Tag: Vinicius
Football News
Vinicius បានលើកសសើរខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ថាយ៉ាងដូច្នេះថា…
ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius JR បានលើកឡើងថា Cristiano Ronaldo ជា កីឡាករម្នាក់ដែលល្អជាងនរណាៗទាំងអស់។ ជាការពិតណាស់ Ronaldo តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោក ហើយ មកទល់វ័យ៣៧ឆ្នាំទៅហើយ រូបគេនៅតែអាចលេងបាល់ទាត់ ជាពិសេសនោះ ថ្វីជើងនៃការបញ្ចប់ទីរបស់គេនៅតែល្អដដែល។ Vinicius បាននិយាយថា៖ “ខ្ញុំគិតថា Ronaldo ល្អជាងកីឡាករដ៏ទៃទៀតទាំងអស់។ អ្វីដែលខ្ញុំអាចគិតអំពី Ronaldo គឺគ្រាប់បាល់ គ្រាប់បាល់ គ្រាប់បាល់។ ខ្ញុំមានផ្ទាំងរូបភាពរបស់គាត់នៅលើជញ្ជាំងរបស់ខ្ញុំកាលពីខ្ញុំនៅតូច។ គាត់នៅតែជានិមិត្តរូបសម្រាប់ខ្ញុំ”៕
10 Apr 2022
56 views
Football News
Vinicius Junior ធ្លាប់យំពេលដែលក្លឹប Barca វាយបកឈ្នះ PSG ក្នុងលិទ្ធផល ៦ ទល់នឹង ១
ខ្សែបម្រើប្រយុទ្ធ Vinicius Junior បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងជំនួប El Clasico ដែល Real Madrid យកឈ្នះ Barcelona ក្នុងលិទ្ធផល ២ ទល់នឹង ១ ក្នុងកីឡដ្ឋាន Camp Nou ។ ត្បិតតែបច្ចុប្បន្នកំពុងលេងនៅ Madrid ប៉ុន្តែអតីតអ្នកតាមដានកីឡាករក្នុងប្រទេសប្រេស៊ីលរបស់ Barcelona លោក Andre Cury បានទម្លាយឲ្យដឹងថា Vinicius គឺជាអ្នកគាំទ្ររបស់ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់មួយនេះ។ និយាយក្នុងកម្មវិធីមួយលោក Andre Cury បានឲ្យដឹងថា៖ “Vinicius បានយំពេលដែល Barca វាយបកយកឈ្នះ PSG ក្នុងលិទ្ធផល ៦ ទល់នឹង ១។ គេត្រៀមនឹងចុះកុងត្រាជាមួយ Barcelona ដូចគ្នា។ភ្នាក់ងាររបស់គេទាំងពីរជាគឺជាមិត្តសម្លាញ់នឹងខ្ញុំ។ ប៉ុន្តែនៅនាទីចុងក្រោយ ពួកគេបានក្បត់ខ្ញុំនិងក្លឹប។ ចាប់តាំងពីឆ្នាំ ២០១៧ មកពួកយើងឈប់និយាយរកគ្នារហូតមក”។ Vinicius Junior បានផ្លាស់មកកាន់ Real Madrid
26 Oct 2021
131 views
Football News
Ancelotti ៖ “ El Clasico វាតែងតែជាការប្រកួតដ៏ធំ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើការចាកចេញរបស់ Lionel Messi និង Sergio Ramos នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំបំផុតរបស់ La Liga យ៉ាងដូចម្តេច។ លោក Carlo Ancelotti បានប្រាប់សារពត៍មាន Marca ថា៖ “ក្រុមទាំងពីរកំពុងផ្លាស់ប្តូរ ប៉ុន្តែវានឹងតែងតែជាការប្រកួតដ៏ធំមួយ។ ហើយយើងមិនទាន់ដឹងថាកីឡាករដូចជា Fati និង Vinicius អាចទៅដល់ទីណានោះទេ។ យើងគ្រាន់តែដឹងថាការប្រកួតនេះនឹងតែងតែជាការប្រកួតដ៏ធំ។ អារម្មណ៍របស់ខ្ញុំគឺដូចគ្នា។ ដូចគ្នាដែលខ្ញុំមានជាមួយ Cristiano និង Messi នៅលើទីលាន។ វាជាការប្រកួតពិសេស។ ឥឡូវនេះមានកីឡាករផ្សេងទៀត ហើយសម្រាប់ខ្ញុំ Barça មានកីឡាករវ័យក្មេងពិសេស”។ El Clasico នឹងគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Messi, Ronaldo នឹងខ្សែការពារ Ramos នោះទេក្នុងរដូវកាលនេះ ៕
24 Oct 2021
205 views