Tag: Vitor Pereira
Football News
លោក Frank Lampard ជាបេក្ខភាពនាំមុខគេក្លាយខ្លួនជាអ្នកចាត់ការថ្មីក្លិប Everton
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឲ្យដឹងថា លោក Frank Lampard កំពុងជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិបស្ករគ្រាប់ Everton បន្ទាប់ពីឆ្លងកាត់ការសំភាសន៍ រួចរាល់កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈការប្រកាសតែងតាំងជាផ្លូវការ ត្រូវបានរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗ។ ក្លិប Everton បានរៀបចំកិច្ចពិភាក្សា ជុំចុងក្រោយជាមួយនឹង បេក្ខភាពទាំង៣នាក់ដើម្បីមកជំនួសលោក Rafa Benitez ក្នុងនោះរួមមានលោកគ្រូ Lampard , Vitor Pereira និងគ្រូបណ្ដោះអាសន្នបច្ចុប្បន្នលោក Duncan Ferguson កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ជាមួយគ្នានេះ ម្ចាស់ក្លិប Everton លោក Farhad Moshiri បានហោះហើរមកកាន់ទីក្រុងឡុងដ៍ផ្ទាល់តែម្ដង ដើម្បីមកជួបពិភាក្សាជាមួយនឹង បេក្ខភាពទាំង៣នាក់ខាងលើ។ គួរបញ្ជាក់ដែរថា Everton កំពុងដុតដៃដុតជើង ស្វះស្វែងរក អ្នកមកជំនួសលោក Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្នុងខែមករានេះ។ ខណៈបច្ចុប្បន្ន Everton កំពុងឈរលេខ១៦ នៅក្របខណ្ឌ Premier League
30 Jan 2022
66 views