Tag: Wan-Bissaka
Football News
Wan-Bissaka អាចនឹងមានទោសនៅក្នុងគុក ៦ខែដោយសារតែរឿងបើកឡាន Lamborghini
ខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Aaron Wan-Bissaka ត្រូវបានតុលាការអង់គ្លេសចោទប្រកាន់ និងកោះហៅមកបំភ្លឺនៅក្នុងថ្ងៃនេះ រឿងបានបើកឡាន Lamborghini Urus នៅទីក្រុង Greater Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅក្នុងកំឡុងដែលកីឡាកររូបនេះមិនត្រូវបានគេអនុញ្ញាតឲ្យបើកបររថយន្តដោយខ្លួនឯង។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ថ្ងៃនេះ។ បើតាមច្បាប់របស់ប្រទេសខាងលើនេះប្រសិនជា Wan-Bissaka រកឃើញដូចទៅនឹងការចោទប្រកាន់មែន កីឡាកររូបនេះអាចនឹងជាប់កុករហូតទៅដល់ ៦ខែ ប៉ុន្តែមានសិទ្ធអាចសុំនៅក្រៅឃុំបាន។ ខ្សែការពារ Man Utd រូបនេះមិនមែនត្រឹមតែប្រឈមនឹងទោសបើកបរក្នុងកំឡុងពេលមិនអនុញ្ញាតនោះទេ។ កីឡាករនេះអាចនឹងជាប់ទោសពីបទអត់មានប័ណ្ណធនារ៉ាបរងសម្រាប់រថយន្ត ក៏ដូចជាបើកបររថយន្ត ខុសពីប្រភេទប័ណ្ណបើកបរដែលខ្លួនមានផងដែរ។ យ៉ាងណាក្ដី Wan-Bissaka មិនបានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃនេះទេ ដោយលើកការកាត់ក្ដីនេះទៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខវិញ៕
20 Aug 2021
144 views
Football News
Kieran Trippier មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅ Man United
ខ្សែការពារ Kieran Trippier របស់ Atletico អាចបន្តអាជីពរបស់គាត់នៅ Manchester United ។ ប្រភពពីកាសែតអង់គ្លេស Evening News បានដកស្រង់សំដីរបស់ប្រភពពត៌មាន Manchester Evening News បានអោយដឹងថាកីឡាករអង់គ្លេសរូបនេះចង់ផ្លាស់ទៅកាន់ក្លឹប Manchester ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងមុនចប់រដូវកាលដោះដូរកីឡាករនារដូវក្តៅ។ Trippier បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរជាមួយ United មុនពេល Euro ២០២០ ចាប់ផ្តើម។ កុងត្រារបស់ Kieran Trippier ជាមួយ Atletico នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយខាងក្រុម Atletico Madrid អាចនឹងលក់រូបគេដើម្បីរកលុយបន្ថែម។ ក្រុមបិសាចក្រហម Manchester United កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier។ វាត្រូវបានគេចង្អុលបង្ហាញថាខ្សែការពាររូបនេះមិនមានបំណងធ្វើជាអ្នកជំនួសទេតែគាត់ចង់ជំនួស Aaron Wan-Bissaka ក្នុងការចាប់ផ្តើម ។ បុគ្គលិករបស់ Man United មិនពេញចិត្តនឹងការចូលរួមចំណែករបស់ Wan-Bissaka ក្នុងការវាយប្រហារកាលពីរដូវកាលមុន។ Trippier
17 Jul 2021
216 views