Tag: Vladimir Petkovic
Football News
គ្រូស្វីស ថាកូនក្រុមកំពុងស្រែកឃ្លានជ័យជម្នះលើអេស្ប៉ាញនៅយប់នេះ
ស្វីសដែលយកឈ្នះលើបារាំងនៅវគ្គ១៦ក្រុមចុងក្រោយនោះ នឹងបន្ដប៉ះជាមួយក្រុមខ្លាំងអេស្ប៉ាញនៅយប់ម៉ោង១១នេះទៀត សម្រាប់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ មុនការប្រកួតជក់ចិត្តខាងលើចាប់ផ្ដើម លោក Vladimir Petkovic គ្រូបង្វឹកក្រុមជម្រើសជាតិស្វីស បាននិយាយថាកូនក្រុមកំពុងស្រែកឃ្លានជ័យជម្នះលើក្រុមអេស្ប៉ាញ ដូចដែលបានធ្វើលើក្រុមបារាំងដែរ។ លោក ថាក្រុមស្វីសកំពុងបន្ដក្ដីស្រមៃរបស់ខ្លួន បើទោះជាត្រូវតតាំងជាមួយក្រុមខ្លាំងមួយដែលគ្រប់គ្នាគិតថាអាចប្រជែងពានរង្វាន់បានខ្ពស់ក៏ដោយ។ រំលឹកថានេះជាលើកដំបូងហើយសម្រាប់ក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Euro ។ ខណៈដែល៣កន្លងកន្លងមកក្នុងពានរង្វាន់ផ្លូវការធំនោះ គឺអេស្ប៉ាញឈ្នះ២ដង ហើយស្វីសឈ្នះម្ដង។ អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Enrique នេះ គឺគ្រប់គ្រងសាច់បាល់បានច្រើនខ្លាំងណាស់ ដោយដាក់គំនាបទៅលើដៃគូតែម្ដង៕
02 Jul 2021
147 views