគ្រាប់បាល់ឲ្យ Juventus តាំងពីនាទីទី ១ បានត្រឹមតែស្មើជាមួយ Villarreal
Dusan Vlahovic រកគ្រាប់បាល់បានតាំងពីវិនាទី៣២ ក្រោយកែបាល់ភ្លាមៗ ប៉ុន្តែនៅចុងបញ្ចប់ក្រុម Juventus បានត្រឹមស្មើក្រុម Villarreal ក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ជើងទី១។ សម្រាប់ការប្រកួតនេះដែរ ក្រុម Juventus ចាប់ផ្ដើមបើកការនាំមុខមុនតាំងពីកែបាល់ភ្លាមៗម្ល៉េះ ដោយកីឡាករចំណូលថ្មី Vlahovic ធ្វើបានសម្រេច។ តែគួរឱ្យសោកស្ដាយការនាំមុខនេះ មិនអាចរក្សារហូតដល់ចប់ការប្រកួតបានទេ។ នៅនាទី៦៦ កីឡាករ Parejo របស់ក្រុម Villarreal ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន ហើយវាបានរក្សាលទ្ធផល ១ ទល់នឹង ១ នេះរហូតដល់ចប់ការប្រកួតតែម្ដង។ យ៉ាងណាមិញ សម្រាប់ការប្រកួតនៅរដូវកាលនេះប្លែកពីរដូវកាលមុនៗ ដោយមិនគិតគ្រាប់បាល់ក្រៅដីទេនោះ មានន័យថាក្រុមទាំងពីរនឹងត្រូវស្វែងរកចាញ់ឈ្នះម្ដងទៀត នៅទឹកដីអ៊ីតាលីវិញម្ដង នៅ៣សប្ដាហ៍ក្រោយ៕
24 Feb 2022
59 views
Football News
ថ្នាក់លើ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid
ក្រុមប្រឹក្សាភិបាលរបស់ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid តាមសំណើចង់បានរបស់អ្នកចាត់ការលោក Thomas Tuchel នេះបើតាមរបាយការណ៍នៅក្នុងប្រទេស អេស្ប៉ាញ។ ជាការពិតណាស់ នៅដំណាច់រដូវកាលនេះ Chelsea ប្រឈមមុខបាត់បង់ខ្សែការពារឆ្នើម ៣ រូបក្នុងនោះមាន Antonio Rudiger, Andreas Christensen និង Cesar Azpilicueta ដោយសារកុងត្រារបស់ពួកគេផុតកំណត់ ហើយម្យ៉ាងពួកគេក៏នឹងអាចចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ។ ជាមួយគ្នានេះ Chelsea កំពុងតែស្វែងរកខ្សែការពារដែលមានគុណភាពមួយចំនួន ដើម្បីជំនួសតំណែងរបស់កីឡាករដែលអាចចាកចេញថ្មីៗនេះក្រុមតោខៀវបានដាក់រ៉ាដាទៅលើខ្សែការពារមួយចំនួនក្នុងនោះមាន Jules Kounde របស់ Sevilla កីឡាករ Pau Torres របស់ Villarreal និង Matthijs de Ligt របស់ Juventus។ ទោះបីយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់កាសែត Marca បានឱ្យដឹងថា, ក្រុមម្ចាស់ជើងឯកពាន Champions League កំពុងបង្កើនកិច្ចខិតខំដើម្បីចូលចរចាយក
21 Feb 2022
58 views
Football News
Xavi បញ្ជាក់ថាកីឡាករ Frenkie De Jong ជាតួឯកប្រចាំក្រុម
លោកគ្រូបង្វឹក Xavi Hernandez បានបង្ហើបឲ្យដឹងថាក្លិប Barcelona នឹងមិនលក់ខ្សែបម្រើ Frenkie De Jong ឡើយព្រោះគេជាតួឯកដ៏សំខាន់ក្នុងក្រុមរបស់លោក។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា De Jong អាចនឹងផ្លាស់ទៅ លេងនៅ ក្លិបផ្សេងហើយ Barcelona ក៏ព្រមដោះលែងឲ្យគេចាកចេញដែរ ដោយគិតថាក្លិបអាចលក់យកគេបានលុយច្រើនគួរសមដើម្បីយកមកសម្រាលបន្ទុកហិរញ្ញវត្ថុ។ យ៉ាងណាមិញលោក Xavi បានច្រានចោលព័ត៌មាននោះដោយនិយាយថា៖ “គេមិនអាចផ្ទេរចេញទៅ ណានោះទេ គេពិតជាកីឡាករសំខាន់របស់ពួកយើងនិងអាចធ្វើឲ្យក្រុមនេះផ្លាស់ប្ដូរបាន។ថ្ងៃមុនគេបានរកគ្រាប់បាល់១គ្រាប់(ទល់នឹង Villarreal) ។ Paul Torres បានព្យាយាមគាបសង្កត់គេតែពួកយើងចង់ឆក់យកបាល់មកវិញហើយ Frenkie ក៏អាចធ្វើបាន។គេពិតជាលេងបានល្អណាស់ក្នុងការប្រកួតជាមួយ Villarreal ”។ គួរបញ្ជាក់ផងដែរថា Barcelona បានទិញយក Frenkie De Jong ពីក្លិប Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន១០៩ប្រកួតហើយ៕
04 Dec 2021
121 views
Football News
Bruno សរសើរ Carrick ថានឹងអាចក្លាយជាកំពូលគ្រូបង្គោល
ខ្សែបម្រើ Bruno Fernandes បានសរសើរលោក Michael Carrick អតីតអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ក្រោយការប្រកួតនឹងក្លឹប Arsenal នៅក្នុងថ្ងៃនេះថា លោកនឹងក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប។ Bruno បាននិយាយថា៖” កាលពីប្រកួតនឹង Villarreal ខ្ញុំខឹងនឹង Carrick នឹងមែនទែន តែជីវិតជាគ្រូ ជាអ្នកដឹកនាំក្រុមអញ្ចឹងហើយ។ ខ្ញុំមើលឃើញថា អនាគតជាគ្រូបង្គោលរបស់គាត់គឺនឹងល្អមែនទែនទៅថ្ងៃមុខ។ គាត់ដឹងពីរបៀបនិយាយជាមួយកីឡាករ។ បើមានឱកាសគាត់នឹងអាចក្លាយជាកំពូលគ្រូបង្គោលដ៏ឆ្នើមមួយរូប “។ លោក Carrick បានចាកចេញពី Man Utd ហើយនៅក្នុងថ្ងៃនេះ ក្រោយរួមរស់ជាមួយក្រុមនេះ រយៈពេល១៥ឆ្នាំ បើគិតទាំងអាជីពជាកីឡាករ និងអាជីពជាថ្នាក់ដឹកនាំរបស់ក្រុមនេះ។ លោកធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្លឹប និងឡើងជាអ្នកជាអ្នកចាត់ការបណ្ដោះអាសន្នក្រោយ Ole បញ្ចប់ពីតួនាទីផងដែរ។ ក្នុងឱកាសជាអ្នកដឹកនាំបណ្ដោះអាសន្ននេះ លោកបានដឹកនាំ៣ប្រកួត ដែលមានលទ្ធផលឈ្នះ២ប្រកួតគឺប្រកួតតទល់នឹង Villarreal និង Arsenal ព្រមទាំងមានលទ្ធផលស្មើមួយដងគឺប្រកួតតទល់នឹង Chelsea ៕
04 Dec 2021
106 views
Football News
Carrick ថាជ័យជម្នះ 2-0 ទៅលើ Villarreal មិនសំខាន់ទេសម្រាប់លោកតែ…
អតីតខ្សែបម្រើរបស់អង់គ្លេស Michael Carrick បាននិយាយថា ជ័យជម្នះ 2 ទល់នឹង 0 របស់ Manchester United ទៅលើក្រុម Villarreal កាលពីយប់មិញក្នុងពានរង្វាន់ UEFA Champions League មិនសំខាន់ទេសម្រាប់លោក តែវាសម្រាប់ក្លឹប និងកីឡាករគ្រប់គ្នា ហើយពិសេសគឺសម្រាប់លោក Ole Gunnar Solskjaer ។ អតីតកីឡាកររបស់បិសាចក្រហមខាងលើបាននិយាយថា ជ័យជម្នះនេះមានចំណែករបស់ Ole ដែរ ព្រោះអតីតអ្នកចាត់ការដែលទើបបណ្ដេញចេញធ្លាប់បានណែនាំអំពីរបៀបលេងទល់ក្រុមរបស់អេស្ប៉ាញមួយនេះ។ បើទោះជាការដឹកនាំដំបូងធ្វើបានល្អយ៉ាងណាក្ដី ក៏អ្នកចាត់កាបណ្ដោះអាសន្នរូបនេះបាននិយាយថា វាជារឿងរបស់ក្លឹប និងកីឡាករទាំងមូល មិនមែនសម្រាប់តែលោកឡើយ។ ២គ្រាប់របស់ Manchester United យប់មិញគឺរកបានដោយ Ronaldo នៅនាទីទី 78 និងគ្រាប់ទី 2 រកបានដោយខ្សែប្រយុទ្ធតម្លៃ 73 ផោន Jadon Sancho ហើយក៏ជាគ្រាប់ទី 1 របស់ Sancho ផងដែរ៕
24 Nov 2021
96 views
Football News
Emery ថា Newcastle ពិតជាចាប់អារម្មណ៍ចង់បានលោកធ្វើជា អ្នកចាត់ការថ្មីមែន
លោក Unai Emery គ្រូបង្គោលក្លឹប Villarreal បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ក្លឹប Newcastle United ពិតជាចាប់អារម្មណ៍ចង់បានលោកធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹបពួកគេមែន។ លោក Emery បាននិយាយថា៖” ខាង Newcastle ពិតជាចាប់អារម្មណ៍ចង់បានខ្ញុំពិតមែន។ តែអត់ទាន់មានអីលើសពីហ្នឹងទេ “។ លោកបានបន្តថា៖” ពួកគេអត់ទាន់បានលើកសំណើជាផ្លូវការមកកាន់ខ្ញុំ និងក្លឹបខ្ញុំនៅឡើយទេ។ និយាយទៅអត់ទាន់អីលើសពីហ្នឹងផ្សេងទៀតមែន។ មុនពេលសម្រេចថា ទៅ ឬមិនទៅ ខ្ញុំនឹងនិយាយរឿងនេះជាមួយក្លឹបខ្ញុំសិន “។ សូមរំលឹកផងដែរថា លោក Emery ជាបេក្ខជនឈានមុខដែល Newcastle ចង់បានខណៈប្រធានក្លឹប Villarreal បានត្រឹមសង្ឃឹមថាគ្រូបង្គោលរូបនេះនឹងនៅដឹកនាំក្លឹបលោករហូតដល់ចប់កុងត្រាឆ្នាំ២០២៣៕
03 Nov 2021
115 views
Football News
Man City គ្រោងជះលុយទិញយកកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ
យោងតាមសេចក្ដីរាយការណ៍ពី Todo Fichajes ក្លិប Manchester City កំពុងរៀបចំដាក់សំណើទិញយកខ្សែការពារ Pau Torres នៃក្លិប Villarreal និងក្រុមជម្រើសជាតិអេស្ប៉ាញ។ Torres បានក្លាយជាខ្សែការពារមានកេរ្តិ៍ឈ្មោះម្នាក់នៅក្របខណ្ឌ La Liga ដោយបានជួយក្រុម Villarreal លើកពាន Europa League កាលពីរដូវកាលមុនហើយ កន្លងមក ក្លិប Real Madrid ក៏ធ្លាប់ចាប់អារម្មណ៍ចង់ទិញយកគេដែរ។ ឥលូវនេះ ភាគីលោកគ្រូបង្វឹក Pep Guardiola ចង់បាន Torres មកទឹកដី Etihad ដោយ Villarreal នឹងព្រមលក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក្នុងតម្លៃខ្ទង់ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ៥៨លានដុល្លារ)។ Man City មានខ្សែការពារឆ្នើមៗជាច្រើនដូចជា Ruben Dias, John Stones និង Aymeric Laporte ប៉ុន្តែ Nathan Ake ទំនងជាត្រូវក្លិបលក់ចេញដូច្នេះក្លិបត្រូវរកខ្សែការពារមួយរូបទៀតមកជំនួស។ គួរបញ្ជាក់ផងដែរថា ក្រៅពី
08 Oct 2021
137 views
Football News
Ronaldo ធ្លាប់ចង់ឲ្យប្ដូរឈ្មោះ Champions League មកដាក់បែបនេះវិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានអះអាងថា Champions League គួរតែប្ដូរឈ្មោះទៅជា «The CR7 Champions League» វិញ ដោយសារតែគាត់មានកំណត់ត្រាច្រើន នៅក្នុងប្រកួតពានរង្វាន់កំពូលរបស់អឺរ៉ុបមួយនេះ។ ពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ទើបបានបង្កើតប្រវត្ដិសាស្ដ្រថ្មីមួយទៀត ក្រោយជួយក្រុមបិសាចក្រុម Manchester United ឈ្នះលើ Villarreal ថ្មីៗនេះ ពោលបានក្លាយជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅក្នុងការប្រកួតពានរង្វាន់ Champions League គឺចំនួន១៧៨ដង ដោយបានវ៉ាដាច់អតីតមិត្ដរួមក្រុមនៅ Real Madrid គឺអ្នកចាំទី Iker Casillas ដែលបង្ហាញខ្លួនបាន ១៧៧ដង។ មិនតែប៉ុណ្ណោះបច្ចុប្បន្នគាត់ក៏ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់បំផុតនៅក្នុងពានរង្វាន់នេះដែរ ពោលបានចំនួន ១៣៦គ្រាប់ហើយ ខណៈ Messi ឈរលេខ២ មានចំនួន ១២១គ្រាប់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះ ធ្លាប់បាននិយាយកាលកំលុងខែឧសភា ឆ្នាំ២០១៨ ថា៖ តើអ្នកណាជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ? Champions League
02 Oct 2021
325 views
Football News
Ole ថា ឲ្យតែមាន Ronaldo លើទីលានឱកាសនៅតែមាន
Cristiano Ronaldo បានរួមចំណែកដ៏សំខាន់រកបានគ្រាប់ចុងក្រោយជួយ Manchester United យកឈ្នះ Villarreal ២-១ ក្នុងការប្រកួត Champions League។ កាលពីយប់មិញគឺជាការលេងលើកទី ១៧៨ ប្រកួតក្នុងកម្មវិធី UCL សម្រាប់ Ronaldo។ ហើយកីឡាករសញ្ជាតិព័រទុយហ្គាល់ក៏រកបានគ្រាប់ចុងម៉ោងបំផុតរបស់ United នៅ Champions League ជួយសង្គ្រោះពិន្ទុដល់ក្រុមផងដែរ។ ជ័យជម្នះបែបនេះ Ole បានសរសើរថា ឲ្យតែមាន Ronaldo សង្ឃឹមនៅតែមាន។ ចប់ការប្រកួត Ole បាននិយាយថា ពេលដែលនេះមាន Cristiano លើទីលាន ឱកាសសម្រាប់ក្រុមនៅតែមាន។ គេល្អនៅមុខទី និងមានឥទ្ធិពលលើគ្រប់គ្នា ទាំងអ្នកគាំទ្រនិងកីឡាករក្នុងក្រុមទាំងមូល។ គេធ្លាប់ធ្វើបានបែបនេះច្រើនដងហើយ។ ចាំទេពេលព័រទុយហ្គាល់ប៉ះអៀរឡង់មួយខែមុន គេទាត់ប៉េណាល់ទីមិនចូល និងប៉ះបាល់បានតិចមែនទែន ប៉ុន្តែនៅចុងម៉ោងគេរកបាន២គ្រាប់។ ជ័យជម្នះនេះបានជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុជាលើកដំបូងនៅ UCL រដូវកាលនេះ។ កាលពីប្រកួតទីមួយរបស់ពួកគេបានចាញ់ Young Boys ១-២៕
30 Sep 2021
170 views
Football News
Tuchel សង្ឃឹមថា Kante និង Lukaku អាចនឹងមកជួយ Chelsea ក្នុងប្រកួតតទល់នឹង Arsenal
លោក Thomas Tuchel សង្ឃឹមថា ខ្សែបម្រើ N’Golo Kante និង ខ្សែប្រយុទ្ធ Romelu Lukaku នឹងអាចមកជួយ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តទល់នឹង Arsenal នៅថ្ងៃទីអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ Kante និង Lukaku ជាកីឡាករដែលបានអនុវត្តមានក្នុងការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីជាមួយក្លឹប Crystal Palace ក្នុងលទ្ធផលឈ្នះ ៣-០។ បើតាមការបញ្ជាក់របស់ Tuchel ផ្ទាល់ទាក់ទងនឹងមូលហេតុមិនបានចូលរួមរបស់ Kante ក្នុងការប្រកួតខាងលើនេះគឺដោយសារតែកីឡាករនេះរាងមានបញ្ហាកែងជើងក្រោយប្រកួតចប់នឹង Villarreal ក្នុងក្របខ័ណ្ឌ UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ដូច្នេះលោកក៏បានសម្រេចឲ្យកីឡាករនេះសម្រាក និងធ្វើការព្យាបាលសិន ដែលរំពឹងថានឹងជាសះស្បើយ ហើយត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមដូចធម្មតាវិញនៅពាក់កណ្ដាលសប្ដាហ៍នេះ។ សម្រាប់ Lukaku វិញដែលជាកីឡាករថ្មីសម្រាប់ Chelsea ក្នុងរដូវកាលនេះ អ្នកចាត់ការរូបនេះក៏បានបញ្ជាក់ផងដែរថា គេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយលោករំពឹងថាកីឡាករនេះនឹងបញ្ចប់ការធ្វើចត្តាឡីស័កនេះតាមពេលកំណត់ និងមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃទីអង្គារ
16 Aug 2021
172 views
Football News
តិចភ្លេច! យប់នេះ Chelsea ប៉ះ Villarreal ដណ្ដើមពាន Super Cup
ក្លឹបតោខៀវ Chelsea នឹងត្រូវតទល់ជាមួយ Villarreal នៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ ប្រកួតដណ្ដើមពាន UEFA Super Cup។ ការប្រកួតនឹងរៀបចំឡើងនៅកីឡដ្ឋាន Windsor Park ក្នុងប្រទេសអង់គ្លេស។ ការដែលមានឈ្មោះមកដណ្ដើមពាន Super Cup ដោយសារ Chelsea ជាក្រុមជើងឯក Champions League ឯ Villarreal ជាម្ចាស់ពាន Europa League។ មុនការប្រកួតមកដល់លោក Tuchel បាននិយាយថា Chelsea ត្រូវតែបញ្ចេញភាពក្លាហានដើម្បីប្រឈមមុខនឹង Villarreal ដោយគ្មានការភ័យខ្លាច។ សម្រាប់លោក Unai Emery វិញក៏បញ្ជាក់ដូចគ្នា Villarreal ត្រូវការនូវការជម្រុះទឹកចិត្តខ្លាំង ព្រោះត្រូវប៉ះក្រុមល្អជាងគេក្នុងលោក។ Chelsea និង Villarreal មិនធ្លាប់មានប្រវត្តិជួបគ្នាសូម្បីតែម្ដង ចាំមើលរាត្រីនេះនរណានឹងក្លាយជាម្ចាស់ពាន Super Cup?
11 Aug 2021
131 views
Football News
កីឡាករវ័យក្មេងឆ្នើមរបស់ Leicester សង្ស័យរបួសបាក់ជើង ក្នុងជំនួបមិត្តភាព
Wesley Fofana ខ្សែការពាររបស់ក្លឹប Leicester City ត្រូវគេសង្ស័យថាបានរបួសបាក់ជើង អំឡុងពេលការប្រកួតមិត្តភាពកម្ដៅសាច់ដុំទល់នឹង Villarreal កាលពីយប់មិញ។ កីឡាករវ័យ២០ឆ្នាំសញ្ជាតិបារាំងបានរកការប៉ះទង្គិចឈូសជើងពីកីឡាករ Fer Nino របស់ Villarreal។ ដោយមិនអាចដើរបាន Fofana ត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលាន ហើយត្រូវគេសង្ស័យថា របួសនេះទំនងជាបាក់ជើងផងដែរ។ Fofana ជាម្ចាស់ឈ្នះពានកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំរដូវកាលក្នុងក្រុម Leicester កាលពីរដូវកាលមុន បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅរដូវកាលដំបូង។ ក្នុងជំនួបកាលពីយប់មិញ Leicester បានយកឈ្នះ Villarreal ៣-២។ Leicester City ដែលជាម្ចាស់ពាន FA Cup រដូវកាលមុន នឹងត្រូវលេងជាមួយ Manchester City ដែលជាក្រុមជើងឯក Premier League ក្នុងពានបើករដូវកាល Community Shield នៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕
05 Aug 2021
162 views
Football News
មកស្គាល់ក្លឹប ដែលឈ្នះពាន UEL ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ
នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមានក្លឹបចំនួន៥ ប៉ុណ្ណោះដែលបានក្លាយជាជើងឯកលើកពាន UEFA Europa League នេះបើយោងតាមការចុះផ្សាយរបស់ Transfermarket។ នៅក្នុងរយៈពេល ១០ឆ្នាំចុខាងក្រោមនេះជាក្លឹបទាំង៥ខាងលើ៖ ក្លឹប Atletico Madrid ធ្លាប់ឈ្នះបាន២ដង: ក្នុងរដូវកាលឆ្នាំ២០១១/១២ និងរដូវកាលឆ្នាំ២០១៧/១៨ ក្លឹប Chelsea ធ្លាប់ឈ្នះបាន២ដង: ក្នុងរដូវកាលឆ្នាំ២០១២/១៣ និងរដូវកាលឆ្នាំ២០១៨/១៩ ក្លឹប Manchester United ធ្លាប់ឈ្នះបាន១ដង: ក្នុងរដូវកាលឆ្នាំ២០១៦/១៧ ក្លឹប Sevilla ធ្លាប់ឈ្នះបាន៤ដង: ក្នុងរដូវកាលឆ្នាំ២០១៣/១៤ ដល់រដូវកាលឆ្នាំ២០១៥/១៦ និងរដូវកាលឆ្នាំ២០១៩/២០ ក្លឹប Villarreal ធ្លាប់ឈ្នះបាន១ដង: ក្នុងរដូវកាលឆ្នាំ២០២០/២១៕
27 May 2021
216 views
Football News
Zidane បានប្រាប់ក្រុមជម្រើសជាតិថារូបគេនឹងចាកចេញពីក្លិប Real Madrid
លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាលោកបានប្រាប់កីឡាកររបស់គាត់ថាគាត់នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានចាកចេញពី Santiago Bernabeu រួចម្ដងទៅហើយដោយបានលាលែងពីតំណែងបន្ទាប់ពីក្រុមរបស់គាត់បានឈ្នះពានរង្វាន់ Champions League ជាលើកទី ៣ ជាប់ៗគ្នាក្នុងឆ្នាំ ២០១៨ ។ គាត់បានវិលត្រឡប់មកវិញនៅខែមីនាឆ្នាំ ២០១៩ និងបានឈ្នះពានរង្វាន់លីក Laliga មួយឆ្នាំក្រោយមកប៉ុន្តែពេលនេះគ្រូបង្វឹកខាងលើនឹងលាលែងដំណែងម្តងទៀតនៅចុងរដូវកាលនេះ។ យោងតាមគេហទំព័រ Goal បានអោយដឹងថាលោក Zidane បានប្រាប់ដល់កូនក្រុមរបស់លោកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្លិប Real Madrid មុនពេលការប្រកួតជាមួយ Sevilla នៅថ្ងៃទី ៩ ខែឧសភាសប្ដាហ៍មុនថាគាត់នឹងមិនបន្តកុងត្រារបស់គាត់ជាមួយក្រុម Real Madrid នៅចុងរដូវកាលនេះទេហើយនឹងលាលែងពីតំណែងបន្ទាប់ពីបញ្ចប់រដូវកាលជាមួយក្រុម Villarreal ។
16 May 2021
173 views