Tag: Voetbal International
Football News
Koeman ថា Messi តឹងតែងខ្លាំងណាស់រឿងហ្វឹកហាត់ មិនដែលចង់ចាញ់អ្វីមួយទេ កាលលេងនៅ Barca
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយកាលពីពេលថ្មីៗនេះទៅកាន់សារព័ត៌មាន Voetbal International ថាកាលខ្សែប្រយុទ្ធ Lionel Messi នៅលេងឲ្យក្លឹបលោក កីឡាកររូបនេះតឹងតែងខ្លាំងណាស់រឿងហ្វឹកហាត់ មិនដែលចង់ចាញ់អ្វីមួយទេ។ លោក Koeman បាននិយាយថា Messi ជាកីឡាករល្អខ្លាំងណាស់ អញ្ចឹងបានគេឈ្នះគ្រប់សព្វ។ ច្បាស់ណាស់គេមានកីឡាករល្អៗជាច្រើនក្បែរខ្លួន ក៏ប៉ុន្តែគេធ្វើឲ្យកីឡាករទាំងនោះ និងអ្នកនៅក្នុងក្រុមរបស់គេកាន់តែល្អតែប្រសើរ។ និយាយទៅ Messi គេដឹងគ្រប់សព្វតាំងពីស្ថានភាពបាល់ត្រូវលេងម៉េច បញ្ចប់ទីយ៉ាងម៉េចអញ្ចឹងបានគេសមពាក់អាវលេខ ១០ណាស់។ មួយទៀតនៅពេលហ្វឹកហាត់ដល់តង់ចុងក្រោយអី ពេលខ្លះកីឡាករមួយចំនួន ហ្វឹកហាត់ប៉ះបាល់ស្រាលៗ តែ Messi វិញគឺលេងម៉ាអស់ជើងរហូតមង។ លោកក៏បានបន្ថែមដែរថា ដូចមុនពេលហ្វឹកហាត់អី យើងតែងហាត់អីបែបកំដៅសាច់សិន ដោយផ្ដុំកីឡាករជារង្វង់ ហើយមានកីឡាករពីរនាក់នៅកណ្ដាលរង្វង់ហ្នឹង ហើយប៉ះបាល់គ្នាទៅវិញទៅមក បើពីរនាក់ហ្នឹង អត់បានប៉ះបាល់សោះ នៅពេលគេប៉ះឲ្យគ្នាបាន២០ដងហើយនោះ ពួកគេនឹងនៅកណ្ដាលហ្នឹងដដែល តែបើអញ្ចឹងកើតឡើង៣ដងជាប់ៗគ្នា ពួកគេត្រូវដើរឲ្យអ្នកនៅជុំវិញហ្នឹង ទះក្បាលអីអញ្ចឹងទៅ។ លោកក៏ធ្លាប់សួរ Messi ថាធ្លាប់ចាញ់ពេលហាត់អញ្ចឹងអត់ គេថារាប់ឆ្នាំមកនេះទើបតែចាញ់ម្ដងគត់ ហើយពេលចាញ់អញ្ចឹងគេខឹងឡើង១អាទិត្យ។ គេពិតជាតឹងតែងមែនទែន មិនចង់ចាញ់អ្វីមួយទេ។ លោក
23 Sep 2021
174 views