Tag: Vinicius Jr
Football News
Ancelotti បានអះអាងថា Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយ
អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។ ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។ យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។ ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕
15 May 2022
15 views
Football News
Vinicius Jr សង្ឃឹមថា Benzema នឹងបញ្ចប់រដូវកាលនេះនឹងឈ្នះពាន Ballon d’Or
ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយទៅកាន់សារព័ត៌មាន Movistar Fútbol ក្រោយក្លឹប Real Madrid ប្រកួតចាញ់ក្លឹប Manchester City ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងថ្ងៃនេះនូវលទ្ធផល ៣-៤ ដោយសង្ឃឹមថាខ្សែប្រយុទ្ធ Karim Benzema នឹងបញ្ចប់រដូវកាលនេះដោយទទួលបាន Ballon d’Or ។ Vinicius Jr បាននិយាយថា៖” ចង់និយាយទាក់ទងនឹង Karim Benzema មែន? និយាយទៅគាត់ជាជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគាត់ក៏ជាបងប្រុសខ្ញុំផងដែរ។ មានតែសង្ឃឹមថា គាត់អាចបញ្ចប់រដូវកាលនេះដោយឈ្នះពានលីគកំពូលអេស្ប៉ាញ ឈ្នះពាន Champions League និងបន្ទាប់មកបញ្ចប់ដោយឈ្នះពាន Ballon d’Or។ “។ នៅក្នុងរដូវកាលនេះ Benzema ចួលលេងឲ្យ Real Madrid បាន៤១ប្រកួតហើយ និងស៊ុតចូលបាន៤១គ្រាប់។ ខ្សែប្រយុទ្ធរូបនេះមានការឡើងទម្រង់លេងខ្លាំងដោយជួយឲ្យ Real Madrid ឈ្នះការប្រកួតធំជាច្រើនដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ និងមជ្ឈដ្ឋានបាល់ទាត់ទូទៅយល់ថាគេមានឱកាសច្រើននឹងឈ្នះពាន
28 Apr 2022
29 views
Football News
Vinicius បានលើកសសើរខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ថាយ៉ាងដូច្នេះថា…
ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius JR បានលើកឡើងថា Cristiano Ronaldo ជា កីឡាករម្នាក់ដែលល្អជាងនរណាៗទាំងអស់។ ជាការពិតណាស់ Ronaldo តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោក ហើយ មកទល់វ័យ៣៧ឆ្នាំទៅហើយ រូបគេនៅតែអាចលេងបាល់ទាត់ ជាពិសេសនោះ ថ្វីជើងនៃការបញ្ចប់ទីរបស់គេនៅតែល្អដដែល។ Vinicius បាននិយាយថា៖ “ខ្ញុំគិតថា Ronaldo ល្អជាងកីឡាករដ៏ទៃទៀតទាំងអស់។ អ្វីដែលខ្ញុំអាចគិតអំពី Ronaldo គឺគ្រាប់បាល់ គ្រាប់បាល់ គ្រាប់បាល់។ ខ្ញុំមានផ្ទាំងរូបភាពរបស់គាត់នៅលើជញ្ជាំងរបស់ខ្ញុំកាលពីខ្ញុំនៅតូច។ គាត់នៅតែជានិមិត្តរូបសម្រាប់ខ្ញុំ”៕
10 Apr 2022
47 views
Football News
Real Madrid បំបាក់ AT Madrid បន្តរសជាតិឈ្នះ១០ប្រកួតជាប់គ្នា
ក្រុម Real Madrid បានឈ្នះ ១០ប្រកួតជាប់គ្នា បន្ទាប់ពីបំបាក់ Atletico Madrid ក្នុងលិទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញ និងធ្វើឲ្យពួកគេគម្លាត ៨ពិន្ទុពីក្រុមលេខពីរ Sevilla បន្តឈរកំពូលតារាង។ ម្ចាស់ Top Scorer បច្ចុប្បន្ននៅ La Liga កីឡាករ Karim Benzema បានទាត់ Volley មួយជើងយ៉ាងស្អាត ជួយឲ្យ Real នាំមុខ ១-០។ ខ្សែបម្រើប្រយុទ្ធ Marco Asensio ជាអ្នកបន្ថែមគ្រាប់ទីពីរ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Vinicius Jr ។ Real បានចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៣ប្រកួតចុងក្រោយរបស់ពួកគេ និងមិនចាញ់សោះចាប់តាំងពីថ្ងៃទី ៣ ខែ តុលា។ Real ពេលនេះកំពុងនៅកំពូលតារាង La Liga មាន៤២ពិន្ទុ ខណៈ AT Madrid
13 Dec 2021
115 views